ព័ត៌មានជាតិ
ប.ស.ស បង្ហាញ QR Code សម្រាប់សមាជិកស្គែនស្វែងរកអាសយដ្ឋានមន្ទីរពេទ្យដៃគូ ប.ស.ស នៅទូទាំងប្រទេស
បេឡាជាតិសន្តិសុខសង្គម(ប.ស.ស) បានឱ្យដឹងថា ឥឡូវនេះ សមាជិក ប.ស.ស ទាំងអស់ ដែលត្រូវប្រើប្រាស់សេវា ប.ស.ស អាចស្វែងរកអាសយដ្ឋានមន្ទីរពេទ្យដៃគូ ប.ស.ស នៅជិតបំផុត តាមរយៈការស្គែន QR Code ឬតាមរយៈដំណភ្ជាប់នេះ «? មន្ទីរពេទ្យដៃគូ ប.ស.ស. (https://nssf.info/?page_id=1369)» ដើម្បីស្វែងរកមន្ទីរពេទ្យដៃគូ ប.ស.ស ទាំងអស់ នៅទូទាំងប្រទេស។

គិតត្រឹមឆ្នាំ ២០២៣ ប.ស.ស បានចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលសរុបចំនួន ១ ៥៣០ មូលដ្ឋានសុខាភិបាល នៅទូទាំងប្រទេស ក្នុងនោះ មូលដ្ឋានសុខាភិបាលសាធារណៈ (មន្ទីរពេទ្យរដ្ឋ) មានចំនួន ១ ៣៩៥ និងមូលដ្ឋានសុខាភិបាលឯកជន(មន្ទីរពេទ្យឯកជន)មានចំនួន ១៣៥។

ជាមួយគ្នានេះដែរ ប.ស.ស បានណែនាំដល់សមាជិក ប.ស.ស អាចប្ដឹងបុគ្គលិក ឬ មន្ទីរពេទ្យដៃគូណាមួយបានតាមរយៈប្រអប់អនាមិករបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបាន ក្នុងករណីឃើញមានភាពមិនប្រក្រតីណាមួយកើតឡើងពេលទៅទទួលសេវាដូចជាករណីតម្រូវឱ្យបង់តម្លៃសេវាបន្ថែមលើការព្យាបាលដែលជាក់ស្តែងជាបន្ទុករបស់ ប.ស.ស ការទារសគុណពីសមាជិក ប.ស.ស ចំពោះការប្រើប្រាស់ប័ណ្ណសមាជិក ប.ស.ស ដោយមន្ត្រី ឬ បុគ្គលិក ប.ស.ស ឬ បុគ្គលិកមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស។ ការទទួលបានឱសថមិនគ្រប់ចំនួនតាមវេជ្ជបញ្ជា ការបើកឱសថឱ្យសមាជិក ប.ស.ស ដោយមិនឆ្លងកាត់ការពិគ្រោះជំងឺ ការមិនទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលរៀងរាល់ពេលពិនិត្យផ្ទៃពោះ ឬ ពេលទទួលវ៉ាក់សាំងបង្ការជំងឺដល់កូន ការមិនបានទៅប្រើប្រាស់សេវាសុខាភិបាលនៅមូលដ្ឋានជាដៃគូ ប.ស.ស ប៉ុន្តែបែរជាមានទិន្នន័យប្រើប្រាស់សេវាក្នុងប្រព័ន្ធ ប.ស.ស ករណីសង្ស័យអំពីការឃុបឃិតគ្នារវាងបុគ្គលិកសុខាភិបាល និងសមាជិក ប.ស.ស ដែលរៀបចំឯកសារមិនពិតក្នុងគោលបំណងកេងចំណេញអត្ថប្រយោជន៍ណាមួយរបស់ ប.ស.ស។

បេឡាជាតិសន្តិសុខសង្គម បានអំពាវនាវឱ្យមានការចូលរួមទាំងអស់គ្នា ដើម្បីកែលម្អ និងពង្រឹងប្រសិទ្ធភាព នៃការផ្តល់សេវា ប.ស.ស និងលើកកម្ពស់ការផ្តល់សេវាតាមមូលដ្ឋានសេវាសុខាភិបាលដៃគូ ប.ស.ស ដើម្បីតម្លាភាព គណនេយ្យភាព និងនិរន្តរភាព នៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដែលជាឧត្ដមប្រយោជន៍រួមទាំងអស់គ្នា៕
អត្ថបទ ៖ សំអឿន

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


