Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ នឹងបំប៉នសមត្ថភាពឌីជីថលដល់យុវជនកម្ពុជាឱ្យក្លាយជា ពលរដ្ឋឌីជីថលប្រកបដោយការទទួលខុសត្រូវខ្ពស់

បានផុស

នៅ

ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​បំប៉ន​សមត្ថភាព​ឌីជីថល​ដល់​យុវជន​កម្ពុជា ឱ្យ​ក្លាយ​ជា​ពលរដ្ឋ​ឌីជីថល​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​ខ្ពស់ និង​ជា​អ្នកដឹកនាំ​នា​ពេល​អនាគត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​វគ្គ​បូកសរុប និង​ប្រកាស​ជ័យលាភី កម្មវិធី​អក្ខរកម្ម​ឌីជីថល នៅ​មជ្ឈមណ្ឌល​ជាតិ​បណ្ដុះ​ធុរកិច្ច​ថ្មី នៃ​កម្ពុជា​(NICC) ដែល​រៀបចំឡើង​ដោយ​នាយកដ្ឋាន​អភិវឌ្ឍន៍​កម្មវិធី​យុវជន កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ លោក វង ភិរុណ អនុរដ្ឋលេខាធិការ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មាន​ប្រសាសន៍​ថា «​អក្ខរកម្ម​ឌីជីថល​» ជា​កម្មវិធី​មួយ​ដែល​បាន​ផ្ដួចផ្ដើម​ដោយ​នាយកដ្ឋាន​អភិវឌ្ឍន៍​កម្មវិធី​យុវជន នៃ​អគ្គនាយកដ្ឋាន​យុវជន ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ឆ្នាំ ២០១៩ ក្នុង​គោលបំណង​ផ្តល់​ចំណេះដឹង ជំនាញ​ផ្នែក​ឌីជីថល ពង្រឹង​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល និង​បញ្ជ្រាប ភាពជា​ពលរដ្ឋ​ឌីជីថល​ប្រកបដោយ​ការទទួលខុសត្រូវ ដល់​យុវជន នៅ​រាជធានី​ភ្នំពេញ និង​រាជធានី​ខេត្ត​ទូទាំង​ប្រទេស​កម្ពុជា។

ជាង​នេះ​ទៀត កម្មវិធី​អក្ខរកម្ម​ឌីជីថល ក៏បាន​បំប៉ន​សមត្ថភាព​យុវជន​ក្នុង​ការ​បង្កើត​វីដេអូ​អប់រំ​ខ្លី​ផង​ដែរ ដោយ​រួមមាន ការ​សរសេរ​សាច់រឿង ការ​ចាប់​ប្លង់​ថត និង​បច្ចេកទេស​ថត​ជាដើម។

លោក​បាន​បន្ត​ថា នៅ​ឆ្នាំ ២០២៤ កម្មវិធី​នេះ​បាន​ពង្រីក​វិសាលភាព​របស់​ខ្លួន​ជាមួយ​ការ​ឈាន​ទៅ​ដល់​ខេត្ត​ចំនួន​បួន​បន្ថែម​ទៀត​គឺ​ខេត្តតាកែវ សៀមរាប ពោធិ៍សាត់ និង​ខេត្ត​រតនគីរី ជាមួយ​នឹង​ការ​ផ្តល់​អត្ថប្រយោជន៍​ដល់​សិស្ស​សរុប​ចំនួន ១ ២៦៨ នាក់ ស្រី ៧៩២ នាក់ បន្ថែម​ទៀត។ គិត​មកទល់​បច្ចុប្បន្ន​នេះ មាន​យុវជន​សរុប​ចំនួន ៥ ៩៩១ នាក់ ស្រី ៣ ៣៣១ នាក់ ហើយ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​អក្ខរកម្ម​ឌីជីថល។

លោក​បាន​បន្ត​ទៀត​ថា កម្មវិធី​អក្ខរកម្ម​ឌីជីថល​នេះ​គឺជា​សក្ខីភាព​មួយ​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ការ​រៀបចំ​យុវជន​របស់​សម្រាប់​យុគសម័យ​ឌីជីថល តាមរយៈ​ការ​បំប៉ន​សមត្ថភាព​ឌីជីថល​ចាំបាច់ ដើម្បី​ឱ្យ​យុវជន​យើង​ក្លាយ​ជា​ពលរដ្ឋ​ឌីជីថល​ប្រកប​ទៅ​ដោយ​ការ​ទទួល​ខុសត្រូវ និង​ជា​អ្នកដឹកនាំ​នា​ពេល​អនាគត។

បន្ថែម​ពី​លើ​នេះ លោក​បាន​បញ្ជាក់​ថា កម្មវិធី​អក្ខរកម្ម​ឌីជីថល​មិន​ត្រឹមតែ​ផ្តល់​ចំណេះដឹង​ផ្នែក​ឌីជីថល​ដល់​យុវជន​ប៉ុណ្ណោះ​ទេ គឺ​បាន​ផ្តល់​នូវ​បទ​ពិសោធ និង​បំណិន​ជីវិត​ថែមទៀត។

ទន្ទឹម​នឹង​នេះ​ដែរ កញ្ញា ចែម ស្រី​អឿន ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​ នៃ​ក្រុមហ៊ុន Smart Axiata បាន​លើកឡើងថា ​«តាមរយៈ​ការ​វិនិយោគ​លើ​កម្មវិធី​អក្ខរកម្ម​ឌីជីថល យើង​កំពុង​ផ្តល់​សិទ្ធិ​អំណាច​ដល់​យុវជន​ជា​ស្ពាន​ឈាន​ទៅ​កាន់​សក្ដានុពល​ពេញលេញ​របស់​ពួកគេ ក៏ដូចជា​ការ​ចូលរួម​ចំណែក​ដល់​ការ​រីកចម្រើន នៃ​ប្រទេស​របស់​យើង​ផង​ដែរ។ យើង​ពិត​ជា​មាន​កិត្តិយស និង​ភាព​រីករាយ​យ៉ាង​ខ្លាំង​សម្រាប់​កិច្ចសហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្រុមហ៊ុន TikTok ក្នុង​ទិសដៅ​ផ្តល់​នូវ​កម្មវិធី​ដ៏​មាន​ឥទ្ធិពល​វិជ្ជមាន​នេះ។ គោលដៅ​របស់​យើង​ គឺ​នៅតែ​បន្ត​ជាមួយគ្នា​បង្កើត​អនាគត​ដ៏​ភ្លឺស្វាង​សម្រាប់​ប្រជាជន​កម្ពុជា»។

កញ្ញា បាន​បន្ត​ថា មិន​ត្រឹមតែ​ប៉ុណ្ណោះ កម្មវិធី​នេះ​បាន​កំពុង និង​បន្ត​បង្កើត​ផល​វិជ្ជមាន​ដល់​អនាគត​យុវជន ការ​អភិវឌ្ឍ​វិស័យ​អប់រំ ក៏ដូចជា​ការ​ចូលរួម​ចំណែក​ក្នុង​ការ​រីកចម្រើន​នៅ​ក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ផង​ដែរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម