ព័ត៌មានជាតិ
ប្រធានក្រុមហ៊ុន Huawei៖ សន្ដិភាព កំណើនសេដ្ឋកិច្ច ជាហេតុនាំឱ្យក្រុមហ៊ុនសម្រេចចិត្តវិនិយោគនៅកម្ពុជា
លោក Lin Baifeng ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានលើកឡើងថា សន្ដិភាព និងកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ជាបុរេលក្ខខណ្ឌនៃការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុន នៅកម្ពុជា។ លោកឡើងដូច្នេះ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ក្នុងពេលដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប លោក Lin Baifeng បានលើកឡើងថា កម្ពុជាជាប្រទេសមួយដែលមានសុខសន្តិភាពពេញលេញបរិបូរណ៍ រក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងធានាបាននូវកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ប្រកបដោយភាពធន់ ដែលការណ៍នេះបានក្លាយបុរេលក្ខខណ្ឌដ៏សំខាន់ ក្នុងការជំរុញឱ្យក្រុមហ៊ុន Huawei សម្រេចចិត្តបណ្ដាក់ទុនវិនិយោគក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ហើយបានចាប់យកនូវកាលានុវត្តន៍ភាពវិនិយោគថ្មីៗបន្ថែមទៀតនៅក្នុងវិស័យ ព័ត៌មានបច្ចេកវិទ្យា ព្រមទាំងការសម្រេចបង្កើតការិយាល័យថ្នាក់តំបន់របស់ខ្លួនប្រចាំកម្ពុជា។
លោក Lin Baifeng ក៏បានសម្ដែងនូវក្ដីរីករាយ ដែលក្រុមហ៊ុនបានចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍវិស័យឌីជីថល និងបច្ចេកវិទ្យាទំនើប និងបានប្ដេជ្ញាបន្តចូលរួមបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកបច្ចេកវិទ្យាឱ្យបានច្រើនថែមទៀត ដើម្បីធានាឱ្យបាននូវភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងទីផ្សារតំបន់ និងពិភពលោក។

ជាការឆ្លើយតប សម្ដេចបវរធិបតីបានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន Huawei ដែលតែងតែមានទំនុកចិត្តក្នុងការបណ្ដាក់ទុនវិនិយោគ នៅប្រទេសកម្ពុជាអស់រយៈពេលជាង ២៥ឆ្នាំកន្លងមកនេះ និងបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយចំពោះការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន Huawei ចំពោះការការបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកឌីជីផល និងបច្ចេកវិទ្យាទំនើបដែលការណ៍នេះជាការរួមចំណែកដ៏សំខាន់ដល់ការអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលផ្ដោតលើការកសាងមូលធនមនុស្សប្រកបដោយជំនាញ ចំណេះ និងធានាបាននូវផលិតភាពការងារខ្ពស់ សំដៅប្រែក្លាយប្រទេសកម្ពុជាជាប្រទេសដែលមានសេដ្ឋកិច្ច និងសង្គមឌីជីថល ក៏ដូចជារដ្ឋាភិបាលឌីជីថល។
សម្ដេចបវរធិបតី និងលោក Lin Baifeng ក៏បានពិភាក្សាអំពីគំនិតផ្ដួចផ្ដើមស្ដីពីការបង្កើតមជ្ឈមមណ្ឌលបណ្ដុះបណ្ដាលផ្នែកបច្ចេកវិទ្យា និងឌីជីថលថ្នាក់តំបន់ ដើម្បីទាក់ទាញអ្នកសិក្សាផ្នែកបច្ចេកវិទ្យាក្នុងតំបន់មកសិក្សានៅកម្ពុជា ក៏ដូចជាការលើកទឹកចិត្តដល់យុវជនកម្ពុជាចាប់យកជំនាញឌីជីថល សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានាពេលអនាគត៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


