Connect with us

ព័ត៌មានជាតិ

អ្នកជំនាញអប់រំ៖ បេក្ខជនជាប់បាក់ឌុបច្រើនដោយសារសិស្សខំប្រឹងរៀន

បានផុស

នៅ

លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានមានប្រសាសន៍ថា
ការដែលបេក្ខជនប្រឡងជាប់បាក់ឌុបកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនេះ គឺដោយសារតែក្រសួងអប់រំបានធ្វើការកែទម្រង់ការប្រឡងធ្វើឱ្យសិស្ស ឬអាណាព្យាបាលងាកពីការពឹងពាក់គេ ឬប៊្រុយ៉ុងមកខិតខំរៀនសូត្រវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត ហេង វ៉ាន់ដា «អ្នកចេះគឺជាប់ អ្នកមិនចេះធ្លាក់ អីចឹងពីមួយឆ្នាំទៅមួយឆ្នាំសិស្សខិតខំប្រឹងរៀនហើយនៅ
តាមជនបទខ្ញុំធ្លាប់ទៅឃើញសុទ្ធតែនិទ្ទេសA គឺនាំគ្នាខំរៀនអត់មានអាងទៅលើស៊ីសំណូកសូកប៉ាន់ ឬមួយឱ្យឪពុកម្តាយខំដើររកអ្នកស្គាល់ដើម្បីពឹងពាក់ ឬមួយរំពឹងទៅលើប៊្រុយ៉ុង អីចឹងម្នាក់ៗខំរៀនតែម្តងបើមិនខំរៀនធ្លាក់ហើយ»។

លោកបណ្ឌិត ហេង វ៉ាន់ដា បានបន្តទៀតថា «ខ្ញុំនៅតែមានមោទនភាពការប្រឡងបាក់ឌុបជាតិដោយសារតែរាជរដ្ឋាភិបាលអាណត្តិទី៥ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងឯកឧត្តមបណ្ឌិតសភា
ចារ្យហង់ ជូនណារ៉ុន លោកបានពង្រឹងការប្រឡងបាក់ឌុបធ្វើឱ្យបាក់ឌុបជាតិមានតម្លៃព្រមទាំងធ្វើឱ្យសង្គមទាំងមូលមានការប្រែប្រួល និងផ្លាស់ប្តូរឈប់ដើរសូក និងឈប់ពឹងលើប៊្រុយ៉ុងងាកមកខំប្រឹងរៀនធ្វើឱ្យសិស្ស ឬអាណាព្យាបាលសប្បាយចិត្ត»។

លោកបណ្ឌិត ហេង វ៉ាន់ដា បានបន្ថែមថា ម្យ៉ាងទៀតក្មេងៗជំនាន់ឥឡូវពូកែៗណាស់ដោយសារមានបច្ចេកវិទ្យាឌី
ជីថលដំណាក់កាលទី៤ មានឯកសារពេញទូរស័ព្ទដៃមិនមែនដូចជំនាន់មុនៗពិបាកណាស់បើចង់ស្រាវជ្រាវអ្វីមានតែទៅបណ្តាល័យហើយមានតែមួយទៀត​ គឺនៅមុខសាកលវិទ្យាល័យជាតិគ្រប់គ្រងសព្វថ្ងៃ។

ចំណែកលោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍ថា ទាក់ទិននឹងលទ្ធផលល្អប្រសើរឡើងនៃការសិក្សារបស់ប្អូនៗនេះ ក្រសួងអប់រំជឿជាក់ថា ជាលទ្ធផលដែលកើតចេញមកពីការខិតខំប្រឹងប្រែងរយៈពេលជាច្រើនឆ្នាំដែលដំណាក់កាលទី១ ក្រសួងបានគិតគូរ និងដាក់ចេញនូវកំណែទម្រង់ការអបរំពិសេសការធ្វើកំណែទម្រង់ទៅលើកម្មវិធិសិក្សាការវាយតម្លៃ និងវិធីសាស្ត្របង្រៀន។ បង្កើតសាលាជំនាន់ថ្មី និងអនុវត្តស្តង់ដាសាលារៀនគំរូធ្វើឱ្យសិស្សមានការគោរពបទបញ្ញាត និងយល់ច្បាស់ពីដំណើរការការប្រឡង និងខិតខំប្រឹងប្រែងរៀនសូត្រធ្វើឱ្យលទ្ធផល​ទទួលបានល្អប្រសើរ។ ជាងនេះទៀតលោកគ្រូអ្នកគ្រូមានគុណវុឍ្ឍិសមស្របក្នុងការអប់រំ និងបណ្តុះបណ្តាលដល់សិស្ស និងគណៈគ្រប់គ្រងសាលារៀនទទួលការបណ្តុះបណ្តាលបន្ថែមក៏ដូចជាមានឆន្ទះជំរុញឱ្យសាលារៀនក្លាយជាស្តង់ដាសាលារៀនស្តងដាគំរូព្រមទាំងមានការចូលរួមពីសហគមន៍ផងដែរ។

គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ០៨តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧.០៤០នាក់ ស្រី៧៤.៨៨២នាក់ ចែកជា២៣០ មណ្ឌល ត្រូវជា៥.៥៣៣បន្ទប់ ក្នុងនោះមានបេក្ខជនមកប្រឡងចំនួន១៣៤៦៣៤នាក់ ស្រី៧៣៩៦៧នាក់ និងមានបេក្ខជនប្រឡងជាប់ទូទាំងប្រទេសសរុប ១០៦ ៣៥១ នាក់ ត្រូវជា៧៩.០០ភាគរយ។ ក្នុងនោះមានបេក្ខជនជាប់និទ្ទេស A ចំនួន ២ ២១៦ នាក់, និទ្ទេស B ចំនួន ៩៧០១ នាក់,និទ្ទេស C ចំនួន ២២ ៦៧៥ នាក់, និទ្ទេស D ចំនួន ៣៦ ៦៨៣ នាក់, និងនិទ្ទេស E ចំនួន ៣៥ ០៧៦
នាក់មានការកើនឡើងបើធៀបទៅនឹងឆ្នាំមុនៗខណៈឆ្នាំមុនមានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ៤១២ នាក់ស្រី៧៣២៧៨នាក់ ចែកជា២២៧មណ្ឌល ត្រូវជា៥៥៤៣បន្ទប់ ក្នុងនោះមានបេក្ខជនប្រឡងជាប់បាក់ឌុបសរុប ៩៨ ៤៦០នាក់ ត្រូវជា៧២,៨៩ភាគរយ នៃចំនួនបេក្ខជនមកប្រឡងចំនួន១៣៥ ០៨៤ នាក់ស្រី ៧២ ៣៤៤ នាក់ ក្នុងនោះបេក្ខជនជាប់និទ្ទេស A ចំនួន ១៦៧៣ នាក់, និទ្ទេស B ចំនួន ៦៩៦៤នាក់និទ្ទេស C ចំនួន ១៨ ៣០៨ នាក់,និទ្ទេស D ចំនួន ៣៤ ២៤៦នាក់,និងនិទ្ទេស E ចំនួន ៣៧ ២៦៩ នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៥ នាទីutes មុន

សមត្ថកិច្ច​នឹង​រៀប​ចំ​ចំណតយានយន្ត​សម្រាប់​អ្នក​មក​ចូលរួមសង្រ្កាន្តវត្តភ្នំ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ខែមេសា

ព័ត៌មានជាតិ៤៨ នាទីutes មុន

រដ្ឋមន្ត្រីឧស្សាកម្ម៖ សហគ្រាសធុនតូច-មធ្យម រួមចំណែក ៥៨% ផលិតផលក្នុងស្រុកសរុប

សេដ្ឋកិច្ច២ ម៉ោង មុន

អ្នករត់តាក់ស៊ី៖ បច្ចុប្បន្ន រប​រដឹកអ្នកដំណើរមិនសូវកាក់កប ប៉ុន្ដែជំនួសដោយការផ្ញើអីវ៉ាន់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ធនាគារកណ្ដាលរុស្ស៊ីព្រួយបារម្ភពីហានិភ័យសេដ្ឋកិច្ច ជុំវិញការធ្លាក់ចុះតម្លៃប្រេង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របកគំហើញ​ថ្មី! អ្នក​វិទ្យាសាស្ត្រ​អាច​បង្កាត់​​សត្វមួយ​ប្រភេទ​ដែល​ផុតពូជ​ជាង​ ១ម៉ឺន​ឆ្នាំ​មុន

លោក ជួន ណារិន្ទ
សន្តិសុខសង្គម១០ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ចរាចរណ៍៤ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ម៉ាក្រុង ទាមទារឲ្យប្រើធម៌ក្តៅលើរុស្ស៊ី បើពូទីន មិនព្រមឈប់បាញ់នៅអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម