ព័ត៌មានជាតិ
សម្ដេចតេជោអរគុណប្រជាពលរដ្ឋដែលផ្អាក និងបន្ថយមនុស្សចូលរួមពិធីមង្គលការ
ក្នុងពេលថ្លែងសារពិសេស ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលខ្លាំងឡើងៗនៅកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអរគុណទៅដល់ប្រជាពលរដ្ឋដែលបានផ្អាកការរៀបចំពិធីមង្គលការ ឬបន្ថយចំនួនចំនួនមនុស្សតិចតួចបំផុត ដើម្បីចូលរួមកម្មវិធីជួបជុំ ឬអាពាហ៍ពិពាហ៍។

សម្ដេចតេជោ មានប្រសាសន៍ថា៖ “ខ្ញុំសូមអរគុណចំពោះបងប្អូនដែលបានផ្អាកនូវពិធីអាពាហ៍ពិពាហ៍ ឬក៏ធ្វើពិធីអាពាហ៍ពិពាហ៍ប៉ុន្តែបន្ថយចំនួនមនុស្ស ដែលធ្វើឱ្យហានិភ័យមានការធ្លាក់ចុះ”។
សម្ដេចតេជោបានមានប្រសាសន៍បន្តថា៖ “សភាពការណ៍នៅពេលនេះ ទាមទារឱ្យមានការប្រុងប្រយ័ត្នលើសមុន ហើយអ្វីដែលមិនចាំបាច់ ហើយវាមិនទាន់ចាំបាច់ និងអាចផ្អាកបាន គប្បីត្រូវតែពន្យារ ត្រូវតែផ្អាក រង់ចាំធ្វើពេលក្រោយក៏មិនទាន់យឺតពេលដែរ”។
សម្ដេចតេជោ បានបញ្ជាក់ថា៖ “នេះជាសភាពការណ៍ដ៏បន្ទាន់ ហើយក៏ត្រូវយកចិត្តទុកដាក់ កុំឱ្យជំងឺនេះសាយភាពចេញក្រៅ”។

ជាជាងប្រើច្បាប់បិទខេត្ត ឬប្រទេសក្នុងគ្រាមានអាសន្ន សម្ដេចតេជោ បានស្នើទៅព្រឹទ្ធសភាឱ្យពិនិត្យលទ្ធភាព អនុម័តសេចក្តីព្រាងច្បាប់ស្តីពី “វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត”ឆាប់បានចូលជាធរមាន។
សម្តេចតេជោ បានដាក់ចេញបទបញ្ជា និងអំពាវនាវដល់ក្រសួងស្ថាប័នរបស់រដ្ឋ ស្ថាប័ននីតិបញ្ញត្តិ ផ្អាកបណ្តោះអាសន្ននូវស្ថាប័ន ដោយទុកអ្នកធ្វើការបន្តិចបន្តួចតែប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើទៅកាន់ស្ថាប័នឯកជនផងដែរ ឱ្យកាត់បន្ថយបុគ្គលិកធ្វើការនៅកន្លែងធ្វើការ ហើយបែងចែកផ្លាស់វេណគ្នា ដើម្បីកាត់បន្ថយចំនួននៅកន្លែងធ្វើការ និងការកកស្ទះតាមដងផ្លូវ។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អាណាព្យាបាលកុំឱ្យកូនតូចចេញពីផ្ទះ ហើយមនុស្សចាស់ និងពេញវ័យក៏មិនត្រូវចេញពីផ្ទះដែរបើមិនចាំបាច់។ ប៉ុន្តែបើតម្រូវការជាចាំបាច់ក្នុងការចេញពីផ្ទះ ត្រូវតែពាក់ម៉ាស់ជាប់ជាប្រចាំ ពិសេសអនុវត្តវិធានការសុខាភិបាល ៣កុំ៣ការពារ។
គួរបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១០៦០នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៥៣៨នាក់ និងអ្នកជំងឺសម្រាកព្យាបាលចំនួន ៥២១នាក់។
ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៤៩នាក់ ក្នុងនោះករណីឆ្លងក្នុងសហគមន៍នៃ “ព្រឹត្តិការណ៍២០កុម្ភៈ” ចំនួន៤៨នាក់ និងអ្នកជំងឺម្នាក់ ជាករណីធ្វើដំណើរមកពីបរទេស ខណៈអ្នកជាសះស្បើយ២១នាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ
សូមអានព័ត៌មានពាក់ព័ន្ធ៖
សម្តេចតេជោ ស្នើព្រឹទ្ធសភាប្រញាប់អនុម័ត ច្បាប់មួយនេះ ស្របពេលកូវីដ១៩ កំពុងរីករាលដាលខ្លាំង


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ