ព័ត៌មានជាតិ
អ្នកវិភាគ៖ ការកៀរគរពលករឱ្យគាំទ្ររដ្ឋាភិបាលបណ្ដោះអាសន្នខុសច្បាប់ ជាការបំផ្លាញពលករ និងលទ្ធិប្រជាធិបតេយ្យកម្ពុជា
ក្រុមអ្នកស្រាវជ្រាវ និងអ្នកវិភាគសង្គមនៅកម្ពុជាលើកឡើងថា ការកៀរគរពលករខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេសពីសំណាក់ លោក សម រង្ស៊ី ដើម្បីឱ្យមកគាំទ្រចលនាតស៊ូ ឬរដ្ឋាភិបាលបណ្ដោះអាសន្នខុសច្បាប់របស់ខ្លួនគឺជាការធ្វើនយោបាយប្រជាភិថុតិម្តងហើយម្តងទៀត បំផ្លាញអត្ថប្រយោជន៍ពលករខ្មែរខ្លួនឯង និងបំផ្លាញប្រជាធិបតេយ្យក្រោមរូបភាពមនោគមវិជ្ជានយោបាយខ្មៅងងឹតរបស់ក្រុមអ្នកប្រឆាំងមួយក្តាប់នៅបរទេស។

ក្រុមអ្នកស្រាវជ្រាវ និងអ្នកវិភាគសង្គមនៅកម្ពុជាលើកឡើងបែបនេះ បន្ទាប់ពី លោក សម រង្ស៊ី និងបក្សពួកនៅក្រៅប្រទេសកំពុងកៀរគរពលរដ្ឋខ្មែរ និងពលករខ្មែរនៅក្រៅប្រទេសឱ្យមកគាំទ្រការបង្កើតចលនាតស៊ូ ឬរដ្ឋាភិបាលបណ្ដោះអាសន្នខុសច្បាប់ដែលប្រកាសឡើងដោយលោកផ្ទាល់ ក៏ប៉ុន្តែគេពុំឃើញមានពលរដ្ឋខ្មែរនៅក្រៅប្រទេសបង្ហាញការគាំទ្រ និងចង់ឃើញចលនាបង្កើតរដ្ឋាភិបាលបណ្ដោះ អាសន្ននេះកើតឡើងនោះទេ។
លោកបណ្ឌិត ឈត ប៊ុនថង ជាអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា ការគាំទ្រនយោបាយគឺជាសិទ្ធិរបស់ប្រជាពលរដ្ឋដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ក៏ប៉ុន្តែការបង្កើតឱ្យមានចលនាខុសច្បាប់ ឬរដ្ឋាភិបាលបណ្ដោះអាសន្នពីសំណាក់ក្រុមជ្រុលនិយមគឺជាអំពើខុសច្បាប់ ពុំមែនជាសិទ្ធិធ្វើនយោបាយនោះទេ ជាពិសេសការកៀរគរពលរដ្ឋឱ្យគាំទ្រចលនាខុសច្បាប់បែបនេះ គឺជាការញុះញុង និងនាំជាតិនិងពលរដ្ឋខ្មែរទាំងក្រៅ និងក្នុងស្រុកឱ្យមានការយល់ខុសពីកម្ពុជា។

លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ការកៀរគរពលករខ្មែរនៅក្រៅប្រទេសរបស់ លោក សម រង្ស៊ី ដើម្បីឱ្យមកគាំទ្រចលនាតស៊ូ ឬរដ្ឋាភិបាលបណ្ដោះអាសន្នខុសច្បាប់នេះ គឺជាការបំផ្លាញអត្ថប្រយោជន៍របស់ពលករខ្មែរនៅក្រៅប្រទេសពិតប្រាកដមួយដែលមិនអាចប្រកែកបាន ពីព្រោះចលនាខុសច្បាប់នេះធ្វើឱ្យប៉ះពាល់ដល់ស្ថេរភាពសង្គម ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកម្ពុជា និងធ្វើឱ្យបរទេស និងវិនិយោគិនបរទេសមើលខុសមកលើកម្ពុជា ដូច្នេះឱកាសការងារនៅក្រៅប្រទេសក៏ប្រឈមដែរ ពីព្រោះឱកាសការងារនៅក្រៅប្រទេសគឺបានមកពីទំនាក់ទំនងការទូតរវាងប្រទេសទទួល និងប្រទេសបញ្ជូន។
ដោយឡែក លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគសង្គម ក៏បានលើកឡើងដែរថា ចលនាតស៊ូ ឬរដ្ឋាភិបាលបណ្ដោះអាសន្នខុសច្បាប់របស់លោកសម រង្ស៊ី គឺជាការធ្វើនយោបាយបែបបំផ្លាញលទ្ធិប្រជាធិតេយ្យ ដែលបុគ្គលជ្រុលនិយមរូបនេះតែងស្រែកជារើយៗអំពីការស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ការធ្វើនយោបាយបែបនេះគឺជាការធ្វើនយោបាយបែបប្រជាភិថុតិ និងជាការធ្វើនយោបាយដើរថយក្រោយ តាមមិនទាន់សភាពការណ៍របស់អ្នកធ្វើនយោបាយដោយប្រយោលនៅបរទេសរូបនេះ។

លោកបណ្ឌិតបានគូសបញ្ជាក់ថា ពលករខ្មែរនៅក្រៅប្រទេសគួរកុំជឿតាមការញុះញុងដែលឱ្យមានការគាំទ្រចលនាតស៊ូ ឬរដ្ឋាភិបាលបណ្ដោះអាសន្ន ខុសច្បាប់ដែលផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា របស់លោកសម រង្ស៊ី និងបក្សពួកនេះឡើយ ពីព្រោះការគាំទ្រចលនាខុសច្បាប់នេះពុំមែនជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរនោះទេ ហើយវាចាកឆ្ងាយពីតថភាពពិតជាក់ស្តែងរបស់កម្ពុជាខ្លាំងពេក។
ទន្ទឹមនេះ លោកបណ្ឌិតជំរុញឱ្យពលករខ្មែរនៅក្រៅប្រទេសត្រូវខិតខំធ្វើការ និងរៀនសូត្រពីការងាររបស់ខ្លួននៅក្រៅប្រទេសដែលបានមកពីការខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលប្រទេសទទួល។ ប្រសិនបើពលរដ្ឋខ្មែរគាំទ្រទង្វើខុសច្បាប់ដដែលៗរបស់ក្រុមជ្រុលនិយមនៅក្រៅប្រទេស គឺជាការបំផ្លាញខ្លួនឯង និងលង់ខ្លួនជាមួយនយោបាយភូតកុហកម្តងហើយម្តងទៀតរបស់ក្រុមលោក សម រង្ស៊ី និងបក្សពួក៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


