ព័ត៌មានជាតិ
ក្រុមហ៊ុនចុងភៅលំដាប់ប្រទេស ឧបត្ថម្ភកញ្ចប់អាហារពេលព្រឹក ជូនរដ្ឋ ដើម្បីរៀបចំដំណើរទស្សនកិច្ចទិសឦសាន
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាអ្នកសម្របសម្រួលដំណើរទស្សនកិច្ចបានទទួលជួបលោក ទូច រដ្ឋា អគ្គនាយកក្រុមហ៊ុន ចុងភៅ សេងហុកហេង ដែលជាអ្នកផ្គត់ផ្គង់អាហារក្នុងពិធីធំៗក្នុងប្រទេសកម្ពុជា ដើម្បីពិនិត្យនិងទទួលកញ្ចប់អាហារពេលព្រឹកដោយឥតគិតថ្លៃជូនដល់អ្នកចូលរួមដំណើរទស្សនកិច្ចទិសឦសានដែលរៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដោយផ្គត់ផ្គង់កញ្ចប់អាហារពេលព្រឹកជាង ៣០០ កញ្ចប់ក្នុងមួយលើកៗ រហូតដល់ចប់ដំណើរទស្សនកិច្ច។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអំណរគុណចំពោះលោក ទូច រដ្ឋា អគ្គនាយកក្រុមហ៊ុន ចុងភៅ សេងហុកហេង ដែលបានចូលរួមគាំទ្រដំណើរតស្សនកិច្ចនៅទិសឦសាននេះ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ លោក ទូច រដ្ឋា បានបង្ហាញការគាំទ្រចំពោះដំណើរតស្សនកិច្ចនេះនិងបានបង្ហាញការរីករាយដែលអាចចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការផ្តល់កញ្ចប់អាហារពេលព្រឹកដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមដំណើរទស្សនកិច្ច នៅទិសឦសានដែលនឹងចាប់ផ្តើមពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤។
លោក នេត្រ ភក្ត្រា បានថ្លែងថា កម្មវិធីដំណើរកម្សាន្តទៅកាន់ទិសឦសាន ដោយឥតគិតថ្លៃ ដោយដំណើរកំសាន្តនេះ មិនតម្រូវឲ្យមានការបង់ប្រាក់អ្វីនោះទេ។ រាល់ការចំណាយលើការធ្វើដំណើរ អាហារ ភេសជ្ជៈ និងការស្នាក់នៅ គឺនឹងផ្តល់ជូនដោយឥតគិតថ្លៃ។ រាល់ការចំណាយទាំងអស់ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ គឺឧបត្ថម្ភដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត និងការចូលរួមចំណែកឧបត្ថម្ភពីសប្បុរសជន ដោយមិនប៉ះពាល់ដល់កញ្ចប់ថវិការដ្ឋ ឬកញ្ចប់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននោះទេ៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


