ព័ត៌មានជាតិ
ប.ស.ស ជំរុញឱ្យអ្នកកំពុងបម្រើការងារក្នុងផ្ទះ មកស្នើធ្វើប័ណ្ណ ប.ស.ស ដើម្បីទទួលបានការគាំពារសង្គម
បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) បានជំរុញដល់អ្នកដែលកំពុងបម្រើការងារក្នុងផ្ទះទាំងអស់ ប្រញាប់រួសរាន់មកស្នើធ្វើប័ណ្ណ ប.ស.ស ដើម្បីទទួលបានការគាំពារសង្គមពីរាជរដ្ឋាភិបាល។

បើតាម ប.ស.ស បានឱ្យដឹងថា «ឥឡូវនេះ អ្នកដែលកំពុងបម្រើការងារក្នុងផ្ទះទាំងអស់ ក៏អាចស្នើសុំចុះឈ្មោះចូលជាសមាជិក ប.ស.ស និងមានសិទ្ធិទទួលបានការគាំពារពី ប.ស.ស ទាំងផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន»។
ប.ស.ស បានបន្តថា ដើម្បីស្នើសុំចូលជាសមាជិក ប.ស.ស ម្ចាស់ផ្ទះ ត្រូវមកស្នើសុំចុះបញ្ជីជាមួយ ប.ស.ស ដែលនៅជិតបំផុត បន្ទាប់មកត្រូវបញ្ជូនអ្នកបម្រើការងារក្នុងផ្ទះរបស់អ្នក មកស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស ដើម្បីមានសិទ្ធិក្នុងការប្រើប្រាស់សេវា ប.ស.ស ជាមួយនឹងការទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមជាច្រើនទៀត។

ប.ស.ស បានបញ្ជាក់ថា ប្រសិនបើមានចម្ងល់ផ្សេងៗ សូមទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬ ១២៩៧ ឬ តាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមរបស់ ប.ស.ស។
បើតាមភ្នាក់ងារ ប.ស.ស បានឱ្យដឹងថា មុននឹងចុះបញ្ជីអ្នកដែលកំពុងបម្រើការងារក្នុងផ្ទះ ម្ចាស់ផ្ទះ ត្រូវមកស្នើសុំចុះបញ្ជីជាមួយ ប.ស.ស ត្រូវបំពេញតម្រង់ដូចជា កម្មករ-កម្មការិនី បម្រើការងារនៅតាមរោងចក្រសហគ្រាសដែលមានអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន ទីតាំងផ្ទះ រូបថត ៤ គុណនឹង ៦ សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ។ ពេលម្ចាស់ផ្ទះបំពេញទៅតាមលក្ខខណ្ឌរួចរាល់ហើយ ម្ចាស់ផ្ទះ ត្រូវបញ្ជូនអ្នកបម្រើការងារក្នុងផ្ទះទៅចុះបញ្ជី ដើម្បីមានសិទ្ធិក្នុងការប្រើប្រាស់សេវា ប.ស.ស ជាមួយនឹងការទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមជាច្រើនទៀត។

ចំពោះការបង់ភាគទានប្រចាំខែសម្រាប់ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព គឺ ម្ចាស់ផ្ទះជាអ្នកបង់ជំនួស។ ចំណែកផ្នែកប្រាក់សោធនដែលត្រូវបង់ ៤ ភាគរយ នៃប្រាក់ខែរបស់អ្នកបម្រើការងារក្នុងផ្ទះ ត្រូវបង់ពាក់កណ្ដាលម្នាក់ គឺ ម្ចាស់ផ្ទះបង់ ២ ភាគរយ និងអ្នកបម្រើការងារក្នុងផ្ទះ ត្រូវបង់ ២ ភាគរយ។
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមដើមខែតុលា ឆ្នាំ ២០២៤ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលសមាជិករបស់ខ្លួនកើនឡើងដល់ ២ ៥៤៣ ៨៧០ នាក់ ស្រី ១ ៤១៣ ០១១ នាក់។ ក្នុងនោះ បុគ្គលស្ថិតក្នុងវិស័យសាធារណៈចំនួន ៤៨២ ៥៧៧ នាក់ បុគ្គលក្រោមបទប្បញ្ញត្តិច្បាប់ស្ដីពីការងារ ចំនួន ១ ៥៨១ ៩៨៨ នាក់, បុគ្គលស្វ័យនិយោជន៍ ចំនួន ៣៦២ ៣៥៥ នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ចំនួន ១១៦ ៩៥០ នាក់ ដែលទាំងនេះបង្ហាញថា ប្រជាពលរដ្ឋកាន់តែជឿទុកចិត្ត និងយល់ដឹងច្បាស់ពីអត្ថប្រយោជន៍ នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស)៕
អត្ថបទ ៖ សំអឿន

-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


