ព័ត៌មានជាតិ
ខេត្តរតនគិរី៖ ដំឡូងមីធ្លាក់ថ្លៃ អ្នកដាំស្នើអ្នកទិញកុំទម្លាក់តម្លៃខ្លាំងពេក តែអ្នកទិញថា តម្លៃទិញ វាអាស្រ័យលើតម្លៃលក់ចេញ
ដំឡូងមីជាប្រភេទដំណាំដែលប្រជាកសិករនៅតាមភូមិស្រុកនិយមដាំដុះពីព្រោះដំណាំនេះងាយស្រួលមើលថែ បាញ់ថ្នាំសម្លាប់សត្វល្អិត រួចហើយទុកចោលរង់ចាំពេលទៅដកយកមើមលក់ឱ្យភ្ញៀវដែលមកទិញដល់កន្លែងតែម្តង។ នៅពាក់កណ្ដាលខែធ្នូ ឆ្នាំ ២០២៤នេះ ការប្រមូលផលដំឡូងមីដែលប្រជាកសិករបានដាំតាំងពីខែមេសា និងខែឧសភា ក្រោយរយៈពេល៧ខែ ទើបបានចាប់ផ្តើមដកដំឡូង ដើម្បីលក់ទៅឱ្យឈ្មួញ។ ដំឡូងមីនេះ មានតម្លៃឡើងចុះទៅតាមឈ្មួញដែលប្រមូលទិញទៅតាមពេលវេលា ប៉ុន្តែ ជារួមឃើញថា នៅចុងរដូវប្រមូលផលដំឡូងមីនេះ តម្លៃមានការធ្លាក់ចុះ។

អ្នកស្រី លៀន នាង គឺជាអ្នកដាំដំណាំដំឡូងមី១រូបនៅក្នុងខេត្តរតនគីរី។ នៅចុងឆ្នាំនេះ គាត់បានប្រមូលដោយជួលគេឱ្យដកដំឡូង កាប់ចិញ្រ្ចាំ ហើយហាលឲ្យស្ងួតរយៈពេល២ទៅ៣ថ្ងៃ ទើបឈ្មួញមកទទួលទិញដឹកទៅលក់បន្តនៅទីផ្សារក្នុង១គីឡូក្រាម បានតម្លៃ ៤០០ ទៅ ៤៥០ រៀល។ អ្នកស្រី បានលើកឡើងថា ការលក់ដំឡូងមី មានការធ្លាក់ចុះចំនួន២លានរៀល បើធៀបនឹងឆ្នាំទៅ តម្លៃក្នុង១គីឡូក្រាមពី១០០ រៀល ទៅ ៧០០ រៀល។

ចំពោះបញ្ហាតម្លៃដំឡូងមីនេះ លោកមេឃុំ ប៉ក់ញ៉ៃ បានមានប្រសាសន៍ថា តម្លៃដំឡូងមី១គីឡូក្រាម ៣០០រៀល ដោយលោកបន្តថា ទីផ្សារសេរីមានចុះ មានឡើង និងបានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋ បើដំឡូងមីមិនទាន់គ្រប់ម្សៅទេ កុំទាន់ដកដំឡូងមី។ មួយវិញទៀត បើមានឈ្មួញមកទិញប្រញាប់ប្រញាល់ ដកលក់ទៅទាន់ទីផ្សារត្រូវការ។ លោកថា សម្រាប់ឆ្នាំនេះ ដំឡូងមីមានការធ្លាក់ចុះ ។ យ៉ាងណាក៏ដោយ អ្នកស្រី ថងលៀន ដែលជាប្រជាកសិករដាំដំឡូងមី បានសំណូមពរឱ្យឈ្មួញកុំទម្លាក់តម្លៃខ្លាំងពេក ដោយឡែកឆ្នាំមុនលក់បានតម្លៃពី៤ ៩០រៀល ទៅ ៥០០ រៀល ចំណែកឯឆ្នាំនេះ បានតែ៣២០រៀល ទៅ ៣៣០រៀលប៉ុណ្ណោះក្នុង១គីឡូក្រាម។ កសិករដាំដំឡូងមីក្នុង១ហិកតា ទទួលបានប្រាក់ចំនួន២លានរៀល។

ពាក់ព័ន្ធបញ្ហាទិញលក់ដំឡូងមី ក៏ដូចជា បញ្ហាតម្លៃដំឡូងមីនេះ រោងចក្រម្សៅមី ហ៊ា ទូច តំណាងក្រុមហ៊ុន បានបញ្ជាក់ថា ខាងក្រុមហ៊ុនបានទទួលទិញដំឡូងមីស្រស់ដែលដឹកមកដល់រោងចក្រត្រឹមតែ ៣២០ រៀលក្នុង១គីឡូក្រាម រីឯ នៅក្នុងស្រុកអូរយ៉ាដាវ បានប្រមូលទិញពីប្រជាពលរដ្ឋជាច្រើនតោនកំពុងកិនជាម្សៅ។ តំណាងក្រុមហ៊ុនអះអាងថា ការទិញលើតម្លៃនេះ គឺផ្អែកទៅលើហាងឆេងលក់ចេញរបស់ក្រុមហ៊ុន ដោយពីមុនក្រុមហ៊ុនមានការនាំចេញម្សៅមីទៅលក់នៅប្រទេសចិន ប៉ុន្តែ បច្ចុប្បន្ន គឺក្រុមហ៊ុន លក់នៅលើទីផ្សាររបស់ប្រទេសកម្ពុជាតែប៉ុណ្ណោះ៕
ដោយ៖ ខៀវ ចាប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


