ព័ត៌មានជាតិ
ជនសង្ស័យ៤នាក់ សំងំលក់ថ្នាំញៀនផងនិងជក់ផង ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួន
បន្ទាយមានជ័យ ៖ ជនសង្ស័យ៤នាក់ សំងំលក់ថ្នាំញៀនផងនិងជក់ផងនៅក្រុងប៉ោយប៉ែតត្រូវកម្លាំងអាវុធហត្ថ១ក្រុមដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចុះល្បាតការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងចំណុចភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ឈ្មោះវ៉ាត វណ្ណ ភេទប្រុស អាយុ២១ឆ្នាំ ដកហូតថ្នាំញៀនមេតំហ្វេតាមីនទឹកកកចំនួន១កូនថង់កិប ទម្ងន់០,៣១ក្រាម កាំបិតខ្វែវ១ ជំពាមកៅស៊ូ១ ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ។

បន្ទាប់មកកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់៣នាក់ថែមទៀត នៅចំណុចភូមិក្បាលស្ពាន១ជនសង្ស័យ ១ឈ្មោះជី ចាន់អយ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ ដកហូតវត្ថុតាងថ្នាំញៀន២កូនថង់កិប ទម្ងន់០,៦១ក្រាម ២ឈ្មោះ ធឿន សុខម៉ុន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ពាក់ព័ន្ធនឹងការជក់ថ្នាំញៀន ៣ឈ្មោះ រិន សុខហេង ភេទប្រុស អាយុ១៩ឆ្នាំ ដកហូតថ្នាំញៀនមេតំហ្វេតាមីនទឹកកក ចំនួន១កូនថង់កិប ទម្ងន់០,១៩ក្រាមនៅវេលាម៉ោង២និង៣០នាទីយប់ ឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១។

លោក នួន នីណារ៉ូ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ជនសង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងជំនាញបទល្មើសគ្រឿងអាវុធហត្ថក្រុងសួរចម្លើយ និងធ្វើតេស្តទឹកនោម ដើម្បីរកសារធាតុញៀនឃើញថា ឈ្មោះជី ចាន់អយ និងឈ្មោះវ៉ាត វណ្ណ ពាក់ព័ន្ធលក់ថ្នាំញៀននិងជក់ ចំណែកឈ្មោះរិន សុខហេង និងឈ្មោះ ធឿន សុខម៉ុន ពាក់ព័ន្ធនិងការជក់គ្រឿងញៀនតែប៉ុណ្ណោះ។ ដោយផ្អែកលើវត្ថុតាង និងចម្លើយសារភាព ព្រមទាំងការធ្វើតេស្តទឹកនោម ជនសង្ស័យទាំង៤នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកការិយាល័យបទល្មើសគ្រឿងញៀនអាវុធហត្ថខេត្តចាត់ការបន្តជនសង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងជំនាញអាវុធហត្ថខេត្តបញ្ជូនទៅតុលាការខេត្តចាត់ការតាមច្បាប់៕
ដោយ ៖ វ៉ាន់ ណាង




-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


