ព័ត៌មានជាតិ
សម្ដេចធិបតីជំរុញឱ្យវិស័យឯកជនកែច្នៃកសិផលសម្រាប់នាំចេញ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងឱកាសបិទវេទិកាស្រូវអង្ករកម្ពុជាលើកទី ៧ នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៤ បានជំរុញឱ្យវិស័យឯកជនកែច្នៃផលិតផលកសិកម្ម សម្រាប់ការនាំចេញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែតថ្លែងថា៖ «យើងមាទិន្នផលច្រើន ប៉ុន្តែយើងមិនអាចគិតតែទៅលើការដាំដុះ និងលក់តែវត្ថុធាតុដើមតែមួយមុខនោះទេ យើងត្រូខិតខំជំរុញឱ្យមានការកែច្នៃវត្ថុធាតុដើមទាំងនេះ ឱ្យទៅជាផលិតផលឧស្សាហកម្មដែលមានគុណវុឌ្ឍ និងអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារផ្សេងផង»។
សម្ដេចធិបតីបន្តថា ការជំរុញការអភិវឌ្ឍន៍វិស័យកសិកម្ម គឺជាការងារដែលមានភាពប្រទាក់ក្រឡា ទាមទារឱ្យមានកិច្ចសហការពីភាគីពាក់ព័ន្ធជាច្រើន ហើយមានភាពចាំបាច់ ដែលត្រូវជំរុញយន្តការការងារតាមរយៈអភិក្រមជវៈភាពនៃប្រព័ន្ធតួអង្គតែមួយ។

សម្ដេចធិបតីមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់លើវិស័យស្រូវអង្ករ ដូចជាការលើកទឹកចិត្តផ្នែកពន្ធដារ រោងម៉ាស៊ីនកិនស្រូវ និងការនាំចេញអង្ករ ព្រមទាំងការលើកលែងពន្ធសម្រាប់ការនាំចូលគ្រឿងចក្រកសិកម្មជាដើម។
សម្ដេចនាយករដ្ឋមន្ត្រី បានបន្ថែមថា រដ្ឋនៅតែបន្តយកចិត្តទុកដាក់លើការកាត់បន្ថយថ្លៃដើមផ្សេងៗទៀត គោលនយោបាយទាំងនេះ បានជំរុញឱ្យវិស័យឯកជន ជាពិសេសរោងម៉ាស៊ីនកិនស្រូវ ដែលមានលទ្ធភាពធ្វើទំនើបកម្ម ដោយបំពាក់នូវបច្ចេកវិទ្យាកិនស្រូវទំនើបចុងក្រោយ ដូចបណ្ដាប្រទេសជឿនលឿននានានៅលើពិភពលោក។
បច្ចុប្បន្នកម្ពុជាមានរោងម៉ាស៊ីនកិនស្រូវខ្នាតធំ និងមធ្យមចំនួន ៨០ ដែលមានស្ដង់ដារ ហើយអាចឆ្លើយតបទៅនឹងបទដ្ឋានអន្តរជាតិលើផ្នែកសុវត្ថិភាពចំណីអាហារ និងមានលទ្ធភាពសម្ងួតស្រូវ ៥០ ពាន់តោន ក្នុងមួយថ្ងៃ ព្រមទាំងមានលទ្ធភាពកិនស្រូវ និងផ្គត់ផ្គង់អង្ករនាំចេញបានជាង ៣ លានតោនក្នុងមួយឆ្នាំ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


