ព័ត៌មានជាតិ
ភ្នំពេញបានត្រៀមលក្ខណៈ ក្នុងកិច្ចការពារ សន្តិសុខ សុវត្ថិភាព សំរាប់ព្រះរាជពិធី បុណ្យឯករាជ្យជាតិ
សម្រាប់ព្រះរាជពិធីបុណ្យឯករាជ្យជាតិ ដែលត្រូវធ្វើឡើងនៅថ្ងៃទី០៩ខែវិច្ឆិកាខាងមុខនេះ អាជ្ញាធររាជធានីភ្នំពេញ និងកងកម្លាំងមានសមត្ថកិច្ចចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញបានត្រៀមលក្ខណៈរួចរាល់ហើយ លើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ នៃព្រះរាជពិធីនេះ ។
នេះបើតាមការបង្ហាញឲ្យដឹង នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។


លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា បញ្ហាសន្តិសុខ សុវត្ថិភាពនៅរាជធានីភ្នំពេញយើងបានគិតគូរនិងវាយតម្លៃរួចហើយ គឺមិនមានអ្វីកើតឡើងនោះទេ ។ប៉ុន្តែទោះបីជាយ៉ាងណាក្តីក៏យើងនៅតែបង្ការទប់ស្កាត់ចំពោះឧបាយ កលរបស់ជនអគតិមួយចំនួនក្នុងការបំផ្លាញនូវព្រះរាជពិធីបុណ្យឯករាជ្យជាតិនេះ។ ក្រៅពីមានវិធានការម៉ឹងម៉ាត់ទៅលើកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងព្រះរាជពិធីនេះ លោកឃួង ស្រេងក៏បានណែនាំអោយមន្ទីរពាក់ព័ន្ធ ពិសេសមន្ទីរសារធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវរៀបចំសំអាត លាងផ្លូវ លាបកំបោរនៅតាមដើមឈើជាមួយនឹងការសំអាតបរិស្ថាននៅជុំវិញកន្លែងពិធីផងដែរ។
លោក ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំនោះក៏បានលើកឡើងផងដែរ ជុំវិញវិធានការចំពោះមុខ ដើម្បីរក្សាអោយបាននូវសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងព្រះរាជពិធីនេះ ដោយលោកបញ្ជាក់ថា ជុំវិញកន្លែងប្រារព្ធពិធី ផ្លូវមួយចំនួនយើងត្រូវការបិទជាបណ្តោះអាសន្ន ដោយមិនអនុញ្ញាតអោយធ្វើចរាចរណ៍ឆ្លងកាត់ព្រះរាជពិធីនេះទេ ហើយការងារនេះ នឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី០៧ វិច្ឆិការហូតដល់ថ្ងៃទី១១ខែវិច្ឆិកា ។ ជាមួយនេះដែរ យើងក៏មានដាក់គោលដៅ ដើម្បីឆែកឆេរអាវុធជាតិផ្ទុះ នៅច្រកចេញ ចូលរាជធានីភ្នំពេញ និងដាក់គោលដៅឆែកឆេរអាវុធនៅតាមបណ្ដាខណ្ឌពាក់ព័ន្ធនៅជាប់ទីតាំងប្រារព្ធពិធីនេះផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យព្រះរាជពិធីបុណ្យឯករាជ្យជាតិ០៩វិច្ឆិកា
ដំណើរការទៅដោយរលូននិងទទួលបាននូវភាពជោគជ័យ ៕
ស្រីរ័ត្ន



-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២៤ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ៤២ នាទី agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


