ព័ត៌មានជាតិ
ពេលនេះ តុលាកាសម្រេច ឃុំខ្លួន សន្តិសុខលួចរំដោះជនជាតិចិន ៤ នាក់ដាក់ពន្ធនាគារ
ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ នៅថ្ងៃទី៨ ខែ មីនា នេះបានសម្រេចចេញដីកាឃុំខ្លួនបុរសម្នាក់ដែលជាសន្ដិសុខយាមកាមនៅសណ្ឋាគារសុខា ដែលបានអនុញ្ញាតឲ្យស្ដ្រីជនជាតិចិនលួចចេញពីមណ្ឌលចត្តាឡីស័ក ដែលបានបង្កើតអោយមានព្រឹត្តការណ៍សហគម២០កុម្ភៈ ដាក់ពន្ធនាគារជាបណ្តៅអាសន្ន ក្រោមការចោទប្រកាន់ពីបទ « គ្រោះមហន្តរាយ » តាមបញ្ញាតិមាត្រា៤២ នៃច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ។
យោងតាមមាត្រា៤២នៃច្បាប់នេះតម្រូវឲ្យដាក់ពន្ធនាគារលើជនជាប់ចោទ ពី១ខែ ទៅ១ឆ្នាំ។
ជនជាប់ចោទឈ្មោះ រ៉ែន សុធារ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ មាន អាស័យដ្ឋានស្នាក់នៅផ្ទះជួល ផ្លូវកែវចិន្ដា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនសង្ស័យត្រូវបានកម្លាំងសមត្តកិច្ចកង អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន នៅទីតាំងចត្តាឡីស័កចាក់អង្រែក្រោម តាមបទបញ្ជារបស់ថ្នាក់លើ នឹងបានបញ្ជូនទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោយលទ្ធផលធ្វើតេស្ដលើកចុងក្រោយរបស់គាត់ អវិជ្ជមានជំងឺកូវីដ-១៩ ពាក់ពន្ធក្នុងការអនុញ្ញាតិឲ្យស្ត្រីជនជាតិចិនមួយក្រុម ចេញពីមណ្ឌលចត្តាឡីស័កនៅសណ្ឋាគារសុខា ។
បន្ទាប់មកនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ នគរបាលជាតិបានបញ្ជូនសន្តិសុខរូបនោះទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដែលសំណុំរឿងនេះបានស្ថិតនៅលើលោក សិដ្ឋ វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការបើកការសាកសួរ នឹងក្រោយពីបញ្ចប់ការសាកសួរហើយ តំណាងអយ្យការបានសម្រេចធ្វើការចោទប្រកាន់ជនសង្ស័យជាផ្លូវការ ពីបទ «គ្រោះមហន្តរាយ» ហើយចៅក្រមសើបសួរបានចេញដីកាឃុំខ្លួនស្ថាបនិកព្រលេងចុងសក់រូបនេះដាក់ពន្ធនាគាររងចាំកាតកាត់ទោស៕


អត្ថបទ៖មករា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


