ព័ត៌មានជាតិ
ជើងហោះហើរថ្មីចំនួន២ មកពីប្រទេសថៃ បានហោះហើរមកកាន់អាកាសយានដ្ឋានសៀមរាបអង្គរ
ជើងហោះហើរថ្មីចំនួន២ មកពីប្រទេសថៃ របស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways International និងក្រុមហ៊ុនអាកាសចរណ៍ Thai Air Asia បានចាប់ផ្ដើមបើកជើងហោះហើរដំបូងរបស់ខ្លួនឡើងវិញហើយ បន្ទាប់ពីអាក់ខានប្រតិបត្ដិការមួយរយៈដោយសារវិបត្ដិជំងឺកូវីដ-១៩ ដោយដឹកជញ្ជូនអ្នកដំណើរជាប្រចាំថ្ងៃ និងប្រចាំសប្ដាហ៍ ចាប់ពីចុងខែតុលា ឆ្នាំ២០២៤នេះតទៅ។

សម្រាប់ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍Thai Air Asia បានបើកជើងហោះហើរឡើងវិញមកកាន់អាកាសយានដ្ឋានសៀមរាបអង្គរ ដោយហោះហើរ៣ជើងក្នុងមួយសប្ដាហ៍(ទាំងទៅទាំងមក) ភូកេត~សៀមរាបអង្គរ។ដោយឡែក ចំពោះជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways វិញ ក៏បានចាប់ផ្ដើមដំណើរការឡើងវិញរបស់ខ្លួនដែរ ដោយហោះចេញពីព្រលានយន្ដហោះអន្ដរជាតិសុវណ្ណភូមិ មកកាន់អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ និងហោះហើរចេញពីអាកាសយានដ្ឋានសៀមរាបអង្គរ ទៅទីក្រុងបាងកក ជាប្រចាំថ្ងៃ ដោយក្នុងមួយថ្ងៃ០២ ជើងទាំងចេញ និងចូលផងដែរ៕
អត្ថបទ៖ ជុន កុសល


-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


