ព័ត៌មានអន្ដរជាតិ
វៀតណាមជាប់លេខ ៣ លើលោកក្នុងការនាំចេញដំឡូងមី ប៉ុន្តែប្រឈមបញ្ហាក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់
វៀតណាមគឺជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៣របស់ពិភពលោក ប៉ុន្តែឧស្សាហកម្មនេះកំពុងប្រឈមមុខនឹងបញ្ហាក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ដោយមានសម្ពាធកាន់តែច្រើនឡើងៗ ជាពិសេសពាក់ព័ន្ធនឹងការបំពេញតាមស្តង់ដារអន្តរជាតិដ៏តឹងរ៉ឹង រួមទាំងភាពអាចតាមដានបាន តម្លាភាពដីធ្លី និងផលិតកម្មដោយគ្មានការកាប់បំផ្លាញព្រៃឈើ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន VNS នៅថ្ងៃព្រហស្បតិ៍ (២៩ មករា)។

អ្នកជំនាញវៀតណាមនិយាយថា ការបំពេញតាមតម្រូវការនិរន្តរភាព គឺមានសារៈសំខាន់សម្រាប់វិស័យដំឡូងមី ដើម្បីរក្សាចំណែកទីផ្សារ និងសម្រេចបានប្រាក់ចំណូលនាំចេញចំនួន ២,៣-២,៥ ប៊ីលានដុល្លារ/ឆ្នាំ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ ទោះបីជាមានការប្រែប្រួលនៃផលិតផលកសិកម្មផ្សេងទៀតក៏ដោយ ការនាំចេញដំឡូងមីបានកើនឡើងជាលំដាប់។
នៅឆ្នាំ ២០២៥ វៀតណាមបាននាំចេញដំឡូងមី និងផលិតផលដំឡូងមី ជាង ៣,៩៩ លានតោន ក្នុងតម្លៃជិត ១,២៧ ប៊ីលានដុល្លារ។ ចិននៅតែជាទីផ្សារសំខាន់ ដោយកាន់កាប់ជាង ៩៣% នៃការនាំចេញ ខណៈការនាំចេញទៅម៉ាឡេស៊ី និងជប៉ុន ក៏បានកើនឡើងផងដែរ។ ដោយឡែកការនាំចេញទៅកាន់តៃវ៉ាន់ និងកូរ៉េខាងត្បូង បានធ្លាក់ចុះដោយសារតែការប្រកួតប្រជែងខ្លាំង និងតម្លៃទាប។
VNS បានផ្សាយថា ដំឡូងមីដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅរបស់ប្រជាជនវៀតណាមនៅជនបទ ជាពិសេសនៅតំបន់ភ្នំ និងតំបន់ដែលជួបការលំបាក។ វៀតណាមផលិតដំឡូងមីជាង ១៨ លានតោនជារៀងរាល់ឆ្នាំ ដែលភាគច្រើនមកពីដីកសិកម្មចំនួន ៥០០ ០០០ ហិកតា ប៉ុន្តែក៏ពឹងផ្អែកលើការនាំចូលពីប្រទេសឡាវ និងកម្ពុជាផងដែរ។ វៀតណាម មានរោងចក្រកែច្នៃចំនួន ១៤២ កន្លែង ហើយដំឡូងមីមិនត្រឹមតែត្រូវបានប្រើប្រាស់សម្រាប់ម្សៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ម្ហូបអាហារ ចំណីសត្វ ឧស្សាហកម្ម និងជីវថាមពលផងដែរ។
ទោះជាយ៉ាងណាក៏ដោយ តំបន់ដាំដុះដំឡូងមីបានថយចុះបន្តិចដោយសារតែកង្វះខាតកម្លាំងពលកម្ម និងការប្រកួតប្រជែងពីដំណាំផ្សេងទៀត។ នៅក្នុងតំបន់ព្រៃឈើមួយចំនួន ការពង្រីកការដាំដុះដំឡូងមីបានបង្កើនការព្រួយបារម្ភអំពីការកាប់បំផ្លាញព្រៃឈើ។
បញ្ហាប្រឈមដ៏ធំបំផុតនាពេលខាងមុខ គឺច្បាប់សកលកាន់តែតឹងរ៉ឹងលើភាពស្របច្បាប់ ការតាមដាន និងការកាប់បំផ្លាញព្រៃឈើ។ តួយ៉ាង បទប្បញ្ញត្តិថ្មីរបស់សហភាពអឺរ៉ុប និងទីផ្សារសំខាន់ៗផ្សេងទៀត រួមទាំងប្រទេសចិន កំពុងបង្កើនសម្ពាធលើឧស្សាហកម្មដំឡូងមីរបស់វៀតណាម ក្នុងការសម្របខ្លួនដើម្បីរក្សាការចូលទៅកាន់ទីផ្សារនាំចេញសំខាន់ៗ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


