ព័ត៌មានជាតិ
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group បានបង្ហាញការយល់ឃើញតាមបណ្តាញសង្គមហ្វេសប៊ុកថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញដូចមុនឆ្នាំ២០១៩។ នេះ ដោយសារតែអ្នកឧកញ៉ាមើលឃើញថា ប្រតិបត្តិការទិញលក់អចលនទ្រព្យនឹងកើនឡើងម្តងបន្តិចៗ ឬអាចនិយាយម្យ៉ាងទៀតថា តម្រូវការនឹងងើបឡើងម្តងបន្តិចៗ ដើម្បីបំពេញទៅនឹងការផ្គត់ផ្គត់លើសតម្រូវការនាពេលបច្ចុប្បន្ននេះ។

សម្រាប់អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន បើទោះបីអចលនទ្រព្យស្ថិតក្នុងភាពជាប់គាំងបន្តិចយ៉ាងណាក្តី ឬអាចនិយាយម្យ៉ាងទៀតថា ប្រតិបត្តិការទិញលក់អចលនទ្រព្យមានការថយចុះយ៉ាងខ្លាំងបើធៀបទៅនឹងអំឡុងពេលមុនឆ្នាំ២០១៩ក្តី តែជាទូទៅ គេសង្កេតឃើញថា មិនសូវមានម្ចាស់អចលនទ្រព្យដាក់លក់អចលនទ្រព្យក្រោមហាងឆេង(ក្រោមតម្លៃទីផ្សារ)សម្រាប់អចលនទ្រព្យដែលស្ថិតនៅទីតាំងល្អៗនោះទេ។ អ្នកឧកញ៉ាបណ្ឌិត បានគូសបញ្ជាក់ថា៖«អចលនទ្រព្យនឹងវិលរកសភាពដើមវិញម្តងបន្តិចៗ ហើយនឹងឈានទៅរកសភាពកាន់តែប្រសើរជាងមុនទៀតនៅពេលអនាគត»។

អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន បានគូសបញ្ជាក់ទៀតថា ដោយស្ថិតក្នុងស្ថានភាពជាប្រទេសកំពុងអភិវឌ្ឍយ៉ាងលឿនឆាប់រហ័ស ដីធ្លីនៅកម្ពុជានឹងកាន់តែកើនតម្លៃដោយសារតែការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាលបានល្អប្រសើរនៅទីតាំងដែលមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដែលគេតែងនិយាយសាមញ្ញថា ទីណាមានស្ពាន ថ្នល់ ទីនោះមានកំណើនតម្លៃដីធ្លី។ អ្នកឧកញ៉ា សង្កត់ធ្ងន់ថា៖«តាមការសង្កេតឃើញរបស់ខ្ញុំ ជាយក្រុងភ្នំពេញ គឺជាទីតាំងដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបានយ៉ាងឆាប់រហ័សជាងគេ ដោយសារការពង្រីកទីក្រុងជាប្រចាំ»។
ពាក់ព័ន្ធនឹងបញ្ហាអចលនទ្រព្យនេះ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia ធ្លាប់បានអះអាងប្រាប់សារព័ត៌មានកម្ពុជាថ្មីថា ស្ថានភាពវិស័យអចលនទ្រព្យបច្ចុប្បន្ន មិនទាន់ត្រឡប់ទៅរកភាពប្រសើរឡើងវិញនោះទេ ដោយសារនៅកម្ពុជា វិស័យមួយនេះបានធ្លាក់ចុះរយៈពេល៥ឆ្នាំជាប់គ្នា ចាប់តាំងពីវិបត្តិកូវីដ១៩ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល។ លោកថា នៅពេលដែលស្ថានភាពល្អ អ្នកទិញ គឺគាត់មានគោលបំណងច្បាស់លាស់ គាត់ទិញ ដើម្បីវិនិយោគផង ប្រើប្រាស់ផង និងទុកលក់យកផលចំណេញផង ហើយទិញទុកផង ប៉ុន្តែ នៅឆ្នាំ ២០២៤ នេះ អ្នកដែលទិញទុក និងលក់ចំណេញ មិនមានទៀតទេ តែបើទិញ គឺដើម្បីតែប្រើប្រាស់ប៉ុណ្ណោះ។

លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ធ្លាប់បានលើកឡើងថា កម្ពុជាត្រូវបន្តប្រុងប្រយ័ត្នចំពោះភាពទន់ខ្សោយនៃវិស័យអចលនទ្រព្យ ដែលមានការផ្គត់ផ្គង់លើសតម្រូវការ។ ម្យ៉ាងទៀត លោកស្រីថា លំហូរនៃវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យអចលនទ្រព្យ បានថមថយចុះដែលធ្វើឱ្យវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា មានភាពទន់ខ្សោយ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


