ព័ត៌មានជាតិ
ឥណទានកាបូនកែវសីមា លក់បានថវិកា ២ លានដុល្លារ ផ្តោតលើសូចនាករចំនួន ៣ បែងចែកចំណូលជួយសហគមន៍
គម្រោងលក់ឥណទានកាបូនកែវសីមាក្នុងខេត្តមណ្ឌលគិរី បានជួយអភិវឌ្ឍជីវភាពសហគមន៍ជនជាតិដើមភាគតិចឲ្យកាន់តែរីកចម្រើន តាមរយៈការចូលរួមថែរក្សានិងការពារធនធានព្រៃឈើ ដើម្បីជួយដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ។
គម្រោងឥណទានកាបូនកែវសីមា បានចាប់ផ្ដើមនៅឆ្នាំ ២០១៧ គោលដៅលើកទឹកចិត្តដល់សហគមន៍ជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគិរី ចូលរួមថែរក្សានិងការពារធនធានព្រៃឈើ ជាថ្នូរក្នុងការទទួលបានថវិកាពីការលក់ឥណទានកាបូនសម្រាប់យកទៅប្រើប្រាស់និងអភិឌ្ឍក្នុងមូលដ្ឋាន។

អ្នកស្រី ឆាយ គឹមហ៊ាក ប្រធានផ្នែកសហគមន៍នៃគម្រោងរេដបូកកែវសីមានៃអង្គការអភិរក្សសត្វព្រៃកម្ពុជា (WCS) បានថ្លែងថា ចំណូលពីការលក់ឥណទានកែវសីមាមកដល់ពេលនេះបានចំនួនជិត ២ លានដុល្លារ ខណៈថវិកាទាំងនេះត្រូវបានបែងចែកដល់សហគមន៍ចំនួន ២០ នៅក្នុងដែននិងក្រៅដែនជម្រកសត្វព្រៃកែវសីមា ដែលបានចូលរួមថែរក្សាការពារធនធានព្រៃឈើ។
ខណៈការបែងចែកចំណូលពីការលក់ឥណទានកាបូនបានដំណើរការចំនួន ៤ លើក ដោយលើកទី ១ និងលើកទី ២ សហគមន៍ទាំង ២០ ភូមិ ទទួលបានថវិកាស្មើៗគ្នា។ ដោយឡែកដំណាក់ទី ៣ និង ទី ៤ គម្រោងបានចុះកិច្ចព្រមព្រៀងជាមួយសហគមន៍លើការបែងចែកថវិកា តាមរយៈការចូលរួមឬការដាក់ពិន្តុ។
អ្នកស្រី ឆាយ គឹមហ៊ាក បញ្ជាក់យ៉ាងដូច្នេះថា៖ «បើសហគមន៍ណាចូលរួមបានសកម្ម ទទួលបានពិន្ទុច្រើន នឹងទទួលបានថវិកាបានច្រើន។ ការដាក់ពិន្ទុនេះផ្តោតលើសូចនាករចំនួន ៣ ដែលធំជាងគេគឺពាក់ព័ន្ធគម្របព្រៃឈើ»។
គម្រោងរេដបូក (REDD+: Reducing Emissions from Deforestation and Forest Degradation) គឺជាកម្មវិធីជាតិកាត់បន្ថយការបំភាយឧស័្មនផ្ទះកញ្ចក់ ពីការបាត់បង់និងរេចរឹលព្រៃឈើ។
រេដបូកមានគោលបំណងធំៗពីរគឺ ការពារព្រៃឈើឱ្យបានគង់វង្សសម្រាប់ជាប្រយោជន៍ជាតិ និងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុសកល ស្របតាមអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ។
ក្រៅពីផលប្រយោជន៍ជាឈើប្រើប្រាស់ និងជាមុខងារក្នុងប្រព័ន្ធអេកូឡូស៊ី ព្រៃឈើនៅមានមុខងារដ៏សំខាន់មួយទៀត គឺការស្រូបយកឧស័្មនកាបូនិច (ឧស័្មនផ្ទះកញ្ចក់) ពីបរិយាកាស ដែលមុខងារនេះដើរតួនាទីសំខាន់ក្នុងការកាត់បន្ថយឧស័្មនផ្ទះកញ្ចក់សកល។
អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានកំពុងធ្វើការសហការជាមួយក្រសួងបរិស្ថាន អនុវត្តគម្រោងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ដែលបណ្តាលមកពីការបាត់បង់និងការរេចរឹលនៃព្រៃឈើ (REDD+) ក្នុងដែនជម្រកសត្វព្រៃកែវសីមា។

មន្រ្តីតំណាងអង្គការ WCS បានគូសបញ្ជាក់ថា សហគមន៍ចំនួន ២០ ភូមិ បានទទួលមូលធិនិពីគម្រោងរេដបូកកែវសីមាតាមរយៈយន្តការ «ថវិការេដបូកសម្រាប់សហគមន៍» សម្រាប់បែងចែកដល់ការអភិវឌ្ឍសហគមន៍តាមរយៈជម្រើសអាទិភាពដូចជា៖ ប្រព័ន្ធទឹកស្អាត អណ្តូងស្នប់ គ្លីនិកចល័ត ជួសជុលផ្លូវក្នុងភូមិ សាងសង់ស្ពាន ដាក់លូកាត់ផ្លូវ រោងប្រជុំសហគមន៍ សាងសង់បង្គន់ ផ្តល់សម្ភារសិក្សា ជួសជុលសាលារៀន ទុនថវិកាសម្រាប់ក្រុមសន្សំ ពូជសត្វ គោមាន់ ឧបករណ៍ កសិកម្ម មួយ ចំនួន និងអាហារ ពេលព្រឹកដល់សិស្សជាដើម៕
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


