ព័ត៌មានជាតិ
ខុសពីរាល់ឆ្នាំ ផ្សារបឹងព្រលិតរដូវកាន់បិណ្ឌឆ្នាំនេះគេចផុតពីការលិចលង់
ប្រជាពលរដ្ឋរស់នៅតំបន់ផ្សារបឹងព្រលឹតរាប់ពាន់គ្រួសារបាននិយាយថា រដូវបុណ្យកាន់បិណ្ឌឆ្នាំនេះលែងព្រួយបារម្មពីជំនន់ទឹកភ្លៀងលិចលង់ផ្ទះសម្បែងទៀតហើយ។


អ្នកស្រី ជា ថារ៉េត ពលរដ្ឋរស់នៅក្រុម ១ (តំបន់ផ្សារបឹងព្រលឹត) ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅរាជធានីភ្នំពេញបានឲ្យដឹងថា ជារៀងរាល់ឆ្នាំជាពិសេសក្នុងអំឡុងពេល ៣ ទៅ ៤ ឆ្នាំនេះ ផ្ទះសម្បែងរបស់ពួកគាត់តែងរងការលិចលង់ជាច្រើនថ្ងៃ ដោយសារតែបុរីដែលស្ថិតនៅជុំវិញតែងបង្ហូទឹកចូលតំបន់ផ្សារបឹងព្រលឹត ធ្វើឲ្យលិចលង់រហូតដល់ប្រជាពលរដ្ឋខ្លះសម្រេចចិត្តរកផ្ទះជួលស្នាក់នៅបណ្តោះអាសន្នទំរាំទឹករីងស្ងួតទើបមករស់នៅផ្ទះសម្បែងវិញ
ពលរដ្ឋរូបនេះបន្តថា លុះមកដល់ចុងឆ្នាំ ២០២៣ អាជ្ញាធររាជធានីភ្នំពេញសហការជាមួយអាជ្ញាធរខណ្ឌច្បារអំពៅ បានសម្រេចធ្វើការសម្របសម្រួលជាមួយប្រជាពលរដ្ឋប្រមាណជាង ២០០ គ្រួសារ ដែលសង់លំនៅដ្ឋានលើព្រែកព្រំប្រទល់សង្កាត់ព្រែកប្រា និងសង្កាត់ព្រែកថ្មីក្នុងខណ្ឌច្បារអំពៅ ដោយរកទីតាំងដីលើព្រែកឲ្យទៅរស់នៅលើដី ដែលអាជ្ញាធរដោះស្រាយជូន ព្រមទាំងមានទឹកភ្លើងរដ្ឋព្រមទាំងធ្វើប័ណ្ណកម្មសិទ្ធិផ្តល់ជូនទៀតផង។
លុះដល់ពេលដែលបងប្អូនទាំងជាង ២០០ គ្រួសារ ស្ម័គ្រចិត្តទៅរស់នៅដីថ្មី ដែលមានចម្ងាយពីព្រែកដែលធ្លាប់រស់នៅប្រមាណជិត ១ គីឡូម៉ែត្រស្ថិតក្នុងសង្កាត់ព្រែកថ្មី ហើយអាជ្ញាធរចាប់ផ្តើមស្តាប្រឡាយបង្ហូរទឹកចូលទៅក្នុងទន្លេបាសាក់ទើបតំបន់ផ្សារបឹងព្រលឹតលែងព្រួយបារម្មណ៍ការលិចលង់ដូចរាល់ឆ្នាំ។
ប្រជាពលរដ្ឋសំដែងការដឹងគុណដល់អាជ្ញាធរ ដែលខិតខំប្រឹងប្រែងរកដំណោះស្រាយដល់ប្រជាពលរដ្ឋធ្លាប់រងការលំបាកដោយសារជំនន់ទឹកភ្លៀងបានរស់នៅយ៉ាងសុខសាន្ត ដោយពុំភ័យខ្លាចនៅពេលមានភ្លៀងធ្លាក់ម្តងៗ៕




អត្ថបទ៖ នរា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


