ព័ត៌មានជាតិ
ធនាគារពិភពលោក ផ្តល់ទឹកប្រាក់ ២ លានដុល្លារ គម្រោងបន្សាំការប្រែប្រួលអាកាសធាតុនៅកម្ពុជា
លោកស្រី Tania Meyer ប្រធានធនាគារពិភពលោកប្រចាំកម្ពុជា បានប្រកាសផ្តល់ទឹកប្រាក់ចំនួន ២ លានដុល្លារ សម្រាប់គម្រោងបន្សាំនឹងការប្រែប្រួលអាកាសធាតុ ដើម្បីលើកកម្ពស់ជីវភាពសហគមន៍ ក្នុងតំបន់ការពារធម្មជាតិ ក្នុងការឆ្លើយតបនឹងផលប៉ះពាល់ធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុ។

ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថាន នាថ្ងៃទី០៥ ខែវិច្ឆិកា លោកស្រី Tania Meyer បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថានក្នុងការដាក់ចេញ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានជំរុញលើកទឹកចិត្តជាពិសេសសិស្សានុសិស្ស និងយុវជន ឱ្យចូលរួមយ៉ាងសកម្មដើម្បីភាពស្អាត និងភាពបៃតង។
លោកស្រី បានលើកឡើងពីការគាំទ្រដល់ការអភិវឌ្ឍគោលដៅលំហែបៃតង និងរបៀងទេសចរណ៍ធម្មជាតិ របស់ សហគមន៍តំបន់ការពារធម្មជាតិ ដើម្បីលើកកម្ពស់ជីវភាព សហគមន៍តំបន់ការពារធម្មជាតិ។
ជាការឆ្លើយតបលោករដ្ឋមន្ត្រី អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដើម្បីតម្រង់ទិស និងចង្អុល បង្ហាញពីអាទិភាព ការងារក្នុងការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍ ប្រកបដោយចីរភាព ក្នុងមុំចំនួន ៣ គឺ «ភាពស្អាត» «ភាពបៃតង» និង «ចីរភាព» សំដៅឆ្ពោះទៅសម្រេច ការអភិវឌ្ឍប្រកបដោយអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


