ព័ត៌មានជាតិ
កិច្ចប្រជុំប្រាក់ខែកម្មករ២០២៥៖ សហជីពស្នើតួលេខត្រឹម១០ដុល្លារវិញ ខណៈភាគីថៅកែហ៊ានឡើង២ដុល្លារ
ភាគីសហជីពដាក់តួលេខប្រាក់ឈ្នួលកម្មករមកត្រឹមចំនួន១០ដុល្លារវិញ ខណៈដែលភាគីនិយោជក បានដាក់តួលេខជាថ្មីដល់ ២ដុល្លារ។ នេះបើតាមការថ្លែងឱ្យដឹងដោយលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។

នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ជាលើកទី៣ ដើម្បីពិភាក្សាគ្នាលើការកំណត់តួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២៥ ដែលកិច្ចប្រជុំនេះដឹកនាំដោយលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមប្រឹក្សាជាតិ និងមានការចូលរួមពីតំណាងភាគីនិយោជក ព្រមទាំងភាគីកម្មករនិយោជិត។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំ លោករដ្ឋមន្ត្រី ហេង សួរ បានឱ្យដឹងថា កិច្ចប្រជុំលើកទី៣ នៅថ្ងៃនេះ ភាគីនិយោជក បានឯកភាពតម្លើងថែម ១ដុល្លារទៀតលើតួលេខមុន ដែលបានស្នើត្រឹម ១ដុល្លារ ពោលគឺតួលេខបណ្ដោះអាសន្នស្នើដោយភាគីនិយោជកពេលនេះ មានចំនួន ២ដុល្លារ ហើយភាគីសហជីពដែលកិច្ចប្រជុំមុន ស្នើតួលេខ១៤ដុល្លារ ប៉ុន្តែឥឡូវនេះ បានកែប្រែគោលជំហររបស់ខ្លួន ដោយបានស្នើថយមកនៅត្រឹម ១០ដុល្លារវិញ។

លោករដ្ឋមន្ត្រី ចាត់ទុកថា នេះវឌ្ឍនភាពមួយល្អប្រសើរ ដែលបានបង្ហាញនូវគោលជំហររបស់ភាគីសហជីព និងនិយោជក ក្នុងការតម្លើងប្រាក់ឈ្នួលជូនកម្មករសម្រាប់ឆ្នាំ២០២៥ ខាងមុខ បើទោះបីជាតួលេខនៅមានលម្អៀងគ្នាក៏ដោយ។ លោករដ្ឋមន្ត្រី ហេង សួរ ក៏រំពឹងដែរថា នៅក្នុងកិច្ចប្រជុំជាបន្តបន្ទាប់ទៀត ភាគីទាំងពីរ នឹងអាចមានការប្រែប្រួលគោលជំហររបស់ខ្លួនបន្ថែមទៀត ដើម្បីឈានដល់ការកំណត់តួលេខសមរម្យមួយ ខណៈភាគីរាជរដ្ឋាភិបាលនឹងខិតខំសម្របសម្រួលឱ្យអស់ពីលទ្ធភាព សំដៅឱ្យចប់ទាំងស្រុងមុនពិធីបុណ្យភ្ជុំបិណ្ឌ។

គួរជម្រាបថា ការដំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរផលិតស្បែកជើង
និងផលិតផលិតផលធ្វើដំណើរ និងកាបូប ត្រូវផ្នែកទៅលើលក្ខណៈវិនិច្ឆ័យទាំង៧រួមមាន វិនិច្ឆ័យតាមបែបសង្គម (ស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ) សម្រាប់ធ្វើជាមូលដ្ឋានប្រើប្រាស់ក្នុងការចចារប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥។
នៅក្នុងឆ្នាំ២០២៤នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ
ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប គឺមានចំនួន២០៤ដុល្លារក្នុងមួយខែ ដោយមិនទាន់បូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ក៏ដូចជាអត្ថប្រយោជន៍ផ្សេងទៀតដែលទទួលបានពី ប.ស.ស.៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


