ព័ត៌មានជាតិ
សម្ដេចតេជោ អំពាវនាវឱ្យចូលគ្រុបតេឡេក្រាម«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែនផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន»
តាមរយៈឆាណែលតេឡេក្រាមផ្លូវការ នារសៀលថ្ងៃអង្គារ៍ នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចេញសារសំឡេងអំពាវនាវឱ្យពលរដ្ឋចូលគ្រុបតេឡេក្រាម «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែនផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន» ដើម្បីទទួលបានព័ត៌មានសំខាន់ៗ និងរបៀបចូលរួមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែនផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។

ការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃនេះ គឺបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសលេខទូរស័ព្ទ និងគណនីធនាគារចំនួន៦ ដើម្បីផ្តល់ភាពងាយស្រួលដល់សាធារណជន ចូលរួមបរិច្ចាគដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»។
សម្ដេចតេជោ ថ្លែងអំពាវនាវនៅរសៀល ថ្ងៃទី២៧ ខែសីហា យ៉ាងដូច្នេះ ៖«សូមកូនៗ ចូលទៅក្នុងគ្រុបនេះ គ្រុបនេះហៅថាជាគ្រុប«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែន ផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន»។ សូមកូនចូលទៅក្នុងហ្នឹងឱ្យបានច្រើន ដើម្បីឱ្យមានការជជែក មានការពន្យល់គ្នាពីរបៀបចូល(ចូលរួមបរិច្ចាគថវិកា) ហើយចលនាឱ្យបានផុលផុស»។

ជាមួយនឹងការអំពាវនាវតាមសារសម្លេងដែលមានរយៈពេលប្រមាណ៣៥ វិនាទី សម្ដេចតេជោ ហ៊ុន សែន ក៏បានភ្ជាប់នូវតំណលីងគ្រុប «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែនផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន» ដើម្បីឱ្យពលរដ្ឋងាយស្រួលចូលទៅក្នុងគ្រុបមួយនេះទៀតផង។
ជាការកត់សម្គាល់ ត្រឹមរយៈពេលជាង៣០នាទី ក្រោយការអំពាវនាវរបស់សម្ដេចតេជោ គ្រុបតេឡេក្រាម «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែនផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន» មានអ្នកចូលជាសមាជិកជាង៧០០០នាក់។
នេះគឺជាតំណលីង នៃគ្រុបតេឡេក្រាម «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែន ផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន» ៖ https://t.me/+IFmrNix3gc41OTk1៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


