ព័ត៌មានជាតិ
កម្ពុជា-សហភាពអឺរ៉ុប រួមគ្នាកែលម្អកំណែទម្រង់ ការអប់រំបច្ចេកទេសកាន់តែប្រសើរឆ្លើយតបតម្រូវ ការវិនិយោគបរទេស
សហភាពអឺរ៉ុប និងក្រសួងអប់រំយុវជននិងកីឡា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការគម្រោងកំណែទម្រង់ការអប់រំបច្ចេកទេស សម្ព័ន្ធមេត្រីភាព កម្ពុជា-សហភាពអឺរ៉ុប កាលពីរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ខេត្តសៀមរាប ដើម្បីកែលម្អកំណែទម្រង់ការអប់រំបច្ចេកទេសនៅប្រទេសកម្ពុជាកាន់តែប្រសើរឆ្លើយតប និងអាចបំពេញតម្រូវការសម្រាប់ការវិនិយោគបរទេស។

នៅក្នុងឱកាសចូលរួមប្រកាសគម្រោងកំណែទម្រង់ការអប់រំបច្ចេកទេសសម្ព័ន្ធមេត្រីភាព កម្ពុជា-សហភាពអឺរ៉ុប លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាបានលើកឡើងថា គម្រោងសម្ព័ន្ធមេត្រីភាព
Twinning នេះត្រូវបានអនុវត្តឡើងក្នុងគោលបំណងកែលម្អកំណែទម្រង់ការអប់រំបច្ចេកទេសនៅប្រទេសកម្ពុជា
តាមរយៈការសហការជាមួយអ្នកជំនាញអឺរ៉ុប និងអ្នកជំនាញក្នុងប្រទេសដោយផ្តោតលើការរួមបញ្ចូលការរៀននៅក្នុងថ្នាក់ជាមួយនឹងបទពិសោធន៍ជាក់ស្តែង ជាពិសេសក្នុងវិស័យបច្ចេកវិទ្យាថ្មីៗ និងការរីកចម្រើនក្នុងបច្ចេកវិទ្យាឌីជីថល ដើម្បីធានាបាននូវឱកាសការងារល្អៗសម្រាប់សិស្សានុសិស្សក្នុងប្រទេសកម្ពុជា។

លោកបានបន្តថា គម្រោងសម្ព័ន្ធមេត្រីភាព Twinning នេះ គឺជាជំហានឆ្ពោះទៅមុខយ៉ាងសំខាន់មួយដែលបង្ហាញអំពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបក្នុងការគាំទ្រកំណែទម្រង់វិស័យអប់រំនៅកម្ពុជា។ គម្រោងនេះក៏ផ្តោតសំខាន់ទៅលើតម្រូវការរបស់វិស័យឯកជន ជាពិសេសតម្រូវការរបស់ក្រុមហ៊ុនមកពីអឺរ៉ុបដែលអាចឱ្យក្រុមហ៊ុនទាំងនោះធ្វើការវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហភាពអឺរ៉ុបដែលបានជួយឧបត្ថម្ភ និងគាំទ្រមកលើវិស័យអប់រំជាច្រើនឆ្នាំនាពេលកន្លងមកនេះ
ជាពិសេសចំពោះការសហការជាមួយប្រទេសកម្ពុជាលើគម្រោងសម្ព័ន្ធមេត្រីភាព កម្ពុជា-សហភាពអឺរ៉ុបនាពេលនេះផ្ទាល់
ដោយប្រទេសកម្ពុជា គឺជាប្រទេសដំបូងគេបំផុតនៅទ្វីបអាស៊ីដែលទទួលបានអត្ថប្រយោជន៍ពីគម្រោងសម្ព័ន្ធមេត្រីភាព Twinning នេះ ក្នុងនោះមន្ត្រីរាជការកម្ពុជានឹងធ្វើទស្សនកិច្ចសិក្សានៅទ្វីបអឺរ៉ុបដើម្បីសិក្សាពីបទពិសោធន៍ និងឧត្តមានុវត្តន៍ពាក់ព័ន្ធនឹងការសិក្សាជំនាញដែលផ្សារភ្ជាប់នឹងការងារ ការធ្វើទំនើបកម្ម កម្មវិធីសិក្សា និងការបណ្តុះបណ្តាលគ្រូសម្រាប់ការអប់រំបច្ចេកទេស។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ចាក់ឱ្យដឹងថា តាមរយៈកិច្ចសហការនេះ នឹងអនុញ្ញាតឱ្យកម្ពុជាអាចសម្រិតសម្រាំងប្រព័ន្ធអប់រំឱ្យស្របតាមស្តង់ដាការអប់រំបច្ចេកទេស ដូចទៅនិងប្រទេសហ្វាំងឡង់ បារាំង និងអាល្លឺម៉ង់ ជាដើម
ដែលប្រទេសទាំងនេះមានបទពិសោធន៍ស៊ីជម្រៅលើវិស័យភាពជាដៃគូរវាងរដ្ឋ និងឯកជន។ កិច្ចសហការនេះក៏នឹងជួយបណ្តុះបណ្តាល សមត្ថភាពរបស់សិស្សានុសិស្សយើងឱ្យកាន់តែប្រសើរឡើង ដើម្បីអាចឆ្លើយតប
និងអាចបំពេញតម្រូវការសម្រាប់ការវិនិយោគបរទេសនៅប្រទេសកម្ពុជា៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៧ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២២ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C