ព័ត៌មានជាតិ
មន្ត្រីអប់រំ៖ គម្រោង USESDP-2 ជួយបង្កើនប្រសិទ្ធភាពនៃការអប់រំនៅមធ្យមសិក្សាទុតិយភូមិកាន់តែប្រសើរ
មន្ត្រីជាន់ខ្ពស់នៃក្រសួងអប់រំយុវជននិងកីឡា បានលើកឡើងថា គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ (USESDP-2) បានជួយបង្កើននូវប្រសិទ្ធភាពនៃការអប់រំនៅមធ្យមសិក្សាទុតិយភូមិកាន់តែប្រសើរប្រកបដោយសមធម៌ និងគុណភាព។

នៅក្នុងសិក្ខាសាលាប្រចាំឆ្នាំ ស្តីពីឧត្តមានុវត្តន៍គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ នៅខេត្តកំពង់ចាម លោកបណ្ឌិត ឌី ខាំបូលី អគ្គនាយករងគោលនយោបាយ និងផែនការ និងជាប្រធានគ្រប់គ្រងគម្រោងបានឱ្យដឹងថា គម្រោងនេះ ត្រូវអនុវត្តរយៈពេល៦ឆ្នាំ គិតចាប់ពីខែធ្នូ ឆ្នាំ២០១៨ ដល់ខែធ្នូ ឆ្នាំ២០២៤ ដើម្បីបង្កើននូវប្រសិទ្ធភាពនៃការអប់រំនៅមធ្យមសិក្សាទុតិយភូមិ។ លទ្ធផលគម្រោងបានឆ្លុះបញ្ចាំងអំពី វឌ្ឍនភាពជាទូទៅ ការអនុវត្តស្តង់ដាសាលារៀនគំរូ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរយៈពេល៤ឆ្នាំចុងក្រោយ និងលទ្ធផលឆ្លើយតបនឹងថវិកាសមិទ្ធកម្មឆ្នាំ២០២៤របស់ក្រសួង។ ជាមួយនេះដែរ អន្តរាគមន៍របស់គម្រោង USESDP-2 បានឆ្លើយតបទៅនឹងសូចនាករចំនួន ១២ កិច្ចព្រមព្រៀងសមិទ្ធិកម្មរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា។

លោកបណ្ឌិតបានបន្តថា សមិទ្ធផល និងផលជះមួយចំនួនរបស់គម្រោង USESDP-2 ដូចជា៖ (១). ការបង្កើនឱកាសសិក្សានៅមធ្យមសិក្សាទុតិយភូមិប្រកបដោយសមធម៌ និងគុណភាព អត្រារួមនៃការសិក្សាបានកើនពី ២៥% (ឆ្នាំគោល) ដល់ ៤២.៩% (ឆ្នាំសិក្សា២០២៣-២០២៤) អត្រាត្រួតថ្នាក់ បានថយពី១៨.៣% (ឆ្នាំគោល) មក ៤.៨% (ឆ្នាំសិក្សា២០២៣-២០២៤)។ (២).អត្រាសិស្សថ្នាក់ទី១២ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបានកើនក្នុង៤ឆ្នាំសិក្សាបន្តបន្ទាប់។ វិទ្យាល័យធនធានកើនពី ៦៦%(ឆ្នាំសិក្សា២០២០-២០២១) ទៅ ៨០% (ឆ្នាំសិក្សា២០២៣-២០២៤)។
វិទ្យាល័យបណ្តាញ កើនពី ៦៧% (ឆ្នាំសិក្សា២០២០-២០២១) ទៅ ៨២%(ឆ្នាំសិក្សា២០២៣-២០២៤)។ (៣). ពានរង្វាន់ស្តង់ដាសាលារៀនគំរូ៖ ក្នុងឆ្នាំ២០២៤ មានសាលារៀនក្នុងគម្រោងសរុបចំនួន២៣ (វិទ្យាល័យធនធាន ១៨ និង
វិទ្យាល័យបណ្តាញ ៥). បានទទួលពាន។ នៅពេលខាងមុខ គម្រោងនឹងស្នើសុំចំនួន៧១សាលារៀន (វិទ្យាល័យធនធាន ២៣ និងវិទ្យាល័យបណ្តាញ ៤៧)សម្រាប់វាយតម្លៃជាប់ស្តង់ដាសាលារៀនគំរូ។ (៤).សាលាមធ្យមសិក្សាធនធានទាំង៥០ និងសាលាបណ្តាញទាំង ៨៧ បានចូលរួមអនុវត្តស្តង់ដាសាលារៀនគំរូបានការអនុវត្ត និងបំពេញស្តង់ដាសាលារៀនគំរូ ធ្វើស្វ័យវាយតម្លៃសាលារៀនព្រឹត្តិបត្រព័ត៌មានសាលារៀន និងទទួលបានការធ្វើអធិការកិច្ចសាលារៀន។ គិតត្រឹមចុងត្រីមាសទី៣ ឆ្នាំ២០២៤ វិទ្យាល័យធនធានទាំង៥០ មានពិន្ទុស្តង់ដាកើនគឺជាមធ្យម កើន ១៤% បើធៀបនឹងពិន្ទុក្នុងត្រីមាសទី១។

លោក ពុត សាមិត្ត អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជានាយករងគម្រោងជឿជាក់យ៉ាងមុតមាំថា សាលាមធ្យមសិក្សាធនធាន និងសាលាបណ្តាញទាំងអស់ នឹងមានការអភិវឌ្ឍ ស្របតាមស្តង់ដាសាលារៀនគំរូ
និងមួយចំនួនអាចប្រែក្លាយទៅជាសាលារៀនជំនាន់ថ្មីដែលមានសិស្សចូលរៀនច្រើនផ្នែកវិទ្យាសាស្ត្រ និងទទួលបានលទ្ធផលសិក្សាកាន់តែប្រសើរឡើង ព្រមទាំងបានផ្ដល់អនុសាសន៍លើលក្ខខណ្ឌវិនិច្ឆ័យក្នុងការវាយតម្លៃសម្រាប់បិទបញ្ចប់គម្រោងដោយជោគជ័យត្រូវ (១).បំពេញសូចនាករដែលមិនទាន់បានសម្រេចតាមក្របខណ្ឌវាយតម្លៃគម្រោង
(DMF) (២). ធ្វើសុខដុមនីយកម្មប្រព័ន្ធពិនិត្យតាមដាន និងវាយតម្លៃជាមួយគម្រោងដទៃទៀត ដើម្បីឱ្យទៅជាក្របខ័ណ្ឌរួមរបស់ក្រសួងអប់រំ យុវជន និងកីឡា (៣). ចងក្រងឧមានុវត្តន៍ដែលគម្រោងទទួលបានសម្រាប់សិក្ខាសាលាចែករំលែកដែលនឹងធ្វើនៅឆ្នាំ២០២៥ ដើម្បីចូលរួមជាធាតុចូលដល់ការរៀបចំគោលនយោបាយអប់រំ និង (៤). រៀបចំបិទបញ្ចប់គម្រោង និងធ្វើរបាយការណ៍បញ្ចប់គម្រោង USESDP-2 ដោយជោគជ័យ៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច១២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


