ព័ត៌មានជាតិ
មន្ត្រីព្រួយបារម្ភពីការឆ្លងកូវីដ១៩ ខណៈពលរដ្ឋកាន់តែសម្រុកទៅមើលបាតុភូតចម្លែក ទឹកធ្លាក់ពីលើមែកឈើ
មន្ត្រីសុខាភិបាលបានសំដែងនូវការព្រួយបារម្ភ ចំពោះការឆ្លងរីករាលដាលជំងឺកូវីដ១៩ ព្រោះថាពីមួយថ្ងៃទៅមួយថ្ងៃ មានប្រជាពលរដ្ឋកាន់តែច្រើនឡើងៗបាននាំគ្នាមកមើលទឹកធ្លាក់ហើយនាំគ្នាអុចធូបទៀនបន់ស្រន់សុំសេចក្តីសុខនៅវត្តប្រាសាទវត្តីហៅវត្តត្បូង ដែលមានទៅតាំងនៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
![](https://www.kampucheathmey.com/wp-content/uploads/2021/03/photo_2021-03-06_17-36-09-1024x484.jpg)
លោក អំ ណារ័ត្ន បុគ្គលិកមណ្ឌលសុខភាពឃុំព្រែកដំបូកបានមានប្រសាសន៍ថា«ខ្ញុំមានការព្រួយបារម្ភខ្លាំងណាស់ ចំពោះការឆ្លងជំងឺកូវីដ១៩ ដែលឃើញប្រជាពលរដ្ឋយើងយ៉ាងច្រើនទាំងក្នុងខេត្តនិងក្រៅខេត្តបាននាំគ្នាសម្រុកទៅមើលទឹកធ្លាក់ចម្លែកពីលើមែកឈើដើមច្រេះ នៅក្នុងវត្តត្បូង ដើម្បីសុំទឹកមន្តលុបមុខលាបសក់សុំសេចក្តីសុខ»។ លោកបានបន្តថាក្នុង១ថ្ងៃៗយ៉ាងហោចណាស់ មានអ្នកទៅមើលទឹកធ្លាក់ប្រមាណ៥០០នាក់ដែរ ហើយមានមួយចំនួនមិនបានអនុវត្តតាមវិធានសុខាភិបាលទេដូចជាមិនពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាពបុគ្គលជាដើម ហើយស្រុកស្រីសន្ធរ ឥឡូវមានការប្រឈមនឹងជំងឺកូវីដ១៩នេះដែរ ដោយសារមានប្រជាពលរដ្ឋខ្លះមានពាក់ព័ន្ធនឹងពិធីមង្គលការកាលពីថ្ងៃទី២១កុម្ភៈ នៅភូមិកោះតូចឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ដែលមានបុរសម្នាក់នៅភ្នំពេញបានចូលរួមពិធីមង្គលការនោះបានឆ្លងជំងឺកូវីដ១៩។ លោកបានបន្តទៀតថា ក្នុងចំណោមពលរដ្ឋទៅមើលទឹកធ្លាក់នោះ ក៏មានអ្នកមកពីខេត្តផ្សេងៗផងដែរ។ លោកបានសំណូមពរឲ្យអាជ្ញាធរមូលដ្ឋាននិងមន្ត្រីសុខាភិបាល គួរតែដាក់កម្លាំងត្រួតពិនិត្យច្រកចេញចូលឲ្យបានតឹងរឹងដូចជា ត្រូវពាក់ម៉ាសនិងវាស់កម្ដៅជាមុនសិនមុននឹងអនុញ្ញាតឲ្យចូលនិងត្រូវមានកម្លាំងជួយរៀបចំ ដើម្បីរក្សាគម្លាតសុវត្ថិភាព ដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ១៩។
![](https://www.kampucheathmey.com/wp-content/uploads/2021/03/156080992_1147720632331267_5548847119957380521_o-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/03/156562631_1147720152331315_5271720292910991652_o-1024x768.jpg)
លោកវេជ្ជបណ្ឌិត គឹម សួរភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានឲ្យដឹងនៅព្រឹកនេះថា មន្ទីរបានណែនាំដល់មន្ត្រីសុខាភិបាលស្រុកប្រតិបត្តិស្រីសន្ធរសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីអប់រំណែនាំឲ្យប្រជាពលរដ្ឋអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលដូចជាពាក់ម៉ាស រក្សាគម្លាតជាដើម ដើម្បីការពារការឆ្លងជំងឺកូវីដ១៩។
បើតាមអ្នកតាមដានព្រឹត្តិការណ៍នេះ បានបញ្ជាក់ថា ការដែលមានទឹកធ្លាក់ឥតឈប់ពីលើមែកឈើច្រេះនេះ អាចបណ្តាលមកពីកត្តាបី ទី១អាចជាអប្បិយជំនឿដោយសារមានបារមី, ទី២ មកពីទឹកមាត់សត្វរ៉ៃយំ និងទី៣បាតុភូតចេញពីដើមឈើនោះតែម្តង។
បើតាមលោក ផល វ៉ុន មេឃុំព្រែកដំបូកបានប្រាប់ឲ្យដឹងនៅថា ព្រឹត្តិការណ៍ដែលមានទឹកធ្លាក់មិនដាច់នៅដើមច្រេះស្ថិតនៅក្នុងវត្តត្បូងនេះ បានកើតឡើងកាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ មកម្ល៉េះហើយប្រជាពលរដ្ឋ ដែលមានជំនឿគិតថា វាជាបាតុភូតចម្លែកមានបារមីកាន់នៅដើមច្រេះនោះព្រោះថាដើមច្រេះនៅពីមុខទូក ង សារាយផ្កាយព្រឹក។ លោកមេឃុំបានបន្តថា ដោយសារមានប្រជាពលរដ្ឋខ្លះមានអប្បិយជំនឿ ទើបបានយកធូបទៀនទៅបន់ស្រន់សុំសេចក្តីសុខបញ្ចៀសនូវឧបទ្រពចង្រៃផ្សេងៗពិសេសជំងឺកូវីដ១៩។
![](https://www.kampucheathmey.com/wp-content/uploads/2021/03/156573351_1147720072331323_3507817489313135658_o-1024x768.jpg)
លោកមេឃុំបានណែនាំទៅប្រជាពលរដ្ឋថានេះ មិនមែនជាបាតុភូតចម្លែកអ្វីទេបើពិនិត្យមើលការជាក់ស្ដែងទឹកដែលធ្លាក់ហូរមកតាមមែកឈើនៃដើមច្រេះអត់ដាច់នេះ គឺបណ្តាលមកពីទឹកមាត់សត្វរ៉ៃយំនៅលើដើមឈើច្រេះនោះទេ។ ដូចនេះសុំឈប់នាំគ្នាផ្អើលជាបន្តទៀត ហើយត្រូវនាំគ្នាប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩។ លោកបានណែនាំដល់ប្រជាពលរដ្ឋ ត្រូវពាក់ម៉ាសការពារទាំងអស់គ្នា និងរក្សាគម្លាតសុវត្ថិភាពបុគ្គល ដើម្បីការពារជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតក្នុងសហគមន៍នៅកម្ពុជានៅឡើយ។ លោកបានបញ្ជាក់ថា នៅដើមអំពិលបារាំងដ៏ធំមួយនៅភូមិផ្ទះវាល ក៏មានទឹកស្រក់ដូចទឹកស្រក់នៅដើមច្រេះនៅក្នុងវត្តត្បូង ដែលប្រជាពលរដ្ឋនាំគ្នាផ្អើលថាបាតុភូតចម្លែកដែរតែទឹកមិនស្រក់ច្រើនទេ៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ពលរដ្ឋផ្អើលនាំគ្នាទៅមើលបាតុភូតចម្លែកទឹកធ្លាក់ពីលើមែកឈើមិនឈប់នៅវត្តត្បូង
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន កំពុងជួយរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែងើបឡើងបន្ថែមទៀត
-
KPT+១ សប្តាហ៍ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន ណារិន្ទ បញ្ជាឱ្យហៅគ្រូមន្តអាគមយកកាំភ្លើងពោះខ្លួនឯងមកសួរនាំ ទោះសាមីខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្សាច់សាហារ៉ាដ៏ធំ ហោះឆ្លងមហាសមុទ្រអាត្លង់ទិក ទៅវាយប្រហារអាមេរិក ចុងសប្តាហ៍នេះ