ព័ត៌មានជាតិ
ប.ស.ស ផ្អាកកិច្ចព្រមព្រៀងជាមួយមន្ទីរសម្រាកព្យាបាលឯកជន ចំនួន ៣ ជាបណ្ដោះអាសន្ន
បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្អាកកិច្ចព្រមព្រៀង ស្ដីពីការប្រើប្រាស់ និងការផ្តល់សេវាសុខាភិបាល រវាងបេឡាជាតិសន្តិសុខសង្គម ជាមួយមន្ទីរសម្រាកព្យាបាលឯកជនចំនួន ៣ ជាបណ្ដោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។

នៅក្នុងសេចក្តីជូនដំណឹងរបស់ ប.ស.ស. ចុះថ្ងៃទី ០៦ ធ្នូ បានឱ្យដឹងថា មន្ទីរសម្រាកព្យាបាលឯកជនទាំង ៣ នោះ មានឈ្មោះ និងមានអាសយដ្ឋានដូចខាងក្រោម ៖ ទី១-មន្ទីរសម្រាកព្យាបាល កងកេង មានទីតាំងនៅភូមិពូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ទី២-មន្ទីរសម្រាកព្យាបាល រីម សុគន្ធា មានទីតាំងស្ថិតនៅ ផ្ទះលេខ ៤១ ផ្លូវបេតុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ និង ទី៣-មន្ទីរសម្រាកព្យាបាល រតនៈ មានទីតាំងស្ថិតនៅអគារលេខ ១៩៧ ភូមិព្រៃទា សង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យ៉ាងណាក៏ដោយ ប.ស.ស មិនបានបញ្ជាក់ថា ការផ្អាកកិច្ចព្រមព្រៀងជាមួយមន្ទីរសម្រាកព្យាបាលឯកជនចំនួន ៣ ជាបណ្ដោះអាសន្ននោះ បណ្តាលមកពីមូលហេតុអ្វីនោះទេ គ្រាន់តែជូនដំណឹងដល់មូលដ្ឋានសុខាភិបាលឯកជនទាំង ៣ ខាងលើ មិនត្រូវបានអនុញ្ញាតផ្តល់សេវាជូនសមាជិក ប.ស.ស ទៀតនោះទេ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។ ក្នុងករណីមន្ទីរសម្រាកព្យាបាលទាំង ៣ ខាងលើ នៅតែបន្តផ្តល់សេវាជូនសមាជិក ប.ស.ស ហើយស្នើសុំទូទាត់ជាមួយ ប.ស.ស នោះ ប.ស.ស មិនទូទាត់ជូនឡើយ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានពង្រីកវិសាលភាពផ្នែកថែទាំសុខភាពជាមួយមូលដ្ឋានសុខាភិបាលដែលជាដៃគូរបស់ខ្លួនបានចំនួន ១ ៥៧៣ នៅទូទាំង ២៥ រាជធានី-ខេត្ត សម្រាប់រង់ចាំបម្រើសេវាថែទាំសុខភាព និងព្យាបាលដល់សមាជិក ប.ស.ស និងបានដាក់ពង្រាយមន្ត្រី និងបុគ្គលិកសុខាភិបាលសរុបចំនួនជាង ៤៦ ០០០ នាក់ នៅទូទាំងប្រទេស ដើម្បីរង់ចាំបម្រើសេវាកម្មជូនប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌ និងរហ័ស៕
អត្ថបទ ៖ សំអឿន

-
កីឡា៩ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


