ព័ត៌មានជាតិ
បណ្តាញផ្លូវជាតិ ១៥ ខ្សែ និងស្ពានធំៗ ២ កន្លែង កំពុងដំណើរការសាងសង់បន្តបន្ទាប់ ឈានបញ្ចប់ឆាប់ៗនេះ
តាមរយៈវីដេអូ ដែលបង្ហាញពីសមិទ្ធផលធំៗក្នុងវិស័យសាធារណការ និងដឹកជញ្ជូន នៅឆ្នាំទី១ នៃអាណត្តិទី៧ របស់រាជរដ្ឋាភិបាល ក្រសួងសាធារណការ និងដឹកជញ្ជូន បានកំពុងស្ថាបនាផ្លូវ និងស្ពានធំៗ ដែលប្រើប្រាស់ថវិកា និងហិរញ្ញប្បទានរបស់ដៃគូរអភិវឌ្ឍន៍នានា សរុបចំនួន ១៥ ខ្សែ និងស្ពានធំៗចំនួន ២ កន្លែង។

ជាក់ស្តែង ក្រៅពីគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានដែលបានសាងសង់រួចរាល់ និងដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់ ក្រសួងសាធារណការនិងដឹកជញ្ជូនក៏បានកំពុងស្ថាបនាផ្លូវសំខាន់ៗចំនួន ១៥ ខ្សែ និងស្ពានធំៗចំនួន ២ កន្លែងទៀតដែលនឹងបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខ។

ក្នុងនោះ ផ្លូវដែលកំពុងស្ថាបនា រួមមាន ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត, ផ្លូវជាតិលេខ៤, ផ្លូវជាតិលេខ៥, ផ្លូវជាតិលេខ៧, ផ្លូវជាតិលេខ១០, ផ្លូវជាតិលេខ២៣, ផ្លូវជាតិលេខ៣១, ផ្លូវជាតិលេខ៣៣, ផ្លូវជាតិលេខ៤១, ផ្លូវជាតិលេខ៤៨, ផ្លូវជាតិលេខ៧១C, ផ្លូវជាតិលេខ៧៣, ផ្លូវខេត្តលេខ៣១២, ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A។
ដោយឡែក ចំពោះ ស្ពានទាំង ២ ដែលក្រសួងសាធារណការ បាននឹងកំពុងអនុវត្តគម្រោង គឺ ស្ពានមេគង្គក្រចេះ និងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)។

គួរជម្រាបដែរថា ក្រោមការដឹកនាំបន្តវេនដោយរដ្ឋមន្ត្រីវ័យក្មេង លោក ប៉េង ពោធិ៍នា ពាក់ព័ន្ធនឹងវិស័យសាធារណការ ក្នុងរយៈពេល ១ ឆ្នាំដំបូង នីតិកាលទី៧ នៃរដ្ឋសភា បានសម្រេចសមិទ្ធផលធំៗចំនួន ១១ គម្រោងផ្សេងគ្នាដែលបានញ្ចប់និងកំពុងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សម្រាប់បម្រើឱ្យផលប្រយោជន៍ជាតិ និងប្រជាជនខ្មែរទាំងមូល៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


