ព័ត៌មានជាតិ
បង្ហាញឈ្មោះ និងលេខទូរស័ព្ទមន្ត្រី៤រូបជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ទទួលបន្ទុកជាអ្នកនាំពាក្យអោយរដ្ឋបាលរាជធានីភ្នំពេញ មានចំនួន៤រូប ហើយដើម្បីអោយសាធារណៈជន និងអ្នកសារព័ត៌មានងាយស្រួលក្នុងការទំនាក់ទំនងការងារ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២១សីហានេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយបានបង្ហាញឈ្មោះ តួនាទី និងលេខទូរស័ព្ទផ្ទាល់ខ្លួនរបស់មន្ត្រីទាំង៤រូបនេះតែម្តង។

បើតាមសេចក្តីជូនដំណឹងស្តីពីលេខទូរស័ព្ទទំនាក់ទំនងមន្ត្រីទទួលបន្ទុកព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាប អំពីលេខទូរស័ព្ទរបស់មន្ត្រីទទួលបន្ទុកព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ ដូចខាងក្រោម៖
ទី១ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ មានលេខទូរស័ព្ទ ០១២ ៧៨៨ ៨៨១។ ទី២ លោកស្រី ពេជ ស៊ីធឿន ប្រធានមន្ទីរព័ត៌មានរាជធានីភ្នំពេញ លេខទូរស័ព្ទ ០៩៩ ៥៣៤ ៧៤៨។ ទី៣ លោកស្រី ដោ សម្ផស្ស នាយិកាទីចាត់ការរដ្ឋបាល លេខទូរស័ព្ទ ០១៧ ៦៦២ ២២៣។ ទី៤ លោក សេង បញ្ញា នាយកស្តីទីទីចាត់ការផែនការ និងវិនិយោគលេខទូរស័ព្ទ០១៧ ៥៥៥ ៨២៧៕
អត្ថបទ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


