ព័ត៌មានជាតិ
សម្រេចឃុំខ្លួនស្ត្រីម្នាក់បង្ហោះហ្វេសប៊ុកថាចាក់វ៉ាក់សាំងចិនធ្វើឲ្យពិការ និងស្លាប់
តុលាការនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនស្ត្រីម្នាក់ឈ្មោះ ថត គឹមសាន អាយុ៥១ ឆ្នាំ ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា៤៩៤ មាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
សមត្ថកិច្ចនៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយអធិការខណ្ឌទួលគោក បានចាប់ខ្លួនស្ត្រីរូបនេះ កាលពីថ្ងៃទី ១៤ ខែមីនា បន្ទាប់ពីស្រាវជ្រាវរកឃើញ គណនីហ្វេសប៊ុក ឈ្មោះ គឹមសាន អូក្រា បានបង្ហោះខ្លឹមសារថា អ្នកទទួលវ៉ាក់សាំងការពារកូវីដ-១៩ របស់ចិន គឺធ្វើឲ្យមានអ្នកស្លាប់ច្រើន ដោយមានអាការៈ ពិការដៃ ពិការជើង ក្តៅ និងស្លាប់។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គុជ គឹមឡុង បានប្រាប់ថា តំណាងអយ្យការបានបើកការសាកសួរស្ត្រីរូបនេះពាក់ព័ន្ធការបង្ហោះសារមិនពិតតាមបណ្ដាញសង្គមហ្វេសប៊ុក ថាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ចិនបានធ្វើឲ្យស្លាប់មនុស្សហើយ ជនសង្ស័យត្រូវបានតំណាងអយ្យការធ្វើការចោទប្រកាន់ជាផ្លូវការហើយ ហើយបានចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរដើម្បីសម្រេចតាមនីតិវិធី៕


អត្ថបទ៖ មករា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


