ព័ត៌មានជាតិ
ដើម្បីរំដោះភាពចង្អៀតណែន ទណ្ឌិត៣៣នាក់ ត្រូវផ្ទេរពីពន្ធនាគារខេត្តព្រះសីហនុ ទៅមណ្ឌលអប់រំកែប្រែទី៣
ដើម្បីរំដោះភាពចង្អៀតណែន ទណ្ឌិតចំនួន៣៣នាក់ ត្រូវផ្ទេរចេញពីពន្ធនាគារខេត្តព្រះសីហនុ នៅថ្ងៃទី០២ ខែវិច្ឆិកា ទៅកាន់មណ្ឌលអប់រំកែប្រែទី៣ ដែលមានទីតាំងស្ថិតនៅខេត្តត្បូងឃ្មុំ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលទើបផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានពន្ធនាគារ នាថ្ងៃទី០៤ ខែវិច្ឆិកា នេះ។

តាមសេចក្ដីប្រកាសព័ត៌មាន ការផ្ទេរទណ្ឌិត និងដឹកជញ្ជូនជនជាប់ឃុំចំនួន៣៣នាក់ គឺ ទទួលបានការអនុញ្ញាត ពី លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងមហាផ្ទៃ។ ការផ្ទេរនេះ អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយមន្រ្តីពន្ធនាគារខេត្តព្រះសីហនុ និងសមត្ថកិច្ចពាក់ព័ន្ធ ក្រោមការចុះអនុវត្តន៍បញ្ជាផ្ទាល់ដោយ លោក វរអគ្គានុរក្សថ្នាក់លេខ១ អែល លាស់ អនុប្រធាននាយកដ្ឋានសន្តិសុខនៃអគ្គនាយកដ្ឋានពន្ធនាគារ ប្រកបដោយសុវត្ថិភាព។
សូមជម្រាបជូនបន្តិចថា មណ្ឌលអប់រំកែប្រែទី៣ គឺមណ្ឌលដែលទទួលអនុវត្តឃុំឃាំងជនជាប់ឃុំបុរសជាទណ្ឌិត ដែលត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ចាប់ពី ១៥ឆ្នាំ រហូតមួយជីវិត។

គួរឱ្យដឹងថា នៅទូទាំងពន្ធនាគារក្នុងប្រទេសកម្ពុជាមានអ្នកជាប់ឃុំជាង៥ម៉ឺននាក់ ដែលអ្នកជាប់ក្នុងពន្ធនាគារភាគច្រើនគឺជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ ចំនួនអ្នកជាប់ឃុំជាង៥ ម៉ឺននាក់នេះ ត្រូវបានអ្នកនាំពាក្យពន្ធនាគាររអ៊ូថាជាចំនួនដ៏ច្រើន បណ្ដាលឱ្យមានភាពចង្អៀតណែនក្នុងពន្ធនាគារ បើទោះបីជាពង្រីកទំហំពន្ធនាគារក៏ដោយ ក៏នៅតែមានជនជាប់ឃុំកើនឡើងបន្ថែមជានិច្ច។
ដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ សមត្ថកិច្ច បានបញ្ជូនអ្នកទណ្ឌិត ចេញពីពន្ធនាគារមួយទៅកាន់ពន្ធនាគារមួយទៀត ដើម្បីបន្តឃុំខ្លួន តួយ៉ាងកាលពីថ្ងៃទី២៣ ខែតុលា ទណ្ឌិតចំនួន ១៩៩នាក់ ត្រូវបានផ្ទេរចេញ ទៅកាន់មណ្ឌលអប់រំកែប្រែទី៤ ដែលស្ថិតនៅក្នុងខេត្តពោធិ៍សាត់ ដើម្បីឃុំខ្លួនបន្ត។

ជាមួយគ្នា កាលពីថ្ងៃទី១៤ ខែតុលា ទណ្ឌិតចំនួន៤៤នាក់ ត្រូវបានផ្ទេរដឹកចេញពីពន្ធនាគារខេត្តកណ្ដាលទៅកាន់មណ្ឌលអប់រំកែប្រែទី៤ ដែលស្ថិតនៅក្នុងទីតាំងខេត្តពោធិ៍សាត់។ កាលពីថ្ងៃទី១២ ខែកញ្ញា អគ្គនាយកដ្ឋានពន្ធនាគារ ក៏បានផ្ទេរទណ្ឌិតចំនួន១៩៧នាក់ ពីពន្ធនាគារខេត្តកណ្តាល ទៅកាន់មណ្ឌលអប់រំកែប្រែទី៤ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តពោធិ៍សាត់៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


