ព័ត៌មានជាតិ
គ្មានពេល ពិបាកបែងចែកsmart watch ឬនាឡិកាដៃ ទើប ACUដកក្រដាសជូតមាត់ និងនាឡិកាដៃទូទៅទុកបណ្ដោះអាសន្ន
អង្គភាពប្រឆាំងអំពើពុករលួយ(អ.ប.ព.) បានចេញមកបញ្ជាក់ថា ការដកហូតរក្សាទុកបណ្តោះអាសន្ននូវប្រអប់ក្រដាសជូតមាត់ និងនាឡិកាដៃ នៅមណ្ឌលប្រឡងមួយក្នុងខេត្តពោធិ៍សាត់ គឺព្រោះតែក្រុមការងារសង្កេតការណ៍គ្មានពេលវេលាគ្រប់គ្រាន់ និងពិបាកបែងចែក។

អ.ប.ព. ចេញមកបញ្ជាក់បែបនេះ បន្ទាប់ពីផ្ទុះការវែកញែកនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ក្រោយក្រុមការងារសង្កេតការណ៍ អ.ប.ព ដកហូតក្រដាសជូតមាត់ និងនាឡិកាដៃ ពីសំណាក់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤។
តាមរយៈសេចក្ដីបំភ្លឺ អ.ប.ព. បានឱ្យដឹងថា នៅក្នុងអំឡុងពេលឆែកឆេរបេក្ខជនចូលក្នុងមណ្ឌលប្រឡងខេត្តពោធិ៍សាត់ មានបេក្ខជនមកដល់ក្នុងពេលដំណាលគ្នាច្រើននាក់ ដែលជាហេតុធ្វើឱ្យអនុរក្សមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការហែកផ្ទៀងផ្ទាត់ត្រួតពិនិត្យមើលប្រអប់ក្រដាសជូតមាត់នោះឡើយ ហេតុនេះទើប សម្រេចដកហូតក្រដាសជូតមាត់នោះទុកជាបណ្ដោះអាសន្នសិន ប៉ុន្តែដែលបេក្ខជន ត្រូវចូលបន្ទប់ទឹក ឬត្រូវការក្រដាសប្រើប្រាស់ បេក្ខជនអាចមកយកប្រអប់ក្រដាសទាំងនោះទៅប្រើប្រាស់បានជាធម្មតា។

ចំពោះមូលហេតុដែលហូតនាឡិការដៃរបស់បេក្ខជន អ.ប.ព បានឱ្យដឹងថា គឺដោយសារតែអនុរក្សពិបាកក្នុងការបែងចែកថាជាប្រភេទ smart watch ឬជាប្រភេទនាឡិកាដែលអាចភ្ជាប់ឧបករណ៍គិតលេខ ហើយអនុរក្សមិនមានពេលវេលាគ្រប់គ្រាន់ឡើងក្នុងការផ្ទៀងផ្ទាត់ ទើបអនុរក្សសម្រេចដកហូតយកមករក្សាទុកជាបណ្តោះអាសន្ននូវនាឡិកាដៃទាំងនោះ។
តាមអង្គភាពប្រឆាំងអំពើពុករលួយ បេក្ខជនអាចមកទទួលយកនាឡិកាដៃទាំងនោះត្រឡប់ទៅវិញនៅក្រោយពេលចប់ម៉ោងប្រឡង៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


