ព័ត៌មានជាតិ
រដ្ឋាភិបាលដាក់ឱ្យដំណើរការសាកល្បងកម្មវិធី កំណត់អត្តសញ្ញាណសហគ្រាស
លោក តាំង ចួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ជាមួយនឹងតំណាងនៃក្រសួង ស្ថាប័នគោលចំនួន ៣ គឺក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច ក្រសួងការងារនៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២៤ បានប្រកាសដាក់ដំណើរការសាកល្បងនូវប្រព័ន្ធកំណត់អត្តសញ្ញាណសហគ្រាស (e-KYB) នៅមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ដោយមានការចូលរួមពីសមាជិកដោយការស្នើសុំរបស់ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) ផងដែរ។

ជាក់ស្តែង ប្រព័ន្ធ e-KYB គឺជាប្រព័ន្ធផ្ទៀងផ្ទាត់អត្តសញ្ញាណ ស្ថានភាព អនុលោមភាពច្បាប់របស់ក្រុមហ៊ុន សហគ្រាស ភាពពាក់ព័ន្ធនឹងបុគ្គល ឬក្រុមហ៊ុន សហគ្រាសដទៃ និងគ្របដណ្តប់ដល់ការចុះបញ្ជីពាណិជ្ជកម្ម ការចុះបញ្ជីពន្ធដារ និង ការស្នើសុំសេចក្តីប្រកាសជូនដំណឹងបើកសហគ្រាស។
កន្លងមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងលើការងារអភិវឌ្ឍប្រព័ន្ធ e-KYB នេះនៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃថ្នាល CamDX ដើម្បីលើកទឹកចិត្ត និងបើកផ្លូវឱ្យក្រសួង ស្ថាប័នដទៃដែលមានទិន្នន័យគោលពាក់ព័ន្ធ ចូលរួមចែករំលែកមកក្នុងថ្នាល CamDX សម្រាប់គាំទ្រដល់ប្រព័ន្ធ e-KYB បន្ថែមទៀតសំដៅធ្វើឱ្យការងារកំណត់អត្តសញ្ញាណសហគ្រាសឌីជីថល កាន់តែមានភាពសុក្រឹត្យ។

ប្រព័ន្ធ e-KYB មានលក្ខណៈស្រដៀងទៅនឹងប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជន ឌីជីថល (Electronic Known Your Customer ឬ e-KYC) ដែលវិស័យឯកជនបាន និង កំពុងប្រើប្រាស់កន្លងមក, ពោលប្រព័ន្ធ e-KYB នឹងអនុញ្ញាតឱ្យមានការផ្ទៀងផ្ទាត់ជាពិន្ទុ (Scoring Verification) អនុលោមភាពលើ ទិន្នន័យដែលមានស្រាប់ របស់ក្រុមហ៊ុន សហគ្រាស។
ប្រព័ន្ធ e-KYB នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់វិស័យ សាធារណៈ ជាពិសេសប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានផ្សេងទៀតនៃរាជរដ្ឋាភិបាល ដូចជា ប្រព័ន្ធវិក្កយបត្រ អេឡិចត្រូនិក (E-invoicing), ប្រព័ន្ធលទ្ធកម្មសាធារណៈ, ប្រព័ន្ធដាក់ពិន្ទុឥណទានទៅលើសហគ្រាស ជាដើម ហើយវិស័យឯកជន ដូចជាគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ និងក្រុមហ៊ុនធានារ៉ាប់រងជាដើម អាចធ្វើការងារប្រទាក់ក្រឡាជាមួយគ្នា និងជាមួយវិស័យសាធារណៈបានឱ្យទៅជាចង្កោមនៃអង្គតែមួយនៅក្នុងប្រព័ន្ធអេ កូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច តាមរយៈថ្នាល CamDX៕
សេចក្ដីប្រកាសព័ត៌មានរួមខាងក្រោម៖


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


