Connect with us

ព័ត៌មានជាតិ

កម្មករ​និយោជិត​រោងចក្រ​ស​ផ្លេ​ន​ឌើ​រ (Splendor) ចូលរួម​ថវិកា​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​

បានផុស

នៅ

​ភ្នំពេញ​ ៖​ កម្មករនិយោជិត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ស​ផ្លេ​ន​ឌើ​រ (Splendor) នៅ​រាជធានី​ភ្នំពេញ រីករាយ​ចូលរួម​បរិច្ចាគ​ថវិកា​ជូន​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន ជាមួយ​រាជរដ្ឋាភិបាល នៅ​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២៤​នេះ ដើម្បី​កសាង​ផ្លូវ និង​អភិវឌ្ឍន៍​តំបន់​ព្រំដែន​ឱ្យ​កាន់តែ​ល្អ​ប្រើ​សើរ​ថែមទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នកស្រី​ជា ផា កម្មការិនី​រោងចក្រ​ស​ផ្លេ​ន​ឌើ​រ (Splendor) បាន​លើកឡើងថា ដោយ​ទឹកចិត្ត​ស្នេហា​ជាតិ អ្នកស្រី​បាន​បាញ់​លុយ​ចូល​មូលនិធិ​កសាង​ហេ​ដ្ឋា​រចនាសម្ព័ន​ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការកសាង​ផ្លូវ ក៏ដូចជា​ធ្វើការ​អភិវឌ្ឍ​តំបន់​ព្រំដែន​ឱ្យបាន​កាន់តែ​រីកចម្រើន​ថែមទៀត​។ អ្នកស្រី​ថា មានតែ​ការ​ការ​ភិ​វ​ឌ្ឍ​តំបន់​ព្រំដែន​ឱ្យទៅជា​ទីកន្លែង​អ៊ូអរ ជាទី​ប្រជុំជន​មាន​មនុស្ស​ច្រើន​ប៉ុណ្ណោះ ទើប​ធ្វើឱ្យ​ព្រំដែន​ប្រទេសជាតិ​រឹងមាំ​គង់វង្ស​បានជា​រៀងរហូត​ទៅ​។

​អ្នកស្រី​និយាយថា​៖«​ខ្ញុំ​ចូលរួម​ដោយសារតែ​ខ្ញុំ​ស្រលាញ់​ប្រទេសជាតិ ហើយ​ការចូលរួម​នេះ​ដើម្បីឱ្យ​រដ្ឋាភិបាល​កសាង​ផ្លូវ ព្រំដែន​រីកចម្រើន​កាន់តែ​ល្អ កាលណា​អភិវឌ្ឍន៍​តំបន​ព្រំដែន​គ្មាន​អ្នកណា​យក​ប្រទេសជាតិ​យើង​បានទេ​»​។

ដូចគ្នានេះដែរ​កម្មការិនី​រោងចក្រ ស​ផ្លេ​ន​ឌើ​រ (Splendor) ម្នាក់ទៀត​គឺ​អ្នកស្រី ឆាយ សា បាន​និយាយថា​៖«​ខ្ញុំ​ស្រលាញ់​ទឹកដី​ខ្ញុំ​។ ខ្ញុំ​ចង់​ការពារ​ទឹកដី​ខ្ញុំ កុំ​ឱ្យគេ​ចូល​ឈ្លានពាន​ហើយ​ដើម្បីឱ្យ​កូនចៅ​ជំនាន់​ក្រោយ​បានដឹង និង​មួយវិញទៀត ដើម្បី​ភាពងាយស្រួល​ទំនាក់ទំនង​ប្រទេសជិតខាង ហើយ​ភ្ញៀវទេសចរ​អាច​ចូលមក​មើល​ប្រទេស​យើង​បាន​ស្រួល​»​។

រីឯ​អ្នកស្រី ច​យ ធីតា កម្មការិនី​រោងចក្រ​ស​ផ្លេ​ន​ឌើ​រ (Splendor) បានលើកឡើង​ផងដែរ​ថា​៖«​មានតែ​ការអភិវឌ្ឍ​ទេ ដែល​ធ្វើឱ្យ​តំបន់​ព្រំដែន​របស់​យើង​រឹងមាំ​បាន​ហើយ​មាន​ភ្ញៀវទេសចរ​កាន់តែច្រើន​»​។

​ទន្ទឹមនេះ​បងប្អូន​កម្មការិនី​បានបង្ហាញ​ពី​ការទុកចិត្ត​ចំពោះ​សម្តេច​ធិបតី​ក្នុងការ​ដឹកនាំ​រាជរដ្ឋាភិបាល ឈាន​ឆ្ព​ស់​ទៅរក​ការរីកចម្រើន​កាន់តែខ្លាំង និង​បាន​បញ្ជាក់ថា សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​ដឹកនាំ​ប្រទេស​បានល្អ ដោយបាន​គិតគូរ​យក​ចិត្ត​ទុកដាក់​ចំពោះ​កម្មករ​កម្មការិនី ឱ្យ​ទទួលបាន​ផលប្រយោជន៍​កាន់តែច្រើន លក្ខខណ្ឌ​ការងារ​ល្អ ប្រាក់ខែ​ក៏​ឡើងជា​បន្ត​បន្ទាប់ពី​មួយឆ្នាំ​ទៅមួយ​ឆ្នាំ​។​

​កម្មការិនី សែត ម៉ា​រី លើកឡើងថា​៖«​ការដឹកនាំ​របស់​សម្តេច​ធិបតី​ធ្វើឱ្យ​ខ្ញុំ​ទទួលបាន​អត្ថប្រយោជន៍​ច្រើន​ដូចជា ប​សស សម្រាប់​កម្មការិនី​ពួក​ខ្ញុំ​ឆ្លងទន្លេ​ងាយស្រួល ហើយ​មាន​អត្ថប្រយោជន៍​ក្រុមហ៊ុន​ដូច​ថា​ក្រុមហ៊ុន​ខ្ញុំ​ធ្វើការ​រាល់ថ្ងៃនេះ​គឺ​ល្អ​ហ្មង​»​។

ចំណែក​កម្មការិនី​ខាត់ ស៊ី​យ៉ិ​ន បាន​និយាយថា​៖«​បង​ហ៊ុន​ម៉ា​ណែ​ត​គាត់​គាត់​ដឹកនាំ​បានល្អ បាន​រីកចម្រើន ឱ្យ​ប្រជាជន​រស់នៅ​បាន​ស្រួល អភិវឌ្ឍន៍​ជឿនលឿន​គ្រប់​វិស័យ​។​យើង​ត្រូវការ​អភិវឌ្ឍ​ដើម្បី​ប្រជាជន​កម្ពុជា​ទាំងអស់​រស់នៅ​បាន​សុខ​ស្រួល​កុំ​ឱ្យគេ​ឈ្លានពាន មានតែ​ការអភិវឌ្ឍ​ព្រំដែន​ទេ ដែល​ធ្វើឱ្យ​ប្រទេសជាតិ​យើង​រីកចម្រើន​ទៅមុខ​»៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម