Connect with us

ព័ត៌មានជាតិ

៣​ចំណុច​របស់​តំណាង​កម្ពុជា​នៅ អសប ពន្យល់​អ្នករាយការណ៍​ពិសេស​៤​រូប នៅ​ហ្សឺ​ណែវ

បានផុស

នៅ

​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ប្រចាំ​អង្គការ​សហ​ប្រជា​ជាតិ និង​អង្គការ​អន្តរជាតិ​នានា នៅ​ទីក្រុង​ហ្សឺ​ណែវ លោក អាន សុខ​ខឿន បាន​ប្រតិកម្ម​យ៉ាងខ្លាំង​ចំពោះ​របាយការណ៍​របស់​អ្នក​រាយ​ការ​ណ៏​ពិសេស អសប ចំនួន​៤​រូប ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ច្បាប់​នៅ​ប្រទេស​កម្ពុជា និង​ការជំនុំជម្រះ​ក្តី​លើ​លោក សម រង្ស៊ី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​លោក អាន សុខ​ខឿន ៣​ចំណុច​នោះ គឺ​ទី​១, អ្នកជំនាញ​ខាងលើ ដែល​បម្រើ​ការងារ​ក្នុង​សមត្ថភាព​ផ្ទាល់ខ្លួន និង​មិន​មែន​ជា​មន្ត្រី អង្គការសហប្រជាជាតិ បាន​តាំងខ្លួន​ជា​ចៅក្រម អារកាត់​កិច្ចការ​ផ្ទៃក្នុង​របស់​តុលាការ​នៃ​រដ្ឋ អធិបតេយ្យ​មួយ​។ អ្នករាយការណ៍​ពិសេស​ត្រូវ​បំពេញ​តួនាទី​របស់​ខ្លួន ឲ្យ​បាន​ម៉ឺងម៉ាត់​តាម “​ក្រមសីលធម៌ និង​សៀវភៅ​ណែនាំ​ប្រតិបត្តិការ សម្រាប់​អ្នក​កាន់​អាណត្តិ​នីតិវិធី​ពិសេសៗ ដែល បាន​គូស​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការ​គោរព​បទប្បញ្ញត្តិ​ក្នុងស្រុក និង​ធម្មនុញ្ញ​អង្គការ សហប្រជាជាតិ​។​

​ទី​២, លោកស្រី​សាស្ត្រាចារ្យ រ៉ូ​ណា ស្មី​ត ហាក់​ភ្លេច​ថា លោកស្រី​ផ្ទាល់​ធ្លាប់​បាន​ថ្លែង​ថ្កោលទោស សម រង្ស៊ី នៅ​ក្នុង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស កាលពី​ឆ្នាំ​២០១៩ ចំពោះ​សម្ដី​បរិហារកេរ្តិ៍ និង លោក សម ញុះញង់​ឲ្យ​ផ្តួលរំលំ​រដ្ឋាភិបាល​ជ្រើសតាំង​ ដោយ​ពលរដ្ឋ​កម្ពុជា​តាមរយៈ​ការបោះឆ្នោត ។​បទល្មើស ដូចគ្នា​នេះ​ហើយ ដែល​លោក សម រង្សី និង​បក្ខពួក ត្រូវ​បាន​តុលាការ​រកឃើញថា មាន​ពិរុទ្ធ​។ តុលាការ​កម្ពុជា​ធ្វើការ​ជំនុំ​ជម្រះក្តី មិន​ផ្អែកលើ​ពាក្យ​ចចាមអារ៉ាម​ទេ ប៉ុន្តែ​សំអាង​លើ​ភស្តុតាង រឹងមាំ​ជាក់ស្តែង និង​ស្របតាម​នីតិវិធី​ត្រឹមត្រូវ រួម​ទាំង​គោរព​សិទ្ធិ​មាន​មេធាវី​ការពារ​។ ផែនការ​ដ៏ គ្រោះថ្នាក់​របស់​បុគ្គល​មួយ​ក្រុម​នោះ​បាន​ញុះញង់​កងទ័ព មន្ត្រីរាជការ និង​ពលរដ្ឋ​ឲ្យ​ផ្តួល​រំលំ រដ្ឋាភិបាល​ស្របច្បាប់ និង​កៀរគរ​ថវិកា ដើម្បី​ផ្គត់ផ្គង់​កម្លាំង​ខុសច្បាប់​គាំទ្រ​ចលនា​របស់​ខ្លួន ដែល​ទង្វើ​នេះ​គឺ​ស្មើនឹង​ការ​ធ្វើ​រដ្ឋប្រហារ ប៉ុន្តែ​ត្រូវ​បាន​ទប់ស្កាត់​ទាន់ ពេលវេលា​។ ជនល្មើស ត្រូវ​ផ្តន្ទាទោស តាម​បញ្ញត្តិ​មាត្រា​២៧ និង​មាត្រា​៤៥១ នៃ​ក្រមព្រហ្មទណ្ឌ​របស់​កម្ពុ​ជា​។​

​ទី​៣, ការ​អះអាង​ថា ការ​ជំនុំជម្រះ​មិនបាន​ធ្វើ​ឡើងជា​សាធារណៈ និង​ដោយ​គ្មាន​វត្តមាន ជនជាប់ចោទ បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា អ្នករាយការណ៍​ពិសេស​ទាំងនោះ​ពឹងផ្អែក ទាំងស្រុង​លើ​ប្រភព​ព័ត៌មាន​មិនបាន​ផ្ទៀងផ្ទាត់ និង​ថា អ្នក​ជំនាញ​ទាំងនោះ​ហាក់​មាន​ការយល់ ដឹង​តិចតួច ឬ​ពុំ​មាន​ឆន្ទៈ​ចង់​យល់​អំពី​នីតិ​វិធី​តុលា​ការ​របស់​កម្ពុជា​។ ការពិត​គឺថា មេធាវី​ការពារ​ជនជាប់ចោទ តំណាង​អង្គទូត​បរទេស និង​អង្គការ​សង្គម​ស៊ីវិល បាន​មាន​វត្តមាន​ចូលរួម​ដោយ ផ្ទាល់ នៅ​ក្នុង​បន្ទប់​សវនាការ ដែល​នេះ​បង្ហាញ​ថា នីតិ​វិធីតុលាការ​បាន​ប្រព្រឹត្តទៅ​ដោយមាន ការចូលរួម​និង​តម្លាភាព​ត្រឹមត្រូវ​។ នៅ​គ្រប់​ប្រទេស​ប្រជាធិបតេយ្យ​ទាំងអស់ ការសម្រេច​ឲ្យ​ចូល​ទៅ​ក្នុង​បន្ទប់​សវនាការ តែងតែ​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ ដោយ​ពិចារណា​លើ​ទំហំ​ជាក់ ស្តែង​នៃ​បន្ទប់ និង​ការ​ប្រព្រឹត្តទៅ​នៃ​សវនាការ​ប្រកប​ដោយរ​បៀ​ប​រៀបរយ​និង​សុវត្ថិភាព​។​

​លោក អាន សុខ​ខឿន អះអាងថា ការវាយតម្លៃ​ដោយ​ធ្វេសប្រហែស​របស់​អ្នករាយការណ៍​ពិសេស នឹង​អាច​បញ្ចៀស​បាន ប្រសិនបើ​ពួកគាត់​បាន​ប្រកាន់យក​វិធីសាស្ត្រ​ធ្វើការ​ប្រកបដោយ​យុត្តិធម៌​និង​ស្ថាបនា ជាមួយ​រាជរដ្ឋាភិបាល មុន​ពេល​ពួកគាត់​ប្រញាប់ប្រញាល់​ចេញផ្សាយ​ព័ត៌មាន​ខាងលើ ក្រោម​ហេតុផល​គួរ​ឲ្យ​សង្ស័យ​៕

អត្ថបទ៖ កោះ​កែវ

សូមចុចអាន៖ ​លោក កឹម សុខា មិនបាន​ហាមឃាត់ ឬ​រារាំង ក្រុម​ណា​ក្នុង​ការបង្កើត​បក្សនយោបាយ​នោះទេ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ៤ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

ព័ត៌មានជាតិ១៤ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ២៣ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម