ព័ត៌មានជាតិ
អាជ្ញាធរ បន្តចុះរៀបចំសណ្ដាប់ធ្នាប់នៅផ្សារព្រៃទា បញ្ចៀសការកកស្ទះ
នាព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងរដ្ឋបាលសង្កាត់ចោមចៅទី ៣ និងរដ្ឋបាលសង្កាត់កាកាបទី ២ បានបន្តចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវលេខ ៨៦ កា មុខផ្សារព្រៃទា ក្នុងភូមិព្រៃទា ១ និងភូមិត្រពាំងជ្រៃ ដើម្បីណែនាំអាជីវករដាក់លក់ឱ្យបានត្រឹមត្រូវ ជៀសវាងស្ទះចរាចរណ៍ដល់អ្នកដំណើរ។

ដោយទទួលបានបទបញ្ជាពី លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយកម្លាំងសណ្ដាប់ធ្នាប់សង្កាត់ចោមចៅទី ៣ និងរដ្ឋបាលសង្កាត់កាកាបទី ២ ចុះរៀបចំសណ្ដាប់ធ្នាប់នៅលើដងផ្លូវ ៨៦ កា មុខផ្សារព្រៃទា ស្ថិតក្នុងភូមិព្រៃទា ១ សង្កាត់ចោមចៅទី ៣ និងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ ដើម្បីណែនាំឱ្យអាជីវករយល់ដឹងពីការដាក់លក់ដូររំលោភលើផ្លូវ។
អាជ្ញាធរបានឱ្យដឹងថា អាជីវករបានយល់ដឹងច្រើនក្នុងការដាក់លក់លើដងផ្លូវ ជៀសវាងការកកស្ទះពេលកម្មករចេញពីធ្វើការរោងចក្រនៅតំបន់នោះ តែក៏នៅមានអាជីវករមួយចំនួនតូច មិនស្តាប់ការណែនាំរបស់អាជ្ញាធរដែរ។ ជាមួយនេះ អាជ្ញាធរ បានអំពាវនាវដល់អាជីវករទាំងអស់ សូមចូលរួមសហការ និងស្តាប់ការណែនាំផង។

ជាមួយគ្នានេះដែរ អាជ្ញាធរ បានណែនាំបន្ថែមទៀត ដើម្បីឱ្យអាជីវករកាន់តែយល់ច្បាស់អំពីសណ្ដាប់ធ្នាប់។ ទន្ទឹមនោះ អាជ្ញាធរ ក៏បានអរគុណដល់អាជីវករដែលបានចូលរួមសហការ៕
អត្ថបទ ៖ សុខា




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


