ព័ត៌មានជាតិ
ក្រសួងរៀបចំដែនដី កំពុងអនុវត្តលក្ខខណ្ឌប្រើប្រាស់ដីធ្លីនៅភូមិទាំង ១១៤ ក្នុងតំបន់ឧទ្យានអង្គរ សំដៅបញ្ចប់បញ្ហារសើប
បើតាមលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរោបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានគូសបញ្ជាក់ថា ក្នុងគោលដៅបញ្ចប់ភាពរសើបពាក់ព័ន្ធការចុះបញ្ជីដីប្រជាពលរដ្ឋនៅក្បែរទីតាំងដីបុរាណដ្ឋាននៅតំបន់រមណីយដ្ឋានឧទ្យានអង្គរ បច្ចុប្បន្នក្រសួងបានកំពុងរៀបចំលក្ខខណ្ឌនៃការប្រើប្រាស់ដីធ្លីនៅក្នុងភូមិទាំង ១១៤ នៃតំបន់ឧទ្យានអង្គរ។

ចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងសន្និបាតបូកសរុបលទ្ធផលនៃការអនុវត្តការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី លោក សាយ សំអាល់ បានមានប្រសាសន៍ថា ពាក់ព័ន្ធការងារគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ក្រសួងបានសហការជាមួយក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាពិគ្រោះយោបល់ស្តីពី “ការគ្រប់គ្រង តំបន់បេតិកភណ្ឌពិភពលោក អង្គរ” និងបានចុះជួបផ្ទាល់ជាមួយពលរដ្ឋរស់នៅក្នុងភូមិទាំង ១១៤ ក្នុងតំបន់ឧទ្យានអង្គរ ដោយកំណត់បាននូវបញ្ជីបញ្ហា សំណូមពរ មតិយោបល់ និងអនុសាសន៍សំខាន់ៗ សម្រាប់កិច្ចការពារ ថែរក្សា គ្រប់គ្រង អភិរក្ស និងអភិវឌ្ឍតំបន់សៀមរាប-អង្គរ ផង និងដើម្បីលើក កម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ជាក់ស្តែងជុំវិញបញ្ហាមួយចំនួនដែលបានកើតមានឡើង និងនៅមិនទាន់ដោះស្រាយបាននៅឡើយ ក្រសួងក៏បានកំពុងរៀបចំលក្ខខណ្ឌនៃការប្រើប្រាស់ដីធ្លីនៅក្នុងភូមិទាំង ១១៤ នៃតំបន់ឧទ្យានអង្គរ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងជំរុញការរៀបចំកសាងផែនការប្រើប្រាស់ដី ការចុះបញ្ជីដីរដ្ឋ ដីឯកជនរបស់ ប្រជាពលរដ្ឋ និងទីតាំងបុរាណដ្ឋានក្នុងខេត្តសៀមរាប។

លោករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា «ការងារនេះ ក្រសួងរៀបចំឡើងក្នុងគោលដៅដើម្បីបញ្ចប់ភាពរសើបនៅតំបន់ទាំង ១១៤ នេះពាក់ព័ន្ធការចុះបញ្ជីដីប្រជាពលរដ្ឋនៅក្បែរទីតាំងដីបុរាណដ្ឋាន លើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន ជម្រើសមុខរបរបន្ថែម និងការតភ្ជាប់ទីផ្សារ ពិសេស ជំរុញការផ្សព្វផ្សាយអំពីស្មារតីនៃដួងព្រលឹងអង្គរឱ្យបានកាន់តែទូលំទូលាយ តាមរយៈការរៀបចំ សៀវភៅសស្តីពីអង្គរ»។
គួរបញ្ជាក់ថា មកដល់បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរាបានកំណត់ ១១,៥៥៩ ទីតាំង ជា ដីបុរាណដ្ឋាន ដែលពាក់ព័ន្ធនឹងទីតាំងដីប្រជាពលរដ្ឋ ៥៦,៦៩៤ ក្បាលដី ក្នុងនោះ ក្រសួង បានពិនិត្យនិងសម្រេចលើទីតាំងបុរាណដ្ឋានចំនួន ១២១ទីតាំងផងដែរ៕
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


