ព័ត៌មានជាតិ
សមត្ថកិច្ច៖ DJ Hero បើកបរទាំងស្រវឹងមានកម្រិតជាតិអាល់កុលខ្ពស់ ០,៧៩ mg/L
តាមរយៈទំព័រហ្វេសប៊ុក ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យទម្លាយដឹងថា ឈ្មោះ មុំ សាម៉េត ហៅ DJ HERO កាលពីម៉ោង១ រំលងអាធ្រាត បានបើកបរក្នុងស្ថានភាពស្រវឹង មានកម្រិតជាតិអាល់កុលខ្ពស់ ០,៧៩ mg/L។

ការចេញមកបំភ្លឺបែបនេះ បន្ទាប់ពី ឈ្មោះ មុំ សាម៉េត ហៅ DJ HERO បានបង្ហោះសារលើគណនីហ្វេសប៊ុកផ្ទាល់ក្នុង ដោយប្រើប្រាស់ពាក្យសម្ដីអសុរសទៅលើសមត្ថកិច្ចខណ្ឌសែន សុខ រាជធានីភ្នំពេញ។

ក្រុមការងារព័ត៌មាន និងប្រតិកម្ម បានបង្ហោះសារដូច្នេះ៖«នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០១:៣០នាទី នៅចំណុចខាងមុខកន្លែងឈៀករថយន្ត បឹងបៃតង លើផ្លូវសម្តេច ជា ស៊ីម ស្ថិតនៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានរថយន្ត០១គ្រឿង ម៉ាក FORD Raptor ពាក់ផ្លាកលេខ ភ្នំពេញ 2BW-5679 បើកបរដោយឈ្មោះ មុំ សាម៉េត ហៅ DJ HERO ភេទប្រុស អាយុ៤៣ឆ្នាំ បើកបរទិសដៅពីកើតទៅលិច ឆ្លងកាត់គោលដៅអនុវត្ថរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង ទើបសមត្ថកិច្ចនៅគោលដៅនោះឃាត់ហៅត្រួតពិនិត្យ ជាលទ្ធផលអ្នកបើកបរមានកម្រិតជាតិអាល់កុលខ្ពស់ ០,៧៩ mg/L ទើបសមត្ថកិច្ចធ្វើការផាកពិន័យតាមច្បាប់»។
សូមរម្លឹកថា កាលពីវេលាម៉ោង១២និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ លោក ម៉ៃ សុគន្ធ ដែលគេស្គាល់ថា ជាអតីតតារាចម្រៀង និងសម្ដែង បានព្យាយាមបើករថយន្ដបំបុកប៉ារ៉ាស់របស់កម្លាំងសមត្ថកិច្ចដែលកំពុងដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹងនៅចំណុចមុខផ្សារបឹងបៃតង ក្នុងមូលដ្ឋានខណ្ឌសែនសុខ រហូតបង្កគ្រោះថ្នាក់ចរាចរណ៍បុកម៉ូតូកង់បីចំនួន២គ្រឿង បណ្ដាលឲ្យរងរបួសមនុស្សចំនួន២នាក់ និងបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យខូចខាតថែមទៀត។ កាលណោះ សមត្ថកិច្ច រកឃើញថា លោក ម៉ៃ សុគន្ធ បានបើកបរក្នុងស្ថានភាពស្រវឹង មានកម្រិតជាតិអាល់កុលខ្ពស់០.៦០មីលីលីត្រខ្យល់។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យសមត្ថកិច្ច ចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង សំដៅឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ និងការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


