Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន  ប្រធានព្រឹទ្ធសភា និងគណបក្សប្រជាជនកម្ពុជា បានអះអាងថា ដំណើរទស្សនកិច្ចទៅចិនរបស់សម្ដេច គឺតបតាមការអញ្ជើញរបស់ប្រធានាធិបតីចិន ហើយជាដំណើរទស្សនកិច្ចដែលត្រូវបានគិតគូរយ៉ាងល្អិតល្អន់តាំងតែពីជិត២ខែមុនមកម៉្លេះ មិនមែននឹកឃើញភ្លាមទៅភ្លែត ដូចការលើកឡើងរបស់លោក ជេម សុខ ឡើយ។ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់បែបនេះ បន្ទាប់ពីសម្ដេចបានទស្សនាវីដេអូក្នុងតិក​តុក ហើយឃើញវីដេអូមួយ ដែលលោក ជេម សុខ និយាយថាសម្ដេច ហ៊ុន សែន ទៅប្រទេសចិនយ៉ាងប្រញ៉ាប់ប្រញ៉ាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពេលសម្ដេចតេជោ កំពុងបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន សម្ដេច បង្ហោះសារលើទំព័រហ្វេសប៊ុក ឆ្លើយតប លោក ជេម សុខ ដូច្នេះ៖« បងមើលតិចតុកឃើញប្អូននិយាយថាលោកហ៊ុន សែនទៅប្រទេសចិនយ៉ាងប្រញ៉ាប់ ប្រញ៉ាល់។ បងសូមបញ្ជាក់យ៉ាងខ្លីថាគំរោងទស្សនកិច្ចនៅចិនរបស់បងគឺបានរៀបចំតាំងពីជិត២ខែមុនម្លេះដែលជាការអញ្ជើញរបស់ប្រធានាធិបតីចិន  សុី ជិនភីង។  នេះមិនមែនជាទស្សនកិច្ចដ៏ប្រញ៉ាប់ប្រញ៉ាប់ ឬតក់ក្រហល់នោះទេ។ »។​

តាមរយៈសំណេរលើទំព័រហ្វេសប៊ុក នាយប់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ សម្ដេច ហ៊ុន សែន ក៏បានដាក់ក្ដីសង្ឃឹមថាលោក ជេម សុខ គួរឈប់ធ្វើជាអ្នកចេះគ្រប់រឿងទៀតទៅ។ ដោយហេតុកន្លងមក សម្ដេចធ្លាប់បបួលលោក ជេម សុខ ស្បថចំពោះពាក្យសម្ដីដែលលោក ជេម សុខ និយាយ តែលោក ជេម សុខ មិនហ៊ានស្បថ លើកនេះ  សម្ដេច ហ៊ុន សែន  ក៏បានចំអកទៅលោក ជេម សុខ ថា សម្ដេច មិនបបួលស្បថទៀតឡើយ ព្រោះតែលោក ជេម សុខ ខ្លាចពាក្យសម្បថ។

សម្ដេចតេជោ ក៏បានហៅលោក ជេម សុខ ថាជាមនុស្សមានជម្ងឺពុលទឹកមាត់ និងបន់ស្រន់ឱ្យលោក ជាសះស្បើយពីជម្ងឺពុលទឹកមាត់ ពីជម្ងឺច្រណែនស្ទើរគ្រប់មនុស្ស។ សម្ដេច ក៏បានជំរុញ ក្នុងន័យចំអកឱ្យលោក ជេម សុខ បន្តវិភាគគ្រប់រឿង ដែលគ្មានមូលដ្ឋានការពិត លក្ខណវិទ្យាសាស្ត្របន្តទៅទៀតប្រសិនលោក ជេម សុខ ចង់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

មូលហេតុដែលតម្លៃអង្ករអន្តរជាតិធ្លាក់ចុះ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក នេត្រ ភក្ត្រា ណែនាំប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង ថ្មី ត្រូវរក្សាទំនាក់ទំនងល្អជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីការងារលឿនរហ័ស និងមានប្រសិទ្ធភាពខ្ពស់

ជីវិតកម្សាន្ដ១ ម៉ោង មុន

រួសរាយណាស់ ! លោក ព្រាប សុវត្ថិ តែងបង្ហាញការរាក់ទាក់ដល់អ្នកដែលបានជួប ផ្សារភ្ជាប់ទង្វើសប្បុរស

កីឡា១ ម៉ោង មុន

គ្រូ​ក្លិប Inter Miami ប្រាប់​ថា មិន​បាន​គិត​រឿង​នាំ​យក​កីឡាករ Neymar

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីកែភេទ អាមេរិក កាត់ឆ្អឹងជំនីរខ្លួនឯងធ្វើមកុដ​ និងចង់បានរាងដែលប្រាថ្នា

ព័ត៌មានជាតិ២១ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រលកខ្យល់ល្បឿនជាង១០០គ.ម/ម៉ោង នឹងធ្វើឲ្យ LA កើតភ្លើងឆេះព្រៃ កាន់តែសាហាវៗថែមទៀត

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

Sokha Hotels

ព័ត៌មានពេញនិយម