សេដ្ឋកិច្ច
ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ចាប់ផ្តើមហោះហើរត្រង់ ពីរាជធានីភ្នំពេញ-ហាណូយ ឡើងវិញនៅចុងសប្ដាហ៍នេះ
ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines នឹងហោះហើរត្រង់ពីរាជធានីភ្នំពេញទៅទីក្រុងហាណូយឡើងវិញនៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤។

ពិធីសម្ពោធជើងហោះហើរត្រង់ រវាងទីក្រុងហាណូយ និងរាជធានីភ្នំពេញ បានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៤ ខណៈក្រុមហ៊ុនអាកាសចរណ៍ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយដៃគូសំខាន់ៗ ក្នុងប្រទេសកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍវិស័យអាកាសចរណ៍ និងទេសចរណ៍រវាងប្រទេសទាំងពីរ។
ជើងហោះហើរថ្មីនេះនឹងចាប់ផ្តើមបើកដំណើរការនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ដែលមានជើងហោះហើរចំនួន ៤ជើង ក្នុងមួយសប្ដាហ៍ ដោយប្រើប្រាស់យន្តហោះ Airbus A321។
លោក ខៀវ ធី ប្រធានសមាគមន៍មគ្គុទ្ទេសក៍ទេសចរអង្គរប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៤ នេះថា បច្ចុប្បន្ន ភ្ញៀវទេសចរមកលេងកម្ពុជាសឹងតែ ៨០ ភាគរយ ហោះមកពីប្រទេសវៀតណាម ដោយសារតែវៀតណាមបានពង្រីកប្រព័ន្ធហោះហើរទៅច្រើនទ្វីប ជាមួយនឹងតម្លៃធូរថ្លៃ ដឹកចូលប្រទេសរបស់ខ្លួន ហើយតភ្ជាប់មកស្រុកយើង ៣ ទៅ ៤ ថ្ងៃ បន្ថែមទៀត។

លោក ខៀវ ធី បន្ថែមថា៖ «សន្ទុះភ្ញៀវទេសចរនៅវៀតណាមកើនឡើងច្រើន ហើយគេអាចមានឱកាសតភ្ជាប់ជើងមកលេងស្រុកយើង ១ សប្ដាហ៍ ៣ ថ្ងៃ ដែលនេះជាឱកាសល្អសម្រាប់វិស័យទេសចរណ៍ និងសេដ្ឋកិច្ច»។
យោងតាមក្រសួងទេសចរណ៍ កម្ពុជាទទួលបានជើងហោះហើរអន្តរជាតិចូលសរុបជាង ១ ម៉ឺន ៨ ពាន់ជើង (១៨ ៤១៧) នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៤ ក្នុងនោះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញចំនួន ១៣ ៥១១ ជើង អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរចំនួន ៤ ៥២៨ ជើងនិងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុចំនួន ៣៧៨ ជើង។
ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២៤ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិសរុបចំនួនជាង ៤,៨០ លាននាក់ កើនឡើង ២២,២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលមានចំនួន ៣,៩២ លាននាក់។ នេះបើតាមក្រសួងទេសចរណ៍៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


