ព័ត៌មានជាតិ
ផលស្រូវកសិករជាង ១៧៦ ហិកតា នៅស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង ឆ្លងផុតពីការខាតបង់
ចាប់តាំងពីចុងខែកក្កដាមកនេះ ប្រជាកសិករនៅក្នុងស្រុកចំនួន ២ ក្នុងនោះមានស្រុកឯកភ្នំ និងស្រុកបវេល ក្នុងខេត្តបាត់ដំបងបានប្រឈមក្តីកង្វល់ ខណះដែលផលដំណាំស្រូរងការយាយីដោយសត្វល្អិតមមាចត្នោត ដែលបានរាតត្បាតលើដើមស្រូវរាប់សិបហិកតា ខណះដែលកសិករព្រួយបារម្ភការខ្វះបច្ចេកក្នុងការបង្ក្រាបធ្វើឲ្យសត្វល្អិតប្រភេទនេះកាន់តែរាតត្បាតច្រើនឡើង។
ករណីខាងលើនេះបានកើតឡើងនៅក្នុងភូមិសាស្ត្រឃុំចំនួន ៤ ក្នុងស្រុកបវេល ខេត្តបាត់ដំបង ក្នុងនោះមានឃុំបវេល ឃុំព្រៃខ្ពស់ ឃុំក្តុលតាហែន ឃុំល្វា ដែលបានប៉ះពាល់ដល់ដំណាំស្រូវរបស់ប្រជាកសិករចំនួន ៦៥ហិកតា និងនៅក្នុងស្រុកឯកភ្នំ លើឃុំចំនួន១គឺ ឃុំពាមឯក បានរងផលប៉ះពាល់លើភូមិចំនួន ៣ រួមមាន ភូមិគងទុំ ភូមិករហាល និងភូមិចុងឆ្តោរ (ចំណុចអាងភាស) បានប៉ះពាល់លើដំណាំស្រូវចំនួន ១១១ ហិកតា។

ប្រជាកសិករ ដែលបានប្រឈមនិងសត្វល្អិតបំផ្លាញផលដំណាំស្រូវទាំង ២ ស្រុក បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី៣ ខែកញ្ញានេះថា “ពួកខ្ញុំរំភើបចិត្តខ្លាំង ហើយក៏អរគុណដល់មន្ត្រីនៃមន្ទីរកសិកម្មដែលបានជួយបានទាន់ពេល ព្រោះសត្វល្អិតនោះ វាមកបំផ្លាញចំពេលស្រូវកំពុងជិតចេញគ្រាប់ (ស្រូវផើម)”។
កសិករថ្លែងទាំងក្តីសង្ឃឹមថា ពេលនេះស្រូវចេញផ្លែធម្មតា ហើយសត្វនោះក៏អស់ទាំងស្រុងដោយការជួយជ្រុំជ្រែងពីមន្ត្រីកសិកម្ម ដោយកសិករប្រដូចទាំងសប្បាយចិត្តដូចដើរជ្រុះលុយហើយរើសបានវិញអ៊ីចឹង។
បើតាមមន្ត្រីកសិកម្មខេត្តបាត់ដំបងបានឲ្យដឹងថា ផលដំណាំស្រូវរបស់កសិករសរុប ១៧៦ ហិកតា ដែលរងផលប៉ះពាល់រហូតដល់ពេលនេះមិនមានបញ្ហាខូចខាតនោះទេ គឺទទួលផលជាធម្មតា។
ប្រភពពីមន្រ្តីកសិកម្មដដែលបន្តថា” តាមការចុះពិនិត្យមើលស្ថានភាពដំណាំស្រូវពីមន្រ្តីជំនាញកាលពីថ្ងៃទី៣០ ខែសីហា ឃើញថា ស្រូវលូតលាស់ល្អប្រសេីឡើងវិញ ក្រោយពីរងការបំផ្លាញរបស់សត្វមមាចត្នោត និងទទួលបានការអន្តរាគមន៍ទាំងផ្នែកបច្ចេកទេស និងថ្នាំកសិកម្មកម្ចាត់ពីមន្ត្រីមន្ទីររួចមក៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


