ព័ត៌មានជាតិ
ខេត្តមណ្ឌលគិរី៖ ពលរដ្ឋរអ៊ូពិបាកធ្វើដំណើរព្រោះផ្លូវខូចច្រើនក្នុងក្រុងសែនមនោរម្យ មន្រ្តីថា នឹងជួសជុលតែមិនច្បាស់ថ្ងៃណា
ផ្លូវក្នុងសង្កាត់មួយចំនួនក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានរងការខូចខាតជាច្រើនកន្លែងដែលប្រជាពលរដ្ឋធ្វើដំណើឆ្លងកាត់ត្រង់ចំណុចទាំងនោះ តែងតែរអ៊ូរទាំជារៀងរាល់ថ្ងៃ។ មន្រ្តីជំនាញបានចុះទៅត្រួតពិនិត្យរួចហើយ និងបានរៀបចំផែនការធ្វើការជួសជុលឡើងវិញ ប៉ុន្តែ មិនទាន់ដឹងច្បាស់ថា នឹងធ្វើការជួសជុលនៅណា។

ប្រជាពលរដ្ឋម្នាក់ដែលរស់នៅក្នុងក្រុងសែនមនោរម្យបានឲ្យដឹងថា ផ្លូវដែលរងការខូតខាតខ្លាំងនោះ គឺត្រង់ចំណុចផ្លូវបំបែកទឹកធ្លាក់ដំណាក់ស្តេចឆ្ពោះមកមុខមន្ទីសាធារណការ និងដឹកជញ្ជូនខេត្ត ដែលមានប្រវែងប្រហែលជាង១ពាន់ម៉ែត្រស្ថិតក្នុងសង្កាត់មនោរម្យ ក្រុងសែនមនោរម្យ។ លោកបន្តថា តំបន់ផ្សេងទៀត ក៏មានផងដែ គឺត្រង់ចំណុចផ្លូវបំបែកផ្លូវក្រវ៉ាត់ក្រុងមុខរមណីយដ្ឋានចម្ការកាហ្វេ និងតំបន់ផ្សេងទៀតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ប្រជាពលរដ្ឋរូបនេះ បានបន្ថែមថា លោកតែងតែធ្វើដំណើរនៅលើដងផ្លូវត្រង់ចំណុចខាងលើ ដោយមានការពិបាកពេលធ្វើដំណើម្តងៗ។ រីឯ ប្រជាពលរដ្ឋដទៃទៀត ក៏មានពិបាកក្នុងកាធ្វើដំណើរដែរ ហើយប្រឈមនឹងហានិភ័យនឹងការធ្វើដំណើរឆ្លងកាត់ចំណុចផ្លូវទាំងនោះ និងខ្លះទៀតជួបគ្រោះថ្នាក់ចរាចរណ៍ថែមទៀតផង។

ដោយឡែក ប្រជាពលរដ្ឋ២នាក់ផ្សេងទៀតដែលរស់នៅភូមិពូត្រំ សង្កាត់រមនា ដែលបានយកផ្លូវនេះ ជាមធ្យោបាយធ្វើដំណើរពីផ្ទះចូលមកក្រុងសែនមនោរម្យផងដែរនោះ ក៏បានឱ្យដឹងដូចគ្នាថា លោកឧស្សាហ៍ឆ្លងកាត់ផ្លូវចំណុចខាងលើនេះសឹងជារៀងរាល់ថ្ងៃហើយលោកជួបការពិបាកក្នុងការធ្វើដំណើរឲ្យតែមកដល់ចំណុចខាងលើនេះ ជាពិសេស ធ្វើដំណើរនៅពេលយប់ គឺមានការលំបាកខ្លាំងណាស់។ លោកថា កន្លែងខ្លះមានជង្ហុកធំៗដែលធ្វើឲ្យមានការព្រួយបារម្ភពេលធ្វើដំណើរពេលដឹកកូនតូចទៅសាលារៀនម្តងៗ។

ចំពោះការរអ៊ូរទាំរបស់ប្រជាពលរដ្ឋចំពោះស្ថានភាពផ្លូវទាំងនេះ លោក នាង វណ្ណៈ ប្រធានរដ្ឋបាលសាលាខេត្តមណ្ឌលគិរី បានប្រាប់«កម្ពុជាថ្មី»នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ថា ខេត្តទទួលស្គាល់ផ្លូវទាំងនោះ ពិតជាមានការខូចខាតមែន។ លោកបន្តថា កន្លងមកដោយការណែនាំពីលោកអភិបាលខេត្ត ក៏ដូចជាក្រុង សង្កាត់ និងមន្ត្រីជំនាញសាធារណការនិងដឹកជញ្ជូន គឺអាជ្ញាធរខេត្តបានទៅត្រួតពិនិត្យផ្លូវឆ្ពោះទៅដំណាក់ស្តេចនេះរួចរាល់ហើយ ហើយខេត្តក៏បានរៀបចំផែនការជួសជុលស្ថាបនាឡើងវិញដែរ ប៉ុន្តែបច្ចុប្បន្ន លោកមិនទាន់ដឹងទាថា ការជួសជុលស្ថាបនាផ្លូវនោះ នឹងធ្វើឡើងនៅពេលវេលាណាឲ្យពិតប្រាកដនៅឡើយទេ៕
ដោយ៖ រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១៤ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


