ព័ត៌មានជាតិ
កម្មវិធីប្រកួតប្រជែងពានរង្វាន់ថ្នាក់ជាតិ Cambodia Digital Award ប្រាក់រង្វាន់កើនដល់ ៣ ម៉ឺនដុល្លារ
កម្មវិធីប្រកួតប្រជែងពានរង្វាន់ឌីជីថលកម្ពុជា ២០២៤ (Cambodia Digital Awards 2024) បានបង្កើនប្រាក់រង្វាន់សម្រាប់ជយលាភីឆ្នាំនេះកើនដល់ ៣ ម៉ឺនដុល្លារ។
កម្មវិធីឌីជីថលកម្ពុជា គឺជាកម្មវិធីពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍និងព៌ត័មានថ្នាក់ជាតិធំជាងគេបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំលើកដំបូងតាំងពីឆ្នាំ២០១៥ ក្រោមការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
កម្មវិធីនេះ មានគោលបំណង ជំរុញការធ្វើបរិវត្តិកម្មឌីជីថលប្រកបដោយបរិយាបន្ន ដោយលើកកម្ពស់ការប្រើប្រាស់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងនវានុវត្តន៍ឌីជីថលនៅកម្ពុជា។

លោក សំ សិទ្ធិសេរី ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន
លោក សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានបញ្ជាក់ក្នុងកម្មវិធីប្រគល់ពានរង្វាន់នៅរសៀលនេះថា ការរៀបចំកម្មវិធីពានរង្វាន់ Cambodia Digital Award ដើម្បីផ្ដល់ការទទួលស្គាល់ថ្នាក់ជាតិដល់សមិទ្ធិផល ស្នាដៃ ច្នៃប្រឌិត និងជោគជ័យនានាលើនវានុវត្តន៍ឌីជីថលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ការរៀបចំកម្មវិធីប្រកួតប្រជែងនេះក៏ដើម្បីលើកទឹកចិត្តដល់ស្ថាប័នរដ្ឋ សហគ្រាស ធុរកិច្ចថ្មី អង្គការ និងស្ថាប័នពាក់ព័ន្ធនានា ក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ឌីជីថលក្នុងការលើកកម្ពស់ការយល់ដឹងវិស័យឌីជីថល ក្នុងស្រទាប់សាធារណជន និងជួយកាត់បន្ថយគម្លាតឌីជីថល នៅក្នុងសហគមន៍ជំនួញ និងរវាងប្រជាជន ដែលរស់នៅតាម បណ្តាខេត្ត និងក្នុងទីក្រុង ដែលជាកត្តារួមចំណែក ក្នុងការអភិវឌ្ឍវិស័យឌីជីថល នៅ ព្រះរាជាណាចក្រកម្ពុជា និងក៏ដូចជា ផ្ដល់ឱកាសឱ្យសាធារណជនអាចបង្ហាញនូវស្នាដៃ សមិទ្ធិផល ជោគជ័យនានា អំពីនវានុវត្តន៍ឌីជីថល ជាមួយឱកាសវិនិយោគ និងដើម្បីក្លាយជាតំណាងរបស់ ព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមប្រកួតប្រជែងពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ថ្នាក់តំបន់ និងសកល។
លោកបន្តថា សម្រាប់ឆ្នាំ ២០២៤ ដែលជាខួប ១០ ឆ្នាំនៃដំណើរការកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ប្រាក់រង្វាន់បានបង្កើនដល់ ៣ ម៉ឺនដុល្លារសម្រាប់ជយលាភី។
កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិពានរង្វាន់ Cambodia Digital Award ឆ្នាំ ២០២៤ មានបេក្ខជនដាក់ពាក្យចូលរួមចំនួន ៦៤ ក្រុម។ បេក្ខភាពដែលដាក់ពាក្យចូលរួមប្រកួតប្រជែងត្រូវបានជម្រុះបន្តបន្ទាប់ មុនឈានទៅវគ្គផ្តាច់ព្រ័ត្រ។

កម្មវិធីប្រកួតប្រជែងនេះដែរ បែងចែកជា ៥ ប្រភេទពានរង្វាន់ដែលរួមមាន៖ ពានរង្វាន់ស្ថាប័នឯកជនល្អបំផុតប្រចាំឆ្នាំ (Private Sector of the year) ពានរង្វាន់បរិយាបន្នឌីជីថល ល្អបំផុតប្រចាំឆ្នាំ (Best Digital Inclusion of the year) ពានរង្វាន់ មាតិកាឌីជីថល ល្អបំផុតប្រចាំឆ្នាំ (Best Digital Content of the year) ពានរង្វាន់រដ្ឋមន្ត្រីសម្រាប់ធុរកិច្ចថ្មីឌីជីថល ល្អបំផុតប្រចាំឆ្នាំ (Minister Startup of the year) ពានរង្វាន់ការស្រាវជ្រាវ និងនវានុវត្តន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Research and Innovation of the year) និងការទទួលស្គាល់ពិសេសសម្រាប់ស្រ្តីឆ្នើមបច្ចេកវិទ្យាប្រចាំឆ្នាំ (Women in Tech of the Year)។

ថ្លែងនៅក្នុងពិធីប្រគល់ពានរង្វាន់ជយលាភី Cambodia Digital Award ឆ្នាំ ២០២៤ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានថ្លែងថា កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ធ្វើឡើងក្នុងគោលបំណងជំរុញការធ្វើបរិវត្តកម្មឌីជីថល ប្រកបដោយបរិយាបន្ន និងការចូលរួមលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ឌីជីថលនៅកម្ពុជា។
លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយរាជរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដើម្បីឆ្លើយតបនឹងដំណើរការនៃបដិវត្តន៍ឧស្សាហកម្មជំនាន់៤ និងដើម្បីជំរុញការចាប់យកការប្រើ និងការធ្វើបរិវត្តកម្មឌីជីថលក្នុងសេដ្ឋកិច្ច និងសង្គមជាតិទាំងមូល៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១១ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ