ព័ត៌មានជាតិ
ឆ្នាំនេះ មណ្ឌលភ្នំពេញ មានបេក្ខជនដាក់ពាក្យប្រឡងបាក់ឌុប ជាង ២ ម៉ឺននាក់ កើនជាងឆ្នាំមុន
លោក ហែម ស៊ី ណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០៩ កញ្ញា នេះថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប នៅឆ្នាំនេះ នៅមណ្ឌលប្រឡងរាជធានីភ្នំពេញមានបេក្ខជនចុះឈ្មោះប្រឡងសរុប ២៥ ៧៣៩ នាក់ ស្រី ១២ ៤៦២ នាក់ ក្នុងនោះបេក្ខជន ថ្នាក់វិទ្យាសាស្ត្រ សរុបចំនួន ៩ ៤២២ នាក់ និងបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម សរុប ចំនួន ១៦ ៣១៧ នាក់។

លោកប្រធានមន្ទីរបានបន្តថា ករណីនេះធ្វើឱ្យមណ្ឌលប្រឡងកើនឡើងដល់ចំនួន ៣២ មណ្ឌលសំណេរ ត្រូវជា ១ ០៣៧ បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ ចំនួន ១៣ មណ្ឌល ស្មើនឹង ៣៨១ បន្ទប់ មានបេក្ខជន ៩ ៩ ៤២២ នាក់ ស្រី ៥ ០៩៨ នាក់ ថ្នាក់វិទ្យាសាស្ត្រសង្គម ចំនួន នួន ១៩ មណ្ឌល ស្មើនឹង ៦៥៦ បន្ទប់ មានបេក្ខជន ១៦ ៣១៧ នាក់ ស្រី ៧ ៣៦៤ នាក់។
លោកប្រធានមន្ទីរអប់រំ បានបន្តថា ដោយសារចំនួនបេក្ខជនកើនឡើងទើបមន្ទីរបានធ្វើសំណើសុំទៅ លោកបណ្ឌិតសភាពចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បើកមណ្ឌលប្រឡងបន្ថែម ដើម្បីសម្រួលដល់ដំណើរការប្រឡង។

លោកប្រធានមន្ទីរ បានបន្តទៀតថា ចំនួនបេក្ខជនដាក់ពាក្យប្រឡងនៅឆ្នាំនេះ មានការកើនឡើងបើធៀបទៅនឹងឆ្នាំមុនដែលមានបេក្ខជនដាក់ពាក្យប្រឡងចំនួន ២៥ ៦៩៥ នាក់ មាន ៣១ មណ្ឌល ចែកជា ១ ០៤២ បន្ទប់ ក្នុងនោះមានបេក្ខជនប្រឡងជាប់ចំនួន ១៦ ០៦៩ នាក់ ស្មើនឹង ៦៤,២៧% ស្រី ៨ ៥៥១ នាក់ នៃបេក្ខជនមកប្រឡង ២៥ ០០៣ នាក់ ស្រី ១២ ១៨៨ នាក់។
លោកប្រធានមន្ទីរ បានបន្ថែមថា ក្នុងចំណោមបេក្ខជនប្រឡងជាប់ ១៦ ០៦៩ នាក់ ក្នុងនោះ ជាប់និទ្ទេស A មានចំនួន ៥៤៧ នាក់ ស្រី ២៩៦ នាក់ កើនឡើងទ្វេដង និទ្ទេស B ១ ៤៩៥ នាក់ ស្រី ៨៥៦ នាក់ និទ្ទេស C ២៨៤៦ នាក់ ស្រី ១ ៦៧២ នាក់ និទ្ទេស D ៤ ៩៩៤ នាក់ ស្រី ២ ៧៥០ និង និទ្ទេស E ៦ ១៨៧ នាក់ ស្រី ២ ៩៧៧ នាក់។

គួរបញ្ជាក់ថា ឆ្នាំ ២០២៣ នៅទូទាំងប្រទេសមានបេក្ខជនប្រឡងជាប់បាក់ឌុបសរុប ៩៨ ៤៦០ នាក់ ត្រូវជា ៧២,៨៩ ភាគរយ នៃចំនួនបេក្ខជនមកប្រឡងចំនួន ១៣៥ ០៨៤ នាក់ ស្រី ៧២ ៣៤៤ នាក់ក្នុងចំណោមបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ៤១២ នាក់ ស្រី ៧៣ ២៧៨ នាក់។
ក្នុងនោះ បេក្ខជនជាប់និទ្ទេស A ចំនួន ១ ៦៧៣ នាក់, និទ្ទេស B ចំនួន ៦៩៦៤ នាក់ និទ្ទេស C ចំនួន ១៨ ៣០៨ នាក់, និទ្ទេស D ចំនួន ៣៤ ២៤៦ នាក់, និងនិទ្ទេស E ចំនួន ៣៧ ២៦៩ នាក់៕
អត្ថបទ ៖ សំអឿន

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


