ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញមន្ត្រីត្រូវមានភាពទន់ភ្លន់ តែម៉ឺងម៉ាត់ ឆ្លើយតបដោះស្រាយជូនអតិថិជនបានលឿន និងទាន់ពេលវេលា
មន្ត្រីជាន់ខ្ពស់ នៃបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) បានជំរុញដល់នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃ ប.ស.ស.ទាំងអស់ ត្រូវមានភាពទន់ភ្លន់ តែម៉ឺងម៉ាត់និងច្បាស់លាស់ ព្រមទាំងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីឆ្លើយតប និងដោះស្រាយរាល់បញ្ហាផ្សេងៗ ជូនអតិថិជនឱ្យបានលឿនរហ័ស និងទាន់ពេលវេលា។

នៅក្នុងកិច្ចប្រជុំផ្ទៃក្នុង ស្ដីពីការបូកសរុបលទ្ធផលការងារសម្រេចបាន បញ្ហាប្រឈម និងទិសដៅអនុវត្តបន្ត របស់នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃ ប.ស.ស.នៅស្នាក់ការកណ្តាលរាជធានីភ្នំពេញកាលពីថ្ងៃទី ០៥ វិច្ឆិកា លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទទួលបន្ទុកនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃបេឡាជាតិសន្តិសុខសង្គមបានលើកឡើងថា កិច្ចប្រជុំផ្ទៃក្នុងនាពេលនេះផ្ដោតទៅលើចំណុចសំខាន់ៗ មួយចំនួនរួមមាន ៖ (១). ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារសម្រេចបានប្រចាំខែរបស់ការិយាល័យជំនាញទាំង ៤។ (២). ដំណោះស្រាយលើបញ្ហាប្រឈម។ (៣). និងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត។

ក្នុងឱកាសនេះ លោកបណ្ឌិតអគ្គនាយករងទទួលបន្ទុក បានជំរុញបន្ថែមដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់ នៃនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ ត្រូវតែបន្ដអនុវត្តទិសដៅការងារ និងបន្តការងាររបស់នាយកដ្ឋាន ដោយត្រូវខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់ តែម៉ឺងម៉ាត់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ច្បាស់លាស់ ជាពិសេសត្រូវរក្សាឱ្យបានជាដាច់ខាតនូវសាមគ្គីភាពផ្ទៃក្នុង៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១៤ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


