ព័ត៌មានជាតិ
សម្ដេចធិបតី អំពាវនាវពលរដ្ឋចូលរួម«យុទ្ធសាស្ត្រផ្ការីកសន្តិភាព»របស់បក្សប្រជាជន មិនត្រូវចូលរួមយុទ្ធសាស្ត្រផ្ការីករំលំរដ្ឋាភិបាល របស់ទណ្ឌិត សម រង្ស៊ី ឡើយ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមក្នុងយុទ្ធសាស្ត្រផ្ការីកសន្តិភាព ឬផ្ការីកគោលនយោបាយឈ្នះ-ឈ្នះ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីកម្ពុជាមានការអភិវឌ្ឍ កម្ពុជាកាន់សម្បូរសប្បាយសុខសាន្ត ហើយមិនត្រូវចូលរួមយុទ្ធសាស្ត្រផ្ការីកផ្ដួលរំលំរដ្ឋាភិបាលរបស់ទណ្ឌិត សម រង្ស៊ី ដែលជ្រកកោននៅក្រៅប្រទេសឡើយ។ សម្ដេចធិបតី អំពាវនាវដូច្នេះ តាមរយៈកម្មវិធីប្រកាសខេត្តកំពង់ចាមបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។

សម្ដេចធិបតី ថ្លែងអំពាវនាវដូច្នេះ៖«សូមបងប្អូនប្រជាពលរដ្ឋកុំទៅតាមផ្ការីកដែលដុតប្រទេស តែចូលរួមនៅក្នុងយន្តការនៃផ្ការីកនៃការបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អ រីកពីខេត្តកំពង់ចាម ចែកបណ្ណនៅស្រុកស្ទឹងត្រង់ រីកចែកបន្តបន្ទាប់ទៅដល់ស្រុកផ្សេងទៀត នៅខេត្តកំពង់ចាម និងត្បូងឃ្មុំ និងនៅទូទាំងប្រទេសតែម្ដង រីកស្រស់បំព្រង រីកនៅក្នុងសន្តិភាព គឺរីកនៃការអភិវឌ្ឍនេះឯង!»។

ស្របពេលដែល សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានប្រកាសរឿងផ្ការីកក្នុងសន្តិភាព។ សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា សម្រាប់កម្ពុជា ពាក្យផ្ការីក គឺផ្ការីកនៃសន្តិភាព ផ្ការីកនៃគោលនយោបាយឈ្នះ-ឈ្នះ ផ្ការីកនៃការអភិវឌ្ឍប្រទេសជាតិរបស់កម្ពុជា ហើយពាក្យផ្ការីករបស់រដ្ឋាភិបាលកើតចេញពីគណបក្សប្រជាជន គឺជាផ្ការីក ដើម្បីផ្ដល់ភាពញញឹមដល់ប្រជាពលរដ្ឋឱ្យស្រឡាញ់គ្នា សាមគ្គីគ្នា ថែរក្សាសមិទ្ធផល មិនមែនផ្ការីកបង្កប់ចលនាខឹងសម្បារបះបោរប្រឆាំងរដ្ឋអំណាច ជាផ្ការីក នៃគ្រោះថ្នាក់ឡើយ។
សម្ដេចធិបតី គូសបញ្ជាក់ថា ផ្ការីកនៃសន្តិភាព ផ្ការីករបស់រាជរដ្ឋាភិបាល គឺស្រស់បំព្រងជាប់ជាមួយស្នាមញញឹម ហើយក៏ជាពាក្យរបស់រាជរដ្ឋាភិបាលកើតចេញពីគណបក្សប្រជាជនកម្ពុជា។ តាមសម្ដេចធិបតី ពាក្យផ្ការីក មិនមែនកម្មសិទ្ធិផ្ដាច់មុខរបស់ទណ្ឌិត សម រង្ស៊ី ឡើយ។

សម្ដេចធិបតី ក៏ឆ្លៀតចំអកទៅកាន់ទណ្ឌិត សម រង្ស៊ី ថា ទណ្ឌិតរូបនេះ កំពុងរស់នៅដើរលេងសប្បាយនៅក្នុងសួនផ្កាចម្រុះពណ៌នៅក្រៅប្រទេស ប៉ុន្តែជាអុជអាលឱ្យពលរដ្ឋក្នុងប្រទេសកម្ពុជា ចូលរួមយុទ្ធនាការផ្ការីករបស់ខ្លួន ក្នុងចេតនាផ្ដួលរំលំរដ្ឋាភិបាលទៅវិញ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


