ព័ត៌មានជាតិ
ក្រសួងការពារជាតិ៖ អ្នកប្រើរថយន្តផ្លាកលេខ «ខ.ម»ខ្លះក្រអឺតក្រទម មិនសមជាមន្ត្រីយោធា
ក្រសួងការពារជាតិ រកឃើញថា បុគ្គលជាអ្នកប្រើយានយន្តពាក់ផ្លាកលេខខេមរភូមិន្ទ «ខ.ម» ខ្លះក្រអឺតក្រទម មិនសមជាមន្ត្រីយោធា ខណៈបាតុភាពមួយចំនួន ក៏ត្រូវបានសង្កេតឃើញថា បង្កឡើងជាបន្តបន្ទាប់ពីយានយន្តដែលពាក់ផ្លាកលេខ «ខ.ម» នេះ។

អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស នៃក្រសួងការពារជាតិ តាមរយៈសេចក្ដីជូនដំណឹងមួយ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ បានរៀបរាប់ឱ្យដឹងថា «ក្នុងរយៈពេលចុងក្រោយនេះ សង្កេតឃើញកើតមាននូវបាតុភាពមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់សង្គម សាធារណៈ ដូចជា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បុគ្គលអ្នកប្រើប្រាស់មួយចំនួនមានភាពក្រអឺតក្រទម មិនសក្តិសមជាមន្ត្រីយោធា ធ្វើឱ្យមានការវាយតម្លៃ និងទទួលការរិះគន់ពីសាធារណជន ជាពិសេសប៉ះពាល់ដល់កិត្តិយសនៃកងយោធពលខេមរភូមិន្ទទាំងមូល»។
សេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ដែលផ្ញើទៅកាន់ស្ថាប័ន កងឯកភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងគ្រប់បណ្តាប្រភេទទ័ពជំនាញទាំងអស់ បានបញ្ជាក់បន្ថែមអំពីការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទទាំងអស់ ដោយអនុវត្តតាមអនុក្រឹត្យលេខ៧៧ អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៨ ពោលគឺអ្នកប្រើប្រាស់ត្រូវតែជានាយទាហានដែលមានសិទ្ធពេញលេញ ដោយមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់បានឡើយ។

អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស បានសង្កត់ធ្ងន់ថា ការប្រើប្រាស់យានយន្តពាក់ផ្លាកលេខខេមរភូមិន្ទ ត្រូវស្របតាមការកំណត់របស់ក្រសួងការពារជាតិ ចំពោះក្រុមហ៊ុនសហការវិនិយោគវិស័យការពារជាតិនានា ក៏ត្រូវបានអនុវត្តដូចគ្នាដែរ។ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ក៏បានព្រមានចាត់វិធានការច្បាប់ជាធរមានចំពោះបុគ្គលជាអ្នកប្រើប្រាស់យានយន្តពាក់ផ្លាកលេខខេមរភូមិន្ទ ក្នុងករណីដែលអនុវត្តការប្រើប្រាស់ផ្ទុយខុសពីខ្លឹមសារនេះ។
ជាការកត់សម្គាល់ ជារឿយៗគេសង្កេតឃើញថា មានជនបរទេសបានប្រើប្រាស់រថយន្តពាក់ផ្លាកលេខ«ខ.ម» ហើយថែមទាំងបានបង្កឱ្យមានបាតុភាពមួយចំនួននៅក្នុងសង្គមផងដែរ ជាអាទិ៍ បង្កគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ ការបើកបរមិនសមរម្យ ធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាដើម៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


