ព័ត៌មានជាតិ
ក្រសួងវប្បធម៌ នឹងរៀបចំព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” ជាលើកទី២ រយៈពេលពីរថ្ងៃ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” ជាលើកទី២ នៅខេត្តសៀមរាប ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងរៀបចំព្រឹត្តិការណ៍នេះ ដោយមាន ភាពអស្ចារ្យនៃអាណាចក្រខ្មែរសម័យអង្គរ រួមមាន ក្បួនដង្ហែព្រះមហាក្សត្រនាសម័យអាណាចក្រខ្មែរ ការសម្តែងនូវរបាំបុរាណនៅមុខប្រាង្គប្រាសាទអង្គរវត្តដ៏អស្ចារ្យ ពិព័រណ៍ម្ហូបអាហារ និងវត្ថុស្នាដៃសិល្បៈវប្បធម៌ និងការចូលរួមភ្លក្សអាហារដោយសេរី (សម្រាប់ភ្ញៀវបរទេស)។ លើសពីនេះ ក៏មានការសម្តែងនូវសិល្បៈប្រពៃណីខ្មែរ ជួបជាមួយតារាល្បីៗ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការប្រកួត «ទីងម៉ោង» ផងដែរ។
ការរៀបចំព្រឹត្តិការណ៍នេះដែរ គឺត្រូវនឹងថ្ងៃខួបលើកទី២០ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


