ព័ត៌មានជាតិ
កម្ពុជា គ្រោងសហការជាមួយថៃ អនុញ្ញាតឱ្យពលករខ្មែរអាចធ្វើតេស្ត និងព្យាបាលជំងឺអេដស៍ ក្នុងមន្ទីរពេទ្យណាមួយនៅថៃ
លោក ឈឹម ឃិនដារ៉េត អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ (NAA) បានមានប្រសាសន៍នៅរសៀលថ្ងៃទី ១៦ តុលា នេះថា នៅពេលខាងមុខ អ្នកបច្ចេកទេសកម្ពុជា នឹងពិភាក្សាជាមួយភាគីថៃ ដើម្បីអាចឈានទៅចុះអនុស្សរណៈ នៃការយោគយល់គ្នាមួយ ឱ្យពលករខ្មែរធ្វើការនៅប្រទេសថៃ អាចធ្វើតេស្ត និងទទួលការព្យាបាលជំងឺអេដស៍នៅមន្ទីរពេទ្យណាមួយនៅប្រទេសថៃ។

លោកអគ្គលេខាធិការបានបន្តថា គម្រោងនេះបានធ្វើឡើងបន្ទាប់ពីកាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៤ លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានដឹកនាំប្រតិភូអន្តរក្រសួងរួមមាន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ទីស្ដីការគណៈរដ្ឋមន្ត្រី និងក្រសួងសុខាភិបាល ចុះទស្សនកិច្ចសិក្សានៅមន្ទីរពេទ្យផ្តល់សេវាថែទាំ ព្យាបាលជំងឺអេដស៍ នៅតាមខេត្តថៃ ជាប់ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន រួមមានខេត្តស្រះកែវ និងខេត្តចន្ទបុរី។
លោកអគ្គលេខាធិការបានបន្តទៀតថា គោលបំណង នៃទស្សនកិច្ចនេះ ដើម្បីសិក្សាស្វែងយល់អំពីការងារទប់ស្កាត់មេរោគអេដស៍ និងជំងឺអេដស៍នៅប្រទេសថៃ ជាពិសេសនៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។

ស្វែងរកយន្តការកិច្ចសហការជាមួយភាគីថៃ ដើម្បីផ្តល់សេវាធ្វើតេស្តរកមេរោគអេដស៍ និងថែទាំ ព្យាបាលជំងឺអេដស៍ដល់ពលករខ្មែរដែលទៅធ្វើការនៅប្រទេសថៃ។
លោកអគ្គលេខាធិការបានបន្ថែមថា បន្ទាប់ពីទស្សនកិច្ចនេះ នឹងមានក្រុមការងារបច្ចេកទេសទៅពិភាក្សាលម្អិតអំពីរបៀបរបបសហប្រតិបត្តិការកម្ពុជា-ថៃ ដែលអាចឈានទៅចុះហត្ថលេខាលើ MOU នាពេលខាងមុខនេះ។

យ៉ាងណាក៏ដោយ លោកអគ្គលេខាធិការ បានបន្ថែមឱ្យដឹងទៀតថា «រហូតមកដល់ពេលនេះ យើងមិនទាន់មានព័ត៌មានច្បាស់លាស់ផ្លូវការពីចំនួនពលករខ្មែរផ្ទុកមេរោគអេដស៍ដែលធ្វើការក្នុងប្រទេសនៅឡើយទេ ហើយករណីនេះ ក៏ជាកម្មវត្ថុមួយ នៃដំណើរទស្សនកិច្ចរបស់ប្រតិភូអន្តរក្រសួងផងដែរ»។
គួរបញ្ជាក់ថា បច្ចុប្បន្នមានពលករខ្មែរកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ចំនួន ១ ២៦២ ១៧៥ នាក់ ស្រី ៥០៨ ៦៤៦ នាក់ ជាមធ្យមទទួលបានប្រាក់ខែ ៤០០ ដុល្លារ ក្នុង ១ ខែ និងបានផ្ញើថវិកាមកក្រុមគ្រួសារវិញប្រមាណជាង ២ ពាន់លានដុល្លារ ក្នុង ១ ឆ្នាំ បានចូលរួមលើកស្ទួយសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើនបន្ថែមទៀត៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


