ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌ ៧ មករា ជួសជុលផ្លូវខូចជង្ហុកសំបុកមាន់ក្នុងមូលដ្ឋាន
លោកអភិបាលខណ្ឌ ៧ មករា បានដឹកនាំមន្ត្រីជំនាញ ចុះត្រួតពិនិត្យទីតាំងការដ្ឋាន ជួសជុលជង្ហុកសំបុកមាន់ និងអ៊ុតកៅស៊ូឡើងវិញ នៅកំណាត់ផ្លូវ ១៦៩ មុខវិទ្យាល័យបាក់ទូក។

ជាក់ស្ដែងកាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៤ ម្សិលមិញ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ ៧ មករា បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យមើលតាមការដ្ឋានកំពុងជួសជុលផ្លូវខូចជង្ហុកសំបុកមាន់ដែលត្រូវកាយដីខូចគុណភាពចេញ ដាក់ថ្មបង្ហាប់ និងអ៊ុតកៅស៊ូ ក្នុងគម្រោងរបស់រដ្ឋបាលខណ្ឌ ដើម្បីសង្កេតមើលថា ក្រុមហ៊ុនវិនិយោគ ធានាបានតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងមានគុណភាពស្តង់ដារ។

ក្នុងនោះដែរ លោក ថេង សុថុល បានប្រាប់ឲ្យដឹងថា ដោយមានការណែនាំពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរទាំង ១៤ ខណ្ឌ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ យកចិត្តទុកដាក់ពីបញ្ហាផ្លូវខូច ប្រព័ន្ធលូបង្ហូរទឹកជាដើម។ ដូច្នេះ អាជ្ញាធរខណ្ឌ ៧ មករា បានសង្កេតឃើញថា កំណាត់ផ្លូវលេខ ១៦៩ មុខវិទ្យាល័យបាក់ទូក ចាប់ពីចំណុចក្ដាន់ ២ រហូតដល់ស្តុបនាងគង្ហីង ក្នុងមូលដ្ឋានខណ្ឌ ៧ មករា មានសភាពខូចខាត កៅស៊ូស្ដើងខូច ត្រូវបានរដ្ឋបាលខណ្ឌដាក់ក្នុងគម្រោងជួសជុលឡើងវិញ ដោយតាមស្ថានភាព ចំណុចខូចច្រើន អ៊ុតកៅស៊ូប្រភេទ AC ឡើងវិញ ចំណុចខូចបន្តិចបន្តួច ជួសជុលបែប សំបុកមាន់។

លោកអភិបាល បានបន្តទៀតថា សូមក្រុមហ៊ុនទទួលវិនិយោគ ត្រូវគិតគូរឲ្យបានខ្ពស់ពីផលប៉ះពាល់ដល់ពលរដ្ឋរស់នៅអមសងខាងកំណាត់ផ្លូវមានការដ្ឋាន។ ជាពិសេសត្រូវធ្វើតាមលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវ។

ជាចុងក្រោយ លោកអភិបាល ក្នុងនាមជាអាជ្ញាធរមូលដ្ឋាន បានសំណូមពរដល់ពលរដ្ឋទាំងអស់គ្នា សូមចូលរួមទុកដាក់សំរាមឲ្យត្រឹមត្រូវ និងបញ្ចេញសំរាមតាមម៉ោងកំណត់ ជៀសវាងទុកដាក់គ្មានសណ្ដាប់ធ្នាប់ ពេលមានភ្លៀងធ្លាក់ហូរអណ្ដែតចូលប្រព័ន្ធលូ បង្កការកកស្ទះប្រព័ន្ធទឹក៕
អត្ថបទ ៖ សុភា






-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


