ព័ត៌មានជាតិ
លម្អិតបន្ថែមផ្លូវក្រវាត់ព្រំដែនប្រវែង ២៥០ គីឡូម៉ែត្រ ទើបបើកការដ្ឋានសាងសង់ នៅខេត្តរតនគិរី និងមណ្ឌលគីរី
ផ្លូវក្រវាត់ព្រំដែនប្រវែង ២៥០ គីឡូម៉ែត្របានផ្តើមបើកការដ្ឋានសាងសង់នៅខេត្តគោលដៅចំនួនពីរគឺខេត្តរតនគិរីនិងមណ្ឌលគិរី ខណៈគ្រឿងចក្រក៏បានចល័តទៅដល់គោលដៅការដ្ឋានសាងសង់។
ថវិកាមូលនិធិប្រមាណ ២៧ លានដុល្លារ ទទួលបានពីការចូលរួមបរិច្ចាគពីពលរដ្ឋគ្រប់មជ្ឍដ្ឋានទាំងក្នុងស្រុកនិងក្រៅស្រុក ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងកសាងផ្លូវក្រវាត់ព្រំដែនដោយឈរលើបុព្វហេតុរួមគ្នាកសាង និងការពារមាតុភូមិ។ ការប្រើប្រាស់ថវិកាមូលនិធិ សម្រាប់កសាងផ្លូវក្រវាត់ព្រំដែនដែលមានប្រវែងសរុប ២៥០ គ.ម ក្នុងនោះគិតទាំងការងារមួយចំនួន ដែលពាក់ព័ន្ធនឹងការដ្ឋានសាងសង់មានដូចជា៖ ការងារបោសសម្អាតមីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងសំណង់សិល្បការ្យផ្សេងៗ។


ដំណើរការកសាងផ្លូវក្រវាត់ព្រំដែនតម្រង់ឆ្ពោះទៅខេត្តគោលដៅចំនួនពីរនៅភាគឦសានគឺខេត្តរតនគិរី និងខេត្តមណ្ឌលគីរី មានប្រវែងសរុប ២៥០ គីឡូម៉ែត្រ ក្នុងនោះក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី មានប្រវែង ១៤៧,៥២ គ.ម និងខេត្តរតនគិរី ប្រវែង ១០២.៤៨ គ.ម។
លម្អិតបន្ថែមពីបច្ចេកទេសសាងសង់ផ្លូវក្រវាត់ព្រំដែនក្នុងខេត្តមណ្ឌលគិរី និងខេត្តរតនគិរី៖
ខេត្តមណ្ឌលគិរី
>ខ្សែផ្លូវសរុបប្រវែង ១៤៧, ៥២ គ.ម
+ ផ្លូវតភ្ជាប់មានចំនួន ៣ ខ្សែ ប្រវែង ៤៩ គ.ម (ចាប់ពីផ្លូវជាតិលេខ ៧៦-៤ ដល់បង្គោល ៦០/១(១) ប្រវែង ៧ គ.ម, ចាប់ពីផ្លូវជាតិលេខ ៧៦-៤ ដល់ចន្លោះបង្គោល ៥០/១(១) និង ៥០/២(១) ប្រវែង ២៧ គ.ម និងបំបែកពីផ្លូវតភ្ជាប់ដល់បង្គោល ៥៥/៨ ប្រវែង ១៥ គ.ម)
+ផ្លូវខ្សែក្រវាត់ទី១ មាន ២ កំណាត់ ប្រវែង សរុប ៩៨,៥២ គ.ម (ចាប់ពីបង្គោល ៦០/២៦(១) ដល់ ៦០/១(១) ប្រវែង ៤៨.៥២ គ.ម និងចាប់ពីបង្គោល ៥៥/៨ – ៤៩/៥ ប្រវែង ៥០ គ.ម)
>បោសសម្អាតមីនលើផ្ទៃដីសរុប ទំហំ ៣.៦៨៨.០០០ ម២
>មានសំណង់សិល្បការ្យសរុបចំនួន ២៧០ កន្លែង (ស្ពានបេតុងចំនួន ១៣ កន្លែង ស្មើនឹង ៤០២ម. លូប្រអប់ចំនួន ៣១ កន្លែង ស្មើនឹង ២៤៦ម លូមូល ៣ ប្រភេទ ចំនួន ៣៦៩កន្លែង និងផ្លូវបង្ហូរ ១ កន្លែង ស្មើនឹង ៣៦ម.)


ខេត្តរតនគិរី
> មានខ្សែផ្លូវសរុបប្រវែង ១០២,៤៨ គ.ម. (បំបែកផ្លូវខ្សែក្រវាត់ទី២ ស្រុកអណ្តូងមាស ដល់បង្គោលលេខ ១៩ ប្រវែង ៥ គ.ម. និងផ្លូវខ្សែក្រវាត់ទី១ ពីបង្គោលលេខ ១៣/១ ដល់ បង្គោលលេខ ០ ចំណុចប្រសព្វបីប្រទេសស្រុក អណ្តូងមាស និង ស្រុកតាវែង ប្រវែង ៩៧,៤៨ គ.ម.)
> បោសសម្អាតមីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះ មានផ្ទៃដីទំហំសរុប ២.៥៦២.០០០ ម២
> មានសំណង់សិល្បការសរុបចំនួន ១៥២ កន្លែង (ស្ពានបេតុង ចំនួន ១០ កន្លែង ស្មើនឹង ១៦៥ ម. លូប្រអប់ ចំនួន ១៦ កន្លែង ស្មើនឹង ១២៣ ម. លូមូល៣ប្រភេទ ចំនួន ១២៥ កន្លែង និងថ្នល់បង្ហៀរ ០១ កន្លែង ស្មើនឹង ៣៦ ម.)
បទដ្ឋាន និងលក្ខណៈបច្ចេកទេសសាងសង់៖
– ឈូសយកចេញឲ្យអស់នូវដីដែលគ្មានគុណភាពទទឹង ២០ម.
– កសាងតួផ្លូវមានទទឹង ៩ម.-១០ម.
– ចាក់ក្រាលល្បាយកម្ទេចថ្មកម្រាស់ ០,២ម. កិនបង្ហាប់រួច
– ចិតជញ្ជាំងភ្នំ បង្ការបាក់ដី-ថ្ម ដើមឈើធ្លាក់
– ជីកប្រឡាយរំដោះទឹក
ស្ថានភាពភូមិសាស្តនៅការដ្ឋានសាងសង់
-ជាតំបន់ខ្ពង់រាប មានព្រៃក្រាស់ ជួរភ្នំខ្ពស់ៗ សុទ្ធសឹងតែជាថ្ម មានអូរ ជ្រោះ ជ្រលង ជ្រៅយ៉ាងច្រើន
-មានអាកាសធាតុចុះត្រជាក់ខ្លាំងនៅរដូវរងារ និងហួតហែងខ្វះខាតទឹកនៅរដូវប្រាំង
-ជាតំបន់ដែលប្រឈមខ្ពស់នឹងជំងឺគ្រុនចាញ់ សំបូរទៅដោយសត្វកាចសាហាវ និងអាសិរពិសជាច្រើន
-ជាតំបន់សង្គ្រាមច្រើនទសវត្សរ៍ បានបន្សល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅរាយប៉ាយ
-ជាតំបន់ឆ្ងាយដាច់ស្រយាល ខ្វះផ្លូវគមនាគមន៍សម្រាប់បម្រើការងារដឹកជញ្ជូន។


បញ្ហាប្រឈម
-គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលនៅសេសសល់
-កសាងផ្លូវថ្មីទាំងស្រុង អាចប្រឈមនឹងការបើកផ្លូវមិនចំគោលដៅ
-គម្លាតនៃបម្រែបម្រួលអាកាសធាតុ កង្វះខាតទឹកយ៉ាងខ្លាំងនៅក្នុងរដូវប្រាំង


ការសាងសង់គ្រោងប្រើរយៈពេលប្រមាណ ៣០ខែ និងគ្រោងរួចរាល់នៅអំឡុងឆ្នាំ២០២៧៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


