ព័ត៌មានជាតិ
អភិបាលខេត្តកណ្ដាល ប្រាប់កងកម្លាំងឱ្យដោះស្រាយបញ្ហារបស់ពលរដ្ឋឱ្យបានទាន់ពេលវេលា
អភិបាលខេត្តកណ្ដាល លោក គួច ចំរើន បានណែនាំឱ្យកងកម្លាំងត្រូវយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហាប្រឈម បទល្មើស ឬពាក្យបណ្ដឹងនានាដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានទាន់ពេលវេលា សំដៅធានាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងការរស់នៅរបស់ប្រជាពលរដ្ឋសុខសាន្ត។

លោកអភិបាលខេត្តបានណែនាំបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញសំណេះសំណាលកងកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល និងបិទវគ្គបំប៉នជំនាញកងរាជអាវុធហត្ថប្រចាំឆមាសទី២ ឆ្នាំ២០២៤ កាលពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្ដាល។
លោក គួច ចំរើន អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចាត់ទុកថា កងរាជអាវុធហត្ថក្រុង-ស្រុកណា ដែលទទួលបានបណ្ដឹង និងភាពអសកម្មពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានច្រើនជាងគេ គឺដោយសារតែទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាប្រឈម សំណូមពរ ឬបទល្មើសនានាដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោកអភិបាលខេត្ត ថា ក្នុងនាមកងកម្លាំងការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ត្រូវមានយុទ្ធសាស្ត្រក្នុងការលើកទឹកចិត្តដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យពួកគាត់រាយការណ៍នូវភាពអសកម្ម និងបទល្មើសនានា ដែលកើតមាននៅក្នុងមូលដ្ឋាន ដើម្បីឈានទៅបង្ការ ទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា។ លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា រាល់បណ្ដឹងរបស់ប្រជាពលរដ្ឋ ត្រូវតែយកចិត្តទុកដាក់ដោះស្រាយ និងឆ្លើយតបឱ្យបានទាន់ពេលវេលា ព្រោះថា ពួកគាត់សង្ឃឹម និងជឿទុកចិត្តមកលើយើង ដូច្នេះ យើងត្រូវតែយកចិត្តទុកដាក់ដោះស្រាយ និងឆ្លើយតបជូនពួកគាត់ឱ្យបានឆាប់រហ័សផងដែរ។ ជាងនេះទៀត ត្រូវរក្សាការសម្ងាត់ ដើម្បីរក្សាសុវត្ថិភាពរបស់ពួកគាត់។

ភ្ជាប់នឹងការណែនាំ លោក គួច ចំរើន បានកោតសរសើរដល់កងរាជអាវុធហត្ថខេត្តកណ្ដាល ដែលកន្លងមកបានយកចិត្តទុកដាក់ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ ក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងស្ថិរភាពជូនប្រមុខថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តកណ្ដាលទាំងមូល៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


